តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ប្តីប្រពន្ធ​មានបញ្ហា​អត់​កូន តែចង់​បាន​កូន ​ត្រូវ​ធ្វើ​ម៉េច?

ប្តីប្រពន្ធ​មានបញ្ហា​អត់​កូន តែចង់​បាន​កូន ​ត្រូវ​ធ្វើ​ម៉េច?

ប្ដីប្រពន្ធខ្លះ ការយូរហើយ នៅតែអត់កូន។ បើអត់កូន ក្រោយព្យាយាមពី ៦ ខែទៅ ១ ឆ្នាំរួចហើយ មានន័យថា យើងអាច​មាន​បញ្ហាសុខភាព​មិន​អាច​មានកូនបាន។ បញ្ហានេះ អាចមកពីខាងប្ដី ឬប្រពន្ធ។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​មូល​ហេតុ​ចម្បង​ឲ្យ​​យើង​បាន​ដឹង។

១- បញ្ហាសុខភាពប្រពន្ធ (អារលើស្ត្រី)

មូល​ហេតុ​បណ្ដាល​ឲ្យ​ស្ត្រី​គ្មាន​កូន​ គឺ​ទាក់ទង​ចលនាបញ្ចេញ​មេ​ជីវិត ព្រោះ​​ជាធម្មតា ​រៀង​រាល់​ខែ​ ស្រីៗ​តែង​មាន​ការ​ខ្ជាក់​មេ​ជីវិត​ពីក្រពេញ​អូវែ ពុំ​នោះ​ទេ​ការ​បង្ក​កំណើត​ក៏​មិន​អាច​ប្រព្រឹត្ត​ទៅ​បាន​ដែរ។ កត្តា​ផ្សេងៗ​ទៀត​អាច​បណ្ដាល​មក​ពី​ការ​ខូច​ខាត​ដៃស្បូន ឬ​មាត់​ស្បូន ក៏​អាច​ប៉ះ​ពាល់​ការ​បង្ក​កំណើត​ដូច​គ្នា ខណៈ​មូល​ហេតុ​ដទៃ​ទៀត​​ឧស្សាហ៍​កើត​មាន ​ដូចជា៖

– ស្ត្រេស

– ជំងឺដុំស្បូន

– មានជំងឺក្រពេញទីរ៉ូអ៊ីត

Verifying...

– ធាត់ ឬ​លើសទម្ងន់

– ជំងឺរលាកអាងត្រគាក

– ផឹកស្រា ឬ​ប្រើថ្នាំញៀន

– ជំងឺដុះសាច់លៀនចេញក្នុងស្បូន

– មានដុំសាច់ ឬ​ដុំគីសក្រពេញអូវែ

– ជំងឺកោសិកាភ្នាសស្បូនដុះខុសកន្លែង វិបត្តិក្រពេញអូវែ ច្រើន​ប្រទះ​ឃើញ​លើស្រីៗអាយុក្រោយ ៤០ ឆ្នាំ

– ជំងឺដុំគីសទឹកច្រើនកន្លែងនៅលើក្រពេញអូវែ បណ្ដាល​មក​ពី​អ័រម៉ូន​គ្មាន​តុល្យភាព។

ស្រីៗ​អត់​កូន ក៏​អាច​ដោយ​សារ​មាន​ជំងឺ​ខ្លះ​ពី​កំណើត ខ្លះ​ទៀត​បណ្ដាល​មក​ពី​ការ​បង្ករោគ​ផ្សេងៗ ហើយ​វិបត្តិ​ក្រៅ​ពី​រោគស្ត្រី មាន​ ដូចជា ការ​ប្រើ​ថ្នាំ ការព្យាបាល​ដោយ​គីមី កត្តាអាយុ និង​ជំងឺ​ទឹកនោមផ្អែម សុទ្ធសឹង​ជាកត្តា​នាំ​ឲ្យ​ស្រីៗ​មិន​អាច​បង្ក​កំណើត​បាន។

២- បញ្ហាសុខភាពប្តី (អារលើបុរស)

ដឹង​ស្រាប់​ហើយ ករណី​ប្ដីប្រពន្ធអត់​កូន មិនមែន​ដោយ​សារ​ប្រពន្ធ​​តែ​ម្ខាង​ទេ ប្រុសៗ​ក៏​អាច​ជា​មូលហេតុ​ដែរ។ ករណី​ធ្វើ​ឲ្យប្រុសៗ​អសមត្ថភាព​ឧស្សាហ៍​កើតមានដូចជា៖

– អាយុច្រើន

– មេជីវិតខ្សោយពេក (មេជីវិត ឬទឹកកាម មិន​អាច​ប្រឈម​នឹង​កម្ដៅ​យូរ​)

