តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

null

មកដឹងពីប្រសិទ្ធភាពកៅអៀកពន្យារកំណើត និងផលរំខានខ្លះៗក្រោយប្រើវា

    មកដឹងពីប្រសិទ្ធភាពកៅអៀកពន្យារកំណើត និងផលរំខានខ្លះៗក្រោយប្រើវា

    ស្រីៗ​គ្នា​យើង​ធ្លាប់​បាន​ឮ​ពី​កៅអៀក​បិត​ពន្យារ​កំណើត​ដែរ​អត់? នៅ​ខ្មែរ​យើង មិន​សូវ​និយម​ប្រើ​កៅអៀក​ពន្យារ​កំណើតទេ តើ​មធ្យោបាយ​ពន្យារ​កំណើត​​មួយ​នេះ​​មាន​ប្រសិទ្ធភាពយ៉ាងម៉េច ហើយមាន​​ផល​​រំខាន​អីខ្លះ​ពេល​ប្រើវា?

    ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​ នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន ​សែន​សុខ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ពន្យល់​​ថា កៅអៀក​ពន្យារ​កំណើត មាន​រាង​ជ្រុងៗ មាន​ពណ៌​ថ្លា មើល​មួយ​ភ្លែត​ស្រដៀង​នឹង​បង់ យើង​យក​មក​បិត​ដំបៅ​ដែរ ហើយ​វា​ជា​មធ្យោបាយ​ពន្យារ​កំណើត​មួយ​មិន​បង្ក​ការ​ឈឺ​ចាប់​ដល់​ស្ត្រីឡើយ។ លោក​បន្ត​ថា កៅអៀក​ពន្យារ​កំណើត​ផ្សំ​ឡើង​ដោយ​សារធាតុ​ដូច​គ្នា​នឹង​ថ្នាំ​ពន្យារ​កំណើត​ដែរ​រួម​មាន ទី១. អីស្ត្រូហ្សែន និង​ទី២. ប្រូហ្សែស្ទីន។

    អត្ថប្រយោជន៍​ទទួល​បាន​ពី​ការ​ប្រើ​កៅអៀក​ពន្យារ​កំណើត

    – ការពារ​មិន​ឲ្យ​មាន​ផ្ទៃ​ពោះ​យ៉ាង​មាន​ប្រសិទ្ធភាព
    – បន្ថយ​បរិមាណ​វដ្ដ​រដូវ​ស្ត្រី
    – មិន​សូវ​ឈឺ​ចាប់​ពេល​មក​រដូវ
    – ងាយ​ស្រួល​សម្រាប់​ស្ត្រី​ពិបាក​លេប​ថ្នាំ​គ្រាប់
    – ត្រូវ​ការ​បិត​តែ​ម្ដង/សប្ដាហ៍​ប៉ុណ្ណោះ
    – បន្ថយ​សញ្ញា​រលាក​នៅ​សរីរាង្គ​អាង​ត្រគាក​តូច
    – អត្រា​ឆាប់​មាន​កូន​ត្រឡប់​មក​ដូច​ដើម​លឿន ក្រោយ​បក​បន្ទះ​កៅអៀក​ចេញ។ល។

    វេជ្ជបណ្ឌិត​រូប​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា បូក​បន្ថែម​ពី​លើ​ប្រយោជន៍​ដែល​ទទួល​បាន​ពី​កៅអៀក​បិទ​ពន្យារ​កំណើត​នេះ វា​ក៏​ផ្ដល់​ផល​រំខាន​ខ្លះ​ៗ​ដល់​ស្ត្រី​ដែរ​ដូច​ជា៖

    • ប៉ះពាល់​ដល់​ស្បែក
    • ក្អួត ចង្អោរ
    • ឈឺ​ក្បាល វិល​មុខ
    • ឡើង​ទម្ងន់
    • ហត់ អស់​កម្លាំង
    • ឡើង​មុន
    • អាច​ឆ្លង​មេរោគ​នៅ​ទ្វារ​មាស និង​ធ្លាក់ស
    • ផ្លាស់​ប្ដូរ​អារម្មណ៍​លឿន
    • ហានិភ័យ​ជួប​នឹង​បញ្ហា​កក​ឈាម គាំង​បេះ​ដូង ដាច់​សរសៃ​ឈាម​ខួរក្បាល និង​លើស​សម្ពាធ​ឈាម។ល។

    លោក​បន្ថែម​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​យើង​កៅអៀក​ពន្យារ​កំណើត​បាន​ត្រឹម​ត្រូវ នោះ​ការ​ទប់​ស្កាត់​ការ​មាន​ផ្ទៃ​ពោះ​ក៏​មាន​ប្រសិទ្ធភាព​ខ្ពស់​ដែរ ហើយ​ចំពោះ​ស្ត្រី​ដែល​ប្រើ​កៅអៀក​នេះ​ថា វា​ងាយ​ស្រួល​ជាង​ការ​លេប​ថ្នាំ​ពន្យារ​កំណើត​ទៅ​ទៀត។

    ទោះ​យ៉ាង​ណា​ក៏​ដោយ កៅអៀក​ពន្យារ​កំណើត​ផ្ដល់​ឲ្យ​អ្នក​ប្រើ​ប្រាស់​ទាំង​ប្រយោជន៍ និង​ផល​រំខាន ដូច​នេះ មុន​នឹង​សម្រេច​ប្រើ​វា ស្ត្រី​គ្រប់​រូបគួរ​តែ​ទៅ​ពិភាក្សា​ជាមួយ​អ្នក​ជំនាញ​ឲ្យ​បាន​ច្បាស់​សិន​ថា តើ​យើង​ស័ក្តិ​សម​នឹង​ការ​ប្រើ​កៅអៀក​ពន្យារ​កំណើត ឬ​មធ្យោបាយ​ពន្យារ​កំណើត​ផ្សេងៗ​ទៀត។

    កៅអៀកពន្យារកំណើត

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    រយៈពេល​វដ្ដរដូវ

    (ថ្ងៃ)

    28

    វដ្ដរដូវ

    (ថ្ងៃ)

    7

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 05/01/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត