home

What are your concerns?

close
Inaccurate
Hard to understand
Other

ឬ​ចម្លង​តំណភ្ជាប់

ប្រុសៗប្រាប់អារម្មណ៍ពិតរឿងឆាប់ចេញទឹកកាម ពេលរួមភេទ

ប្រុសៗប្រាប់អារម្មណ៍ពិតរឿងឆាប់ចេញទឹកកាម ពេលរួមភេទ

ប្រុសៗភាគច្រើន មានបញ្ហាឆាប់​ចេញ​ទឹក​កាម ទាំងមិនទាន់រួមភេទបានស្រួលបួល​ផង។ ហេតុអ្វី​ប្រុសៗ​ឆាប់​ចេញ​ទឹក​កាម និង​អារម្មណ៍​ពិត​របស់​គេ​យ៉ាងម៉េចដែរ?

១- ការស្រាវជ្រាវ

អ្នក​ជំនាញ​បាន​ស្រាវ​ជ្រាវ​លើ​ប្រុសៗប្រមាណ ១.២០០​ នាក់ (បរទេស) ដែល​ហ៊ាន​ទម្លាយ​អាថ៌​កំបាំងបញ្ហាឆាប់​ចេញ​ទឹក​កាម​ពេល​រួម​ភេទ​ ហើយ​ត្រូវ​គេ​​បោះ​ពុម្ព​ផ្សាយជា​មួយ​​លទ្ធ​ផល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល។

ការ​សិក្សា​បង្ហាញ​ថា​ ប្រុសៗ​ប្រមាណ ៣០% ​ក្នុង​ចំណោម​ប្រុសៗ​ចូល​រួម​ទាំង​អស់ និយាយថា ពួក​គេមិន​ពេញ​ចិត្ត​ជាមួយ​រយៈ​ពេល​​រួម​ភេទ​របស់ខ្លួន​​ឡើយ។ ៣៧៦ ​នាក់ក្នុង​ចំណោម ១.២០០ ​នាក់ បាន​សារភាព​ថា​មានបញ្ហា​​ឆាប់​ចេញទឹកកាម​លឿន​ជាង​អ្វី​​ចង់​បាន។

អ្នកស្រាវជ្រាវបែង​ចែក​ប្រុសៗ​ទាំង ១.២០០​ នាក់ ចេញ​ជា​ពីរ​ក្រុម​ផ្សេង​គ្នា (១) ក្រុមបញ្ចេញ​ទឹក​កាម​ក្នុង​រយៈ​ពេល​តិច​ជាង ២ ​នាទី និង (២) ក្រុមចេញ​ទឹក​កាម​យូរជាង​នេះ​​បន្តិច ប៉ុន្តែ​សុទ្ធ​ឆាប់​ដល់​ត្រើយ​ជាង​អ្វី​ដែល​ចង់​បាន។

ពេល​អ្នក​ជំនាញ​សួរ​ពី​មូល​ហេតុ ហេតុ​អ្វី​បាន​ជា​ឆាប់​ដល់​ត្រើយ​ជាង​អ្វីគេចង់​បាន? ចម្លើយប្រុសៗ​ទាំង​ពីរ​ក្រុមដូច​គ្នា ដោយ​បន្ទោស​ថា មក​ពី​គេ​បាត់​បង់​ការ​គ្រប់​គ្រង និង​មាន​សម្រើប​ខ្លាំង​ពេក ខណៈ​​ខ្លះ​ទៀត​លើក​ឡើង​ថា មក​ពី​ដៃ​គូខ្លួនមានបញ្ហា​ថប់​បារម្ភ ឬ​ជំងឺ​ប្រចាំ​កាយណា​មួយ។

២- ប្រុសៗប្រាប់មូលហេតុនាំ​ឲ្យ​ឆាប់​ចេញ​ទឹក​កាម

ម្នាក់​ក្នុង​ចំណោម​​ប្រុសៗ​ជា​ច្រើន ​បាន​​ចែក​រំលែក​​បទពិសោធ​​ការ​គ្រប់​គ្រងអារម្មណ៍​របស់​ខ្លួនដែល​ជាមូល​ហេតុ​ចម្បង ខណៈភាព​ប៉ិន​ប្រសប់​ដៃ​គូខាង​ស្រី ក៏ជា​មូលហេតុ។

ប្រុសៗ​អាច​បាត់​បង់ភាព​ម្ចាស់​ការ ​បើ​ខាង​ស្រីចាប់​ផ្ដើម​ប្រតិបត្ដិ​ការ ធ្វើ​ឲ្យ​គេ​ស្រើប​ស្រាល។ ប្រុសៗ​ទាំង​នោះ ​ថា៖ “ប្រុសៗ​គ្រប់​គ្នា ​ចង់​បាន​យូរ ប៉ុន្តែ​អារម្មណ៍​ស្រើប​ស្រាល រំភើប ​ចាប់​ផ្ដើម​កើត​ឡើង​ខ្លាំង ធ្វើ​ឲ្យ​មិន​អាច​គ្រប់​គ្រង​​បាន​ ទោះ​ប្រឹង​ទប់យ៉ាង​ណា​ក៏ដោយ”

អត្ថបទ​ពាក់ព័ន្ធ៖

  • ​​អត់​សូវ​ចង់រួមភេទ អាចប្រើតិចនិកទាំងនេះ ដើម្បីដាស់អារម្មណ៍
  • បើសង្ស័យថាខ្លួនកំពុងញៀនរួមភេទមិនដឹងខ្លួន ចម្លើយមានក្នុងអត្ថបទនេះ

៣- បញ្ហាសុខភាព​នាំ​ឲ្យឆាប់​ចេញ​ទឹកកាម​

ការពិត បញ្ហា​ឆាប់​ចេញ​ទឹក​កាម ​ក៏​អាច​បណ្ដាល​មក​ពី​បញ្ហា​សុខភាព​ផ្សេងៗ​ដូច​ជា៖

– បញ្ហាអសមត្ថភាព​ផ្លូវភេទ
– ​ស្រ្តេស ឬ​ជំងឺ​ថប់​បារម្ភ
– មាន​ទំនាស់​ជាមួយ​ដៃ​គូ
– ខូច​ខាត​សរសៃ​ប្រសាទ
– កម្រិត​អ័រម៉ូន​មិន​ត្រឹម​ត្រូវ
– មាន​រលាក ឬ​ឆ្លង​រោគ​នៅ​ក្រពេញ​ប្រូស្តាត ឬ​បំពង់​បង្ហួរ​នោម
– ប្រព័ន្ធ​បញ្ចេញ​ទឹក​កាម​ ធ្វើ​ការ​មិន​ប្រក្រតី
– មាន​ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត។

ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​ សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ ​ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Premature Ejaculation – Men Reveal Why They Finish Too Quickly. http://jamaica-gleaner.com/gleaner/20140820/health/health2.html. Access December 26, 2016

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ណៃ ទូច កែសម្រួល​ចុងក្រោយ 16/07/2019
ត្រួតពិនិត្យដោយ គឹម កាណែល