backup og meta

កងដាក់ក្នុងស្បូន ល្អកម្រិតណាចំពោះស្រ្តី?

កងដាក់ក្នុងស្បូន ល្អកម្រិតណាចំពោះស្រ្តី?

មធ្យោបាយ​ពន្យារ​កំណើត​មាន​ច្រើន​ណាស់ តែ​ក្នុង​នោះ​កង​ដាក់​ក្នុង​ស្បូន​ជា​វិធី​ល្អ​មួយ និង​មិន​ចំណាយ​ច្រើន​ឡើយ ហើយ​មិន​ងាយ​ភ្លេច​ហួសថ្ងៃទៀត​ផង។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន​ សែនសុខ នឹង​ណែនាំ​ស្រី​ៗ​យើង​ឲ្យ​លម្អិតពី​កង​ដាក់​ក្នុង​ស្បូន។

១- កង​ដាក់​ក្នុង​ស្បូន ជា​ឧបករណ៍​តូច​មួយ​មាន​ជាតិ​ទង់ដែង ជា​កង​ផ្លាស្ទិក​តូច ហើយ​ទន់ ដែល​មាន​បន្ទះ ឬ​សរសៃ​ទង់ដែង​រុំ​ជុំ​វិញ។

២- កង​ដែល​គេ​ប្រើប្រាស់​ច្រើននៅ​កម្ពុជា​បច្ចុប្បន្ន គឺ Copper T 380A មាន​រាង​ជា​អក្សរ T។

៣- វិធី​ដាក់ គឺ​ត្រូវ​ធ្វើឡើង​ដោយ​អ្នក​ផ្ដល់​សេវា​មានការ​បណ្ដុះបណ្ដាល​ត្រឹមត្រូវ ដោយ​ស៊ក​កង​នោះ​បញ្ចូល​ទៅ​ក្នុង​ស្បូន​តាម​ទ្វារមាស និង​រន្ធ​មាត់ស្បូន។

វិធីពន្យារកំណើត

៤- កង​ដាក់​ក្នុង​ស្បូន​មាន​សមត្ថភាព​ដូចជា ៖

  • ជំរុញ​ការ​បង្កើត​ប្រូតេអ៊ីន និង​កោសិកា​ដែល​ធ្វើឲ្យ​មេ​ជីវិត​ឈ្មោល​ស្លាប់ ហើយ​មិន​ឲ្យ​ចូល​ទៅ​ក្នុង​ដៃ​ស្បូន
  • មាន​ឥទ្ធិពល​ទៅ​លើស៊ុតមិន​ទាន់​បង្ក​កំណើត​នៅ​ក្នុង​ស្បូន
  • ធ្វើ​ឲ្យ​ស៊ុត​មិន​អាច​បង្ក​កំណើត​បាន។

៥- មាន​ប្រសិទ្ធិភាព​ខ្ពស់ ស័ក្ដិសម​នឹង​អ្នក​មមាញឹក​លេប​ថ្នាំ​មិន​បាន​ទៀងទាត់ ហើយ​ដាក់​ម្ដង​មានប្រសិទ្ធភាព​រហូត​ដល់ ១០ ឆ្នាំ។

៦- មិន​មាន​ផល​រំខាន​ធ្វើឲ្យ​ដៃគូ​ធុញ​ទ្រាំ​ពេល​រួម​ភេទ។

៧- ស្ត្រី​អាច​ដាក់​កង​ក្នុង​ស្បូន​បាន​ក្នុង​អំឡុង​ពេល៖

  • ថ្ងៃទី១ ដល់​ទី ១២ នៃ​វដ្ដ​រដូវ
  • ក្រោយ​ពី​រលូត​កូន
  • ៦ សប្ដាហ៍​ក្រោយ​សម្រាល
  • នៅ​ពេល​ណា​ក៏​បាន​តែ​​ច្បាស់​ថា ​មិន​មាន​ផ្ទៃពោះ។

៨- មាន​តម្លៃ​សមរម្យ​អាច​ទទួល​យក​បាន ស័ក្ដិសម​សម្រាប់​ស្ត្រីចង់​ពន្យារ​កំណើត​រយៈពេល​យូរ និង​មាន​ប្រសិទ្ធ​ភាព​ខ្ពស់។

៩- អាច​មាន​កូន​នៅ​ពេល​យក​កង​ចេញ​មក​វិញ និង​មិនមាន​ការ​យឺតយ៉ាវ។

១០- មាន​ធ្លាក់​ឈាម​ច្រើន​ជាង​មុន និង​ឈឺពោះ​ពេល​មក​រដូវ អ្នក​ខ្លះ​អាច​មាន​ធ្លាក់​ស​តិចតួច។

សម្រាប់​អ្នក​ចង់​ប្រើ​មធ្យោបាយ​ពន្យារ​កំណើត​ណា​មួយ ត្រូវ​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ពិភាក្សា ក៏​ដូច​ជា​ស្វែង​យល់​ពី​វិធី​ដទៃ ថា​តើ​មួយ​ណា​ស័ក្ដិសម​នឹង​យើង ព្រោះ​គ្រប់​ស្រ្តី​ទាំងអស់​មិន​ប្រាកដ​ថា​អាច​ដាក់​កង​ក្នុង​ស្បូន​ទាំង​អស់​ឡើយ។

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

16/06/2021

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

មធ្យោបាយពន្យារកំណើតរយៈពេលខ្លីទាំងនេះ មិនសូវពេញនិយមប្រើទេ

មកដឹងពីប្រសិទ្ធភាពកៅអៀកពន្យារកំណើត និងផលរំខានខ្លះៗក្រោយប្រើវា


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jun 16, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម