អត្ថបទពាក់ព័ន្ធ៖
- ស្ងួតទ្វារមាស
- ប្រយ័ត្នផង! ជំងឺទាំងនេះ ឧស្សាហ៍កើតមានលើប្រដាប់ភេទស្រីៗណាស់
- ប្រើឧបករណ៍សិចសម្រេចកាម ត្រូវចេះតិចនិកទាំងនេះ អាចការពារឆ្លងកាមរោគ!
៤- ប្រេងដូង
ប្រេងដូង ជាខ្លាញ់ល្អបែបធម្មជាតិ ជួយផ្តល់សំណើមដល់រាងកាយ។ យើងក៏អាចយកវាមកប្រើ ដើម្បីដោះស្រាយបញ្ហាស្ងួតទ្វារមាស ឬប្រើជាទឹករំអិលជំនួយពេលរួមភេទក៏បាន។
៥- ប្រេងអូលីវ
ក៏មិនខុសគ្នាពីប្រេងដូងដែរ ប្រេងអូលីវ មានតម្លៃសមរម្យ មានសុវត្ថិភាព ជាផលិតផលពីធម្មជាតិ និងងាយស្រួលរក ហើយដើរតួជាភ្នាក់ងារផ្ដល់សំណើមដល់ទ្វារមាសស្រីៗយ៉ាងមានប្រសិទ្ធភាព។ យើង អាចយកប្រេងអូលីវមួយស្លាបព្រាបាយ មកលាបជុំវិញទ្វារមាស ២ ដង/ថ្ងៃ នោះនឹងឃើញប្រសិទ្ធភាពមិនខាន។
៦- ហាត់ប្រាណបន្តឹងអាងត្រគាក
ហាត់ប្រាណនៅតំបន់ត្រគាក គឺដើម្បីជួយដល់សាច់ដុំអាងត្រគាក ដែលវាជាអ្នកទ្រទ្រង់ដល់រន្ធគូទ ទ្វារមាស និងរន្ធបង្ហូរនោម នៅក្នុងអាងត្រគាកយើង។ ហាត់ប្រាណវិធីនេះ មិនត្រឹមតែជួយឲ្យជីវិតផ្លូវភេទប្រសើរតែមួយមុខទេ ក៏អាចជួយបន្តឹងអាងត្រគាក នឹងធ្វើឲ្យយើងអាចគ្រប់គ្រងទឹកនោម និងកាត់បន្ថយការទៅបន្ទប់ទឹកញឹកផងដែរ។