– មេជីវិតមិនគ្រប់គ្រាន់

– មិនអាចបញ្ចេញមេជីវិត

– មានបញ្ហាអវយវៈភេទពីកំណើត

– ធាត់ ឬលើសទម្ងន់

– ផឹកស្រាច្រើន ប្រើថ្នាំញៀន ឬជក់បារី

– អ័រម៉ូនគ្មានតុល្យភាព

– កើតរោគលើប្រដាប់បន្តពូជ

– ធ្លាប់មានគ្រោះថ្នាក់លើប្រដាប់បន្តពូជ

– មានជំងឺមហារីក កំពុង​ព្យាបាល​ដោយ​គីមី និង​វិទ្យុសកម្ម។

ប្តីប្រពន្ធ​មានជំងឺ​អារ ចង់​បាន​កូន​ត្រូវ​ធ្វើ​ម៉េច Hello គ្រូពេទ្

អត្តបទ​ពាក់​ព័ន្ធ៖

៣- វិធីព្យាបាល

ទោះ​ជា​ស្ថិត​ក្នុង​ស្ថាន​ភាព​សុខភាព​បែប​ណា​ក៏​ដោយ យើងនៅ​តែ​មាន​​សង្ឃឹម​អាច​មាន​កូន​វិញ បើ​សិន​ទទួល​បាន​ការ​ព្យាបាល​ត្រឹម​ត្រូវ ពិសេស​សម័យនេះ បច្ចេកវិទ្យា​កាន់​តែ​ទំនើប កាន់តែ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់។

– ​ជ្រើសរើស​ជំនួយ​វេជ្ជសាស្ត្រ​ ចាក់ ឬ​បាញ់​មេ​ជីវិត​ចូល​ស្បូន ឬ​បង្ក​កំណើត​ក្នុង​កែវ។

– បើ​មាន​បញ្ហា​ប្រដាប់​បន្ត​ពូជ ប្រពន្ធ​ ឬប្តី អាច​ជ្រើសរើស​ការ​វះកាត់​ព្យាបាល ធ្វើ​យ៉ាង​ណា​ឲ្យ​លទ្ធភាព​បង្ក​កំណើត​កាន់តែ​ប្រសើរ​ជាង​មុន។

– ប្រពន្ធ​មាន​វិបត្តិ​ក្នុង​ការ​បញ្ចេញ​មេ​ជីវិត​ញី ឯ​ប្តី​មាន​មេរោគ​ ភាគ​ច្រើន​ត្រូវ​ណែនាំ​ឲ្យ​ប្រើ​ថ្នាំ​គ្រាប់​ ដូចជា Tamoxifen ឬ Clomifene ប៉ុន្តែ​ផល​ប៉ះ​ពាល់​របស់​ថ្នាំ​ទាំងនេះ ​អាច​បណ្ដាល​ឲ្យឈឺ​ក្បាល និង​ក្អួតចង្អោរ។

បញ្ជាក់៖ ក្នុង​ករណី​ប្រើ​ថ្នាំ ដាច់​ខាត​ត្រូវ​មាន​ការ​ណែនាំ និង​អនុញ្ញាត (វេជ្ជបញ្ជា) ត្រឹម​ត្រូវ​ពី​វេជ្ជបណ្ឌិត។

ទូទៅ ដំណើរ​នៃ​ការ​បញ្ចេញ​មេ​ជីវិត​ញី គឺ​កើត​ឡើង ​១៤ ថ្ងៃ ​មុន​ពេល​ធ្លាក់​ឈាម​រដូវ បើ​សិន​ជា​ចង់​បាន​កូន គួរ​រួម​ដំណេក​អំឡុង​ពេលនេះ ឬ​អាច​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ ផ្ទុយ​ទៅវិញ​ បើ​ប្តីប្រពន្ធ ពិត​ជា​អសមត្ថភាព​មែន សូម​កុំ​បារម្ភ​ ព្រោះ​នៅ​មាន​ដំណោះ​ស្រាយ​ផ្សេង​ទៀត​ដើម្បី​យក​ទៅ​អនុវត្ត ដោយ​គ្រាន់​តែ​ស្វែង​រក​មន្ទីរ​ពេទ្យ​ឯកទេស​សុខភាព​បន្ត​ពូជ​នៅ​ជិត​យើង​បំផុត​ ទទួល​យក​ការ​ណែនាំ​ល្អៗ​ពី​គ្រូពេទ្យ​ជំនាញ ដើម្បី​ពិភាក្សា​ពី​ដំណោះស្រាយ។

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

រយៈពេល​វដ្ដរដូវ

(ថ្ងៃ)

28

វដ្ដរដូវ

(ថ្ងៃ)

7

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Infertility. https://medlineplus.gov/ency/article/001191.htm. Accessed March 4, 2017.

Causes of infertility. http://www.nhs.uk/conditions/Infertility/Pages/Causes.aspx. Accessed March 4, 2017.

Treating infertility. http://www.nhs.uk/Conditions/Infertility/Pages/Treatment.aspx. Accessed March 4, 2017.

Female Infertility. http://americanpregnancy.org/infertility/female-infertility/. Accessed March 4, 2017.

About infertility. http://www.hfea.gov.uk/infertility.html. Accessed March 4, 2017.

Infertility. http://www.mayoclinic.org/diseases-conditions/infertility/symptoms-causes/dxc-20228738. Accessed March 4, 2017.

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ យ៉ានណែត ដាញែល កែសម្រួល​ចុងក្រោយ 15/02/2021
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត