មនុស្សស្រីមួយចំនួននៅពេលដឹងថា ខ្លួនមានស្បូនបែបនេះនឹងភិតភ័យ ស្វែងរកជំនួយដើម្បីចង់ដឹងលម្អិតពីរឿងនេះ ហើយចង់ដឹងថាខ្លួននៅមានលទ្ធភាពមានកូនដូចអ្នកដទៃអត់។ បើស្រីៗយើងដែលកំពុងតែមានបញ្ហាស្បូនព្រែក Hello គ្រូពេទ្យ សូមបង្ហាញ និងបកស្រាយពីរឿងនេះជាមួយលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត។
លោកវេជ្ជបណ្ឌិតថា ស្បូនព្រែក ស្បូន ២ ប្រដាប់ភេទ ២ ដែលនេះជាធម្មជាតិរបស់ស្ត្រីមួយចំនួន។ លោកក៏បានពន្យល់បន្ថែមទៀតថា ប្រសិនបើស្បូននោះធំ និងពេញលក្ខណៈគឺអាចមានកូនបានជាធម្មតា។
គ្រូពេទ្យជំនាញរោគស្រ្តីខាងលើក៏បានបង្ហើបពីចំណុចដែលអ្នកមានស្បូនព្រែកនៅតែមានកូនបានធម្មតា គឺឲ្យតែមានដៃស្បូនល្អ មករដូវទៀងទាត់ ព្រែកតូច គឺអាចមានទាំងអស់៖ “ស្បូនព្រែកក៏នៅតែអាចមានកូនបានដូចគេដូចឯង កុំឲ្យតែគាត់មានបញ្ហា រដូវមកមកមិនទៀង ស្បូនតូច ដៃស្បូនមានបញ្ហាអីផ្សេងៗទៀតនោះ គឺអាចនឹងអត់មានកូន”។
អត្ថបពាក់ព័ន្ធ៖ ស្រីៗមករដូវតិច អាចប៉ះពាល់ការមានកូនអត់?
ស្បូនព្រែកមានលក្ខណៈកស្បូនរួមគ្នា ឬអាចមានកស្បូនពីរផ្សេងគ្នា។ ចំណែកស្រីៗដែលមានបញ្ហាបែបនេះ គ្មានបញ្ហារឿងឈឺចាប់អ្វីនោះទេ ហើយរដូវក៏ធម្មតាដែរ។
លោកគ្រូក៏បានណែនាំឲ្យស្ត្រីទាំងឡាយ និងអ្នកត្រៀមខ្លួនធ្វើជាម៉ាក់ៗគេ ត្រូវតែពិនិត្យសុខភាពទូទៅ និងស្បូននេះឲ្យបានយ៉ាងហោចណាស់ ១ ឆ្នាំម្ដងដែរ ដើម្បីរកមើលថាមានបញ្ហាអ្វីប្លែកដែរឬទេ ហើយបើមានត្រូវព្យាបាលឲ្យបានទាន់ពេលវេលា។
អត្ថបទពាក់ព័ន្ធ៖ ប្រុសៗគួរដឹង បើស្ថិតនៅក្នុងកាលៈទេសៈបែបនេះ ដៃគូមិនចង់រួមភេទទេ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-ovulation]