តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ពន្យារកំណើតតាមវិធីទាំងនេះ ភ្លាត់ស្នៀតតែញឹក!

    ពន្យារកំណើតតាមវិធីទាំងនេះ ភ្លាត់ស្នៀតតែញឹក!

    ដ្បិត​មធ្យោយបាយ​ពន្យារ​កំណើត​ទំនើប​នា​ពេល​បច្ចុប្បន្ន​សម្បូរបែប មាន​ច្រើន​ជម្រើស​ពិត​មែន តែ​ប្តី​ប្រពន្ធ ឬ​ដៃគូ​មួយ​ចំនួន​នៅ​តែ​ជ្រើស​រើស​យក​ពន្យារ​កំណើត​តាម​បែប​ធម្មជាតិ។ មធ្យាបាយ​ពន្យារ​កំណើត​តាម​បែប​ធម្មជាតិ ដូច​ជា​ការ​ពន្យារ​កំណើ​តាម​ប្រតិទិន ឬ​វដ្ដ​រដូវ​របស់​ស្ត្រី ការ​បំបៅ​កូន​ ចាក់​ទឹក​ក្រៅ​ពាង នោះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ ថា ភាគរយ​នៃ​ការ​ភ្លាត់​ស្នៀត​ខ្ពស់​ណាស់។

    ហេតុអី​ពន្យារ​កំណើត​បែប​ធម្មជាតិ​ងាយ​នឹង​ភ្លាត់​ស្នៀត?

    ១. ពន្យារ​កំណើត​តាម​ប្រតិទិន ឬ​វដ្ត​រដូវស្ត្រី

    ពន្យារ​កំណើត​តាម​ប្រតិទិន សំដៅ​លើ​វិធី​សាស្រ្ត​ពន្យារ​កំណើត​បែប​ធម្មជាតិ ផ្អែក​លើ​ថ្ងៃ​មក​រដូវ​តាម​ប្រតិទិន គឺ​ត្រូវ​តាម​ដាន​ថ្ងៃ​អាច​បង្ក​កំណើត ដើម្បី​ការ​ពារ​កុំ​ឲ្យ​មាន​ផ្ទៃ​ពោះ។ វិធី​សាស្រ្ត​នេះ ជួយ​ឲ្យ​ស្រីៗ​ដឹង​ពី​ថ្ងៃ​អាច​មាន​ផ្ទៃ​ពោះ ដើម្បី​បញ្ចៀស​ការ​រួម​ភេទ​ចំ​ថ្ងៃ​ទាំង​នោះ។

    វិធី​ពន្យារ​កំណើត​នេះ​ល្អ​ចំពោះ​តែ​ស្រីៗ​គ្នា​យើង​ដែល​មាន​វដ្ត​រដូវ​ទៀងទាត់​ ២៨ ថ្ងៃ ដោយ​តម្រូវ​ឲ្យដៃ​គូ​តម​រួមភេទ​ឲ្យ​បាន​នៅ​ចន្លោះ​ពី​ថ្ងៃ​ទី ៨-១៩ នៃ​រដូវ។ ទោះ​យ៉ាង​ណា​ក៏​ដោយ លោក​វេជ្ជបណ្ឌិត​ថា វិធី​សាស្រ្ត​ទាំង​នេះ​ក៏​មាន​ហានិភ័យ​ច្រើន​ដែរ ព្រោះ​ស្រ្តី​អាច​មិន​បាន​តាម​ដាន​ពី​វដ្ត​រដូវ​របស់​ខ្លួន​ដិត​ដល់ ហើយ​វា​គ្មាន​ប្រសិទ្ធ​ភាព​ការ​ពារ​ពី​ជំងឺ​កាម​រោគ។

    ២. ពន្យារកំណើត ដោយចាក់ទឹកក្រៅពាង

    ការ​ពន្យារ​កំណើត​ចាក់​ទឹក​ក្រៅ​ពាង ដែល​តម្រូវ​ឲ្យ​ភាគី​ខាង​បុរស​ត្រូវ​ដក​លិង្គ​ចេញ​មុន​បញ្ចប់​ការ​រួមភេទ ឬ​ឈាន​ដល់​ចំណុច​កំពូល រួច​បញ្ចេញ​ទឹកកាម​ក្រៅ​ប្រដាប់​ភេទ​ខាង​ស្រី មាន​ប្រសិទ្ធភាព​តិចតួច​បំផុត​ក្នុង​ការ​ការពារ​មាន​ផ្ទៃពោះ។ លោក​វេជ្ជ​បណ្ឌិតថា អារម្មណ៍​កំពុង​តែ​ពុះ​កញ្ជ្រោ​រោល​អំឡុង​ពេល​បើក​ប្រតិបត្តិការ ស្រាប់​តែ​ត្រូវ​ដក​ចេញ​ភ្លាម​នេះ ច្បាស់​ណាស់​ភាគី​ខាង​បុរស​ពិត​ជា​ពិបាក​ទប់​អារម្មណ៍​ខ្លួន​ឯង​បាន ងាយ​នឹង​ភ្លាត់​ស្នៀត​បំផុត។ កាល​ណា​បុរស​ដក​លិង្គ​មិន​ទាន់​ពេលនោះនឹងបញ្ចេញ​ទឹក​កាម​ចូល​ប្រដាប់​ភេទ​ស្រី ច្បាស់​ជា​គ្រោះថ្នាក់​ធំ​ហើយ ដូច្នេះមធ្យាបាយ​ពន្យារ​កំណើត​នេះ​​តម្រូវ​ឲ្យ​ប្រុសៗ​តាំង​ចិត្តឲ្យ​ខ្ពស់​លើ​សមភូមិ​ប្រយុទ្ធ ហើយ​វា​មាន​ប្រសិទ្ធភាព​តិច​តួច គ្រាន់​ជាង​អត់​ការពារ​សោះ​តែប៉ុណ្ណោះ យក​ល្អ​កុំជ្រើសរើសវិធីនេះ​អី​ល្អជាង។

    ក្បាច់​​រួមភេទ​ដែល​អ្នកយល់​ថា​មិន​ធ្វើឲ្យ​មាន​កូនHello_គ្រូពេទ្យ

    ៣. ពន្យារ​កំណើត​ដោយ​បំបៅ​ដោះ​កូន

    ពន្យារ​កំណើត​ដោយ​ការ​បំបៅ​ដោះ​កូន​នេះ​មាន​ប្រសិទ្ធភាព​ខ្ពស់ លុះ​ណា​តែ​ស្ត្រី​បំបៅ​ដោះ​កូន​ឲ្យ​បាន​ញឹក​ញាប់ ហើយ​ទៀង​ទាត់​ទៀត។ តែ​ទោះ​យ៉ាង​ណា គ្រូពេទ្យ​មិន​លើក​ទឹក​ចិត្ត​ឲ្យ​ស្ត្រី​ជ្រើស​រើស​ការ​ពន្យារ​កំណើត​តាម​វិធី​នេះ​ឡើយ។

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    រយៈពេល​វដ្ដរដូវ

    (ថ្ងៃ)

    28

    វដ្ដរដូវ

    (ថ្ងៃ)

    7

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 29/04/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: