តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ផលរំខានផ្សេងៗ នៃមធ្យោបាយពន្យារកំណើតនីមួយៗ

ផលរំខានផ្សេងៗ នៃមធ្យោបាយពន្យារកំណើតនីមួយៗ

សម្រាប់​គូ​ស្នេហ៍ ឬប្តីប្រពន្ធ​​ដែល​មិន​ចង់​បាន​កូន ​បានជ្រើសរើស​មធ្យោបាយ​ពន្យារ​កំណើតទំនើប​ដូចជាលេបថ្នាំ ចាក់​ថ្នាំ ដាក់​កង ជាដើម។ ប៉ុន្តែ​កន្លង​ស្ត្រី​ដែល​បាន​ប្រើ​វិធី​ពន្យារ​កំណើត​ទាំងនោះ បាន​​ត្អូញត្អែរ​ពី​ផល​រំខាន​ពីមធ្យោបាយ​ពន្យារ​កំណើត​ផ្សេង​ៗ។ ក្នុង​នោះ​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរ​ពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ នឹង​បង្ហាញ​ពី​ផល​វិបាក​មួយ​ចំនួន ដែល​យើង​តែង​ជួប​កន្លង​មក។

១- ថ្នាំ​គ្រាប់

ស្ត្រី​មួយ​ចំនួន​អាច​មាន​អាការ:​ក្អួត​ចង្អោរ ឈឺ​ក្បាល​តិច​ៗ សុដន់​ឡើង​តឹង និង​មាន​ការ​ប្រែប្រួល​អារម្មណ៍​បន្តិច​បន្តួច។ ចំណែក​ស្ត្រី​មួយ​ចំនួន​អាច​នឹង​អត់​មក​រដូវ ឬ​មាន​ធ្លាក់​ឈាម​តិចតួច​ចន្លោះ​រដូវ។ អាការៈ​ទាំងនេះ​អាច​នឹង​ធូរស្រាល ឬ​បាត់​ទៅ​វិញ​ក្នុង​ពេល ២-៣ ខែ ក្រោយ​ពី​រាង​កាយ​ស្ត្រី​ស៊ាំ​ជាមួយ​ថ្នាំ​ហើយ។

២- កង​ដាក់​ក្រោម​ស្បែក

កង​ដាក់​ក្រោម​ស្បែក​ផល​រំខាន គឺ​មាន​ភាព​ឈឺចាប់​ទាំង​ពេល​ដាក់ និង​ដក។

៣- ថ្នាំ​ចាក់​ពន្យារ​កំណើត

ថ្នាំ​ចាក់​ពន្យារ​កំណើត​ផ្ដល់​នូវ​ការ​ពន្យារ​កំណើត​បាន​រយៈពេល ២-៣ខែ អាស្រ័យ​លើ​ប្រភេទ​ថ្នាំ​ដែល​អ្នក​ប្រើ។ ថ្នាំ​ចាក់​មាន​ផ្សំ​អ័រម៉ូន​ប្រូហ្សេស្ទីន ដែល​មាន​ផល​រំខាន​ដូចគ្នា​នឹង​ថ្នាំ​គ្រាប់​ហើយ​វា​អាច​ធ្លាក់​ឈាម​រអាក់រអួល​ចន្លោះ​រដូវ ក្នុង​ពេល​ដែល​កំពុង​ប្រើ​ថ្នាំ​ចាក់​ពន្យារ​កំណើត។ ក្នុង​រយៈពេល ៣ ខែ​ដំបូង អាច​មាន​ការ​មក​ឈាម​រដូវ​មិន​ទៀងទាត់ ឬ​យូរ​ជាង​មុន អាច​បាត់​រដូវ មក​រដូវ​មិន​ទៀង ជា​ពិសេស​អាច​ឡើង ឬ​ចុះ​ទម្ងន់។

៤- ថ្នាំពន្យារ​កំណើត​បន្ទាន់ ឬ​ថ្នាំ ៧២ ម៉ោង

ស្រីៗ​នឹង​ជួប​ផល​រំខាន​មួយ​ចំនួន​ដូចជា ក្អួត​ចង្អោរ អស់​កម្លាំង ឈឺក្បាល វិលមុខ ឈឺ​ដោះ​ជាដើម នៅ​ពេល​ក្រោយ​ប្រើ​ថ្នាំ ៧២ ម៉ោង។ ដោយ​ហេតុ​ថា លក្ខណៈ​ពិសេស​របស់​ថ្នាំ​ពន្យារ​កំណើត​បន្ទាន់​មាន​ផ្ទុក​នូវ​សារធាតុ​អ័រម៉ូន​ខ្ពស់​ជាង​ថ្នាំ​ពន្យារ​កំណើត​ដទៃ​ទៀត ដូច្នេះ​ពុំ​អនុញ្ញាត​ឲ្យ​ប្រើ​ថ្នាំ​នេះ​ច្រើន​ដង​ពេក​ទេ ប្រើ​ត្រឹម ១ ឬ​២ ដង​ប៉ុណ្ណោះ។

៥- ការ​ដាក់​កង​ក្នុង​ស្បូន

ធ្លាក់​ឈាម រដូវ​មក​មិន​ទៀង មាន​អារម្មណ៍​ថា​ទើសៗ ឈឺ​សុដន់ ឈឺ​ក្បាល ឈឺ​អាង​ត្រគាក ជាដើម។

ដូចនេះ​បានលោក​វេជ្ជបណ្ឌិត ណែនាំ​ឲ្យ​ស្រ្តី​មុន​ជ្រើសរើស​មធ្យោបាយ​ពន្យារ​កំណើត​ណា​មួយ ត្រូវ​ពិភាក្សាជាមួយ​គ្រូពេទ្យ​ជំនាញ ហើយ​អ្នក​ធ្វើ​ឲ្យ​ត្រូវតែ​ទទួល​បាន​ការ​បណ្ដុះ បណ្ដាល​​ត្រឹមត្រូវ។

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

រយៈពេល​វដ្ដរដូវ

(ថ្ងៃ)

28

វដ្ដរដូវ

(ថ្ងៃ)

7

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Try Ravi កែសម្រួល​ចុងក្រោយ 29/06/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត