៣- ម៉ាស៊ីនបឺត (Vacuum devices)
ម៉ាស៊ីនបឺតសម្រាប់ព្យាបាលបញ្ហាលិង្គមិនឡើងរឹង គឺជាឧបករណ៍មួយប្រភេទ ជួយឲ្យមានលំហូរឈាមកាន់តែច្រើនទៅកាន់លិង្គ។ ឧបករណ៍នេះ ត្រូវបានគេផលិតឡើង ជាបីផ្នែក ដូចជា៖
– ផ្នែកថ្លា គឺជាបំពង់ជ័រថ្លា សម្រាប់គ្របលិង្គ
– ម៉ាស៊ីនបឺត អាចប្រើដោយដៃ ឬប្រើថ្ម បឺតខ្យល់ចេញពីបំពង់ ធ្វើឲ្យឈាមហូរទៅកាន់លិង្គបានកាន់តែច្រើន។
– កងយឺតសម្រាប់រុំគល់លិង្គបន្ទាប់ពីឡើងរឹង ឃាត់មិនឲ្យឈាមហូរចេញពីលិង្គ ជួយរក្សាលិង្គឲ្យនៅរឹងបានយូរ។ កាន់តែពិសេស ឧបរកណ៍នេះ មានប្រយោជន៍សម្រាប់ព្យាបាលជំងឺ Venous leak syndrome (បណ្តុំរោគសញ្ញាលិង្គមិនឡើងរឹង ដោយសារឈាមហូរចូលក្នុងលិង្គមិនគ្រប់គ្រាន់។

ប្រុសៗប្រហែល ៨០% មានបញ្ហាលិង្គឡើងរឹង ពេលប្រើប្រាស់ឧបករណ៍ព្យាបាលនេះបានត្រឹមត្រូវ គឺអាចបើកឈុតឆាកប្រយុទ្ធបានឡើងវិញ។ ជាទូទៅ គេប្រើឧបករណ៍បឺតនេះ សម្រាប់ព្យាបាលលិង្គបន្ទាប់ពីវះកាត់រួច ពិសេសការវះកាត់ក្រពេញប្រូស្តាត។ ដើម្បីឲ្យមានលំហូរឈាមធម្មតាទៅកាន់លិង្គ ពេទ្យអាចនឹងឲ្យយើងប្រើថ្នាំខ្លះ ជួយឲ្យលិង្គឡើងរឹងបានមួយរំពេច។ ប៉ុន្តែប្រហែលជាត្រូវចំណាយពេល ២-៣ ខែ ទើបអាចទទួលបានលទ្ធផល។
យ៉ាងណា កងយឺតក្នុងឧបករណ៍ អាចធ្វើឲ្យស្បែកមានប្រតិកម្ម ដូចជា រលាក កើតកន្ទួលរមាស់ លែងដឹងអារម្មណ៍ ឬដឹងរំញោច ឬអាចបណ្ដាលឲ្យមានការឈឺចាប់។ យើងអាចប្រើឧបករណ៍បឺតនេះបាន ដោយខ្លួនឯង ឬតាមវេជ្ជបញ្ជាពីគ្រូពេទ្យ ប៉ុន្តែយល់ល្អ គួរតែសាកសួរគ្រូពេទ្យមុនចាប់ផ្តើមប្រើឧបករណ៍មួយនេះ។
៤- វះកាត់
គ្រូពេទ្យ នឹងណែនាំឲ្យយើងទទួលការវះកាត់ នៅពេលយើងព្យាបាលដោយប្រើវិធីផ្សេងៗមិនជោគជ័យ ខណៈការវះកាត់មានដូចជា៖
– វះដាក់ឧបករណ៍ចូលក្នុងលិង្គ ដោយឧបករណ៍នោះ អាចបត់បែនបាន និងបំប៉ោងដោយប្រើខ្យល់។
– កែលម្អរសរសៃឈាមឡើងវិញ ជាវិធីវះកាត់មួយ យកសរសៃរឈាមស្ទះចេញ ដើម្បីឲ្យឈាមហូរបានល្អ និងទប់សរសៃឈាមវ៉ែន កុំឲ្យឈាមហូរចេញពីលិង្គ រួមទាំងកោសិកាជុំវិញនោះ។
នៅពេលយើងវះកាត់ដាក់ឧបករណ៍ចូលក្នុងលិង្គ អាចបង្កឲ្យឆ្លងរោគបាន ដោយការឆ្លងរោគអាចកើតឡើងនៅតាម ប្រព័ន្ធបង្ហូរនោម នៅលើស្បែក ឬនៅពាសពេញដងខ្លួន។ ហេតុនេះបើមិនចាំបាច់ កុំប្រើវិធីវះកាត់ឲ្យសោះ។
សម្រាប់ការវះកាត់កែលម្អរសរសៃឈាមវិញ សរសៃឈាមដែលវះកាត់នោះ អាចធ្វើការបានតែនៅពេលមានការស្ទះបន្តិចបន្តួចតែប៉ុណ្ណោះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