brand logo
មាតិកា
រង្វាស់​សុខភាព

ចែករំលែក

តឹងច្រមុះ ហៀរសំបោរ ប្រឹងញើសបញ្ចេញខ្លាំងៗ ប៉ះពាល់ធ្ងន់ធ្ងរ

មាន​អាការៈ​តឹង​ច្រមុះ ហៀរ​សំបោរ យើង​​ត្រូវ​ជូត​សំបោរ​ចេញ តែ​មិន​ត្រូវ​ញើស​បញ្ចេញ​ដោយ​ប្រើ​ចលនា​ខ្លាំងៗ​ឡើយ។ ការ​ញើស​សំបោរ​អាច​នាំ​ឲ្យ​ឈឺ​ត្រចៀក និង​មាន​ការ​បង្ក​រោគ​នៅ​​ក្នុង​ច្រមុះ នេះ​បើ​តាម​ការ​បកស្រាយ​នៅ​លើ​ផេក​ផ្លូវការ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត។

តឹងច្រមុះ ហៀរសំបោរ ប្រឹងញើសបញ្ចេញខ្លាំងៗ ប៉ះពាល់ធ្ងន់ធ្ងរ

អាការៈ​តឹង​ច្រមុះ ឬ​ហៀរ​សំបោរ អាច​បណ្តាល​មក​ពី​ជំងឺ​គ្រុន​ផ្តាសាយ អាលែកហ្ស៊ី ឬ​ជំងឺ​ផ្លូវ​ដង្ហើម​ផ្សេង​ទៀត។ ចំពោះ​កុមារ ការ​មាន​សំបោរ​ខាប់​ច្រើន​ក្នុង​ច្រមុះ​អាច​បណ្តាល​ឲ្យ​មាន​ការ​បង្ក​រោគ​នៅ​ក្នុង​ត្រចៀក​កណ្តាល ឯ​មនុស្ស​ចាស់​បណ្តាល​ឲ្យ​រលាក​ក្នុង​​ច្រមុះ។

ហៀរសម្បោរ

តិច​និក​បំបាត់អា​ការៈ​តឹង​ច្រមុះ៖

– ចំពោះ​ក្មេង​តូចៗ ត្រូវ​បូម​យក​សំបោរ​ចេញ ដោយ​បន្តក់ ឬ​លាង​ជាមួយ​ទឹក​សេរ៉ូម​ប្រៃ

– មនុស្ស​ជំទង់ និងចាស់ អាច​បាញ់​លាង​ដោយ​ទឹក​សេរ៉ូម​ប្រៃ​ចូល​ក្នុង​រន្ធ​ច្រមុះ​ទាំង​សង្ខាង

– ឆ្ពង់​ទឹក​ក្តៅ ឬ​ទឹក​សេរ៉ូម​ប្រៃ។

ការ​ធ្វើ​របៀប​នេះ នឹង​អាច​ជួយ​ពង្រាវ​សំបោរ​ហើយ​ធ្វើ​ឲ្យ​យើង​ដក​ដង្ហើម​​បាន​ស្រួល តែ​បើ​ប្រើ​ថ្នាំ​ដំណក់​បំបាត់​ការ​តឹង​ច្រមុះ មិន​ត្រូវ​ឲ្យ​លើស​ពី ៣ដង/ថ្ងៃ និង​មិន​ត្រូវ​ប្រើ​ឲ្យ​លើស​ពី ៣ថ្ងៃ​ទេ។ បើធ្វើតាម​វិធី​ខាង​លើ មិន​បាន​លទ្ធផល​ល្អ​ក្នុង​រយៈពេល ៣ ថ្ងៃ ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ។

អត្ថបទពាក់ព័ន្ធ៖

វេជ្ជ. ចាន់ ស៊ីណេត
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.វេជ្ជ. ចាន់ ស៊ីណេតឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ ដេត ធន្នី · កែ 16/06/2021