backup og meta

មូលហេតុចម្បងនាំឲ្យមានបញ្ហារោគស្ត្រី ស្រីៗគួរតែដឹង

មូលហេតុចម្បងនាំឲ្យមានបញ្ហារោគស្ត្រី ស្រីៗគួរតែដឹង

ជាមនុស្ស​ស្រីៗ មិន​ងាយ​ស្រួល​ដូច​ប្រុសៗ​ទាំង​នោះ​ទេ មាន​បញ្ហា​សុខភាព​ច្រើន គ្នា​យើង​គួរ​យក​ចិត្ត​ទុកដាក់ ពិសេស​បញ្ហា​ពាក់ព័ន្ធ​រោគ​ស្រ្តី បើ​មិន​មាន​អនាម័យ ឬ​ធ្វេស​ប្រហែស​មិន​យក​ចិត្ត​ទុកដាក់ បង្ក​ឲ្យ​កាន់​តែ​ធ្ងន់​ធ្ងរ ឬវិវត្ត​ទៅ​ជា​មហារីក​បាន។ អត្ថបទនេះ “Hello គ្រូពេទ្យ’ នឹងលម្អិតមូល​ហេតុ​ រួម​ទាំងសញ្ញា​ជំងឺរោគ​ស្រ្តី​ឧស្សាហ៍​កើត​មាន​បំផុត ឲ្យ​ស្រីៗ​គ្នា​យើង​បាន​ដឹង និង​ចេះ​បង្ការឲ្យ​កើតមាន​បាន។

១- ស្រីៗ​​បាន​ដឹង​អ្វី​ខ្លះ​ពី​​រោគ​ស្ត្រី?

ជំងឺ​រោគ​ស្រ្តី​ ជា​ជំងឺ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​មុខ​ងារ​របស់​ប្រព័ន្ធ​បន្ត​ពូជ​ស្រីៗ។ រោគ​សញ្ញាគេ​ឃើញ​ច្រើន​ក្នុង​ជំងឺ​រោគ​ស្ត្រី​ រួម​មាន​ រមាស់​ទ្វារ​មាស ធ្លាក់​ស ឈឺ​ក្នុង​អាង​ត្រគាក ធ្លាក់​ឈាម​ខុស​ប្រក្រតី ឈឺ​សុដន់ ​និង​មាន​ដុំ​ដោះ។ កម្រិត​ការ​ឈឺ​ចាប់នៃ​រោគ​សញ្ញា​ទាំង​អស់​ខាង​លើ អាស្រ័យ​លើ​វ័យ​ ដោយ​សារ​តែ​រោគ​សញ្ញា​ទាំង​អស់ អាច​កើត​ឡើង​ដោយ​សារ​បម្រែ​បម្រួល​​អ័រម៉ូន​ពេល​យើងចាស់​ទៅ។

ក្រៅ​ពី​នេះ បញ្ហា​រោម​ច្រើន​នៅ​លើ​រាង​កាយ (Hirsutism) ក៏​ត្រូវ​គេ​ចាត់​ទុក​ជា​រោគ​សញ្ញា​រោគ​ស្រ្តី​ដូច​គ្នា ដោយ​សារបញ្ហា​ដុះ​រោម​ច្រើន ជា​សញ្ញា​មិន​ធម្មតា​ចំពោះស្រីៗ​គ្នា​យើង​ឡើយ ព្រោះ​​ទាក់​ទង​ជាមួយ​ការ​កើន​ឡើង​​អ័រម៉ូនបុរស ​ពាក់​ព័ន្ធ​ជាមួយ​ប្រព័ន្ធ​បន្ត​ពូជ​​ស្រីៗ។

អត្ថបទ​ពាក់​ព័ន្ធ៖

  • បញ្ហាពាក់ព័ន្ធកន្លែងសម្ងាត់ ស្រីៗចង់ដឹងបំផុត តែអត់ហ៊ានសួរ
  • “រួម​ភេទតាមមាត់” មាន​គុណ​វិបត្តិ ក៏មានគុណសម្បត្តិដែរ

២- មូល​ហេតុ​ចម្បង​ទាំង ៤ បង្ក​ជា​ជំងឺ​រោគ​ស្រ្តី

– មេរោគ HPV (Human Papilloma Virus)៖ ក្នុង​ឆាក​ជីវិត​ស្រីៗគ្នា​យើង សុទ្ធ​តែ​​អាច​ឆ្លង​មេរោគ HPV​ ដូចគ្នា ដោយ​បញ្ហា​មួយ​នេះ​យើង​អាច​គ្រប់​គ្រងបាន ប៉ុន្តែ​មិន​អាច​ព្យាបាលជាសះស្បើយ​បាន​ទេ។ មាន​ស្រីៗ​មួយ​ចំនួន ​អាច​​មាន​ផ្ទុក​មេរោគ HPV​ ប៉ុន្តែ​មិន​មាន​បញ្ចេញ​រោគ​សញ្ញា​បញ្ជាក់​ពី​ការ​ឆ្លង​រោគ​ឡើយ ហើយ​ដើម្បី​ចង់​ដឹង​ថា ​មនុស្ស​ម្នាក់​មាន​ផ្ទុក​មេរោគ​នេះ​ ឬ​អត់ គេ​អាច​ប្រើ​តេស្ត Pap Smear ដើម្បី​បញ្ជាក់​ឲ្យ​បាន​ច្បាស់។ ​មួយ​វិញ​ទៀត ស្រីៗ​ខ្លះ​មាន​មេរោគ HPV​ និង​អាច​មាន​រោគ​សញ្ញា ​ដូច​ជា ​ជំងឺ​សិរមាន់​លើ​ប្រដាប់​ភេទ អាច​មាន​ពណ៌​ស ពណ៌​ស្វាយ ឬ​ពណ៌​ប្រផេះ ហើយ​អាច​កើត​លើ​ទ្វារ​មាស ឬ​នៅ​រន្ធ​គូទ​ មាត់​ទ្វារ​មាស តាម​ក្រលៀន​ ជាដើម ខណៈ​ស្រីៗ​កើត​ជំងឺ​សិរមាន់ ​គឺមាន​ការ​ឈឺ​ចាប់​ខ្លាំង។ មាន​ប្រភេទ​មេរោគ HPV​ ខ្លះ​ទៀត អាច​បណ្ដាល​ឲ្យ​កើត​ទៅ​ជា​ ​មហារីក​មាត់​ស្បូន ឬ​មាន​បញ្ហា​មិន​ប្រក្រតី​ណា​មួយ​កើត​ឡើង​លើ​មាត់​ស្បូន​បាន។

– រលាកទ្វារមាសដោយមិនមានការបង្ករោគ (Noninfectious vaginitis)៖រលាកទ្វារមាសដោយមិនមានការបង្ករោគ ជា​បញ្ហា​មួយ​​កើត​ឡើង​ដោយ​សារ​តែ​មាន​អាលែហ្ស៊ី ឬ​មាន​ការ​រលាក​នៅ​ពេល​ប្រើ​ក្រែម​លាប​ទ្វារ​មាស ស្ព្រាយ​បាញ់ ​សាប៊ូ​ដុំ សាប៊ូ​បោក​ខោអាវ ឬ​ទឹក​ក្រអូប។ រោគ​សញ្ញា​ទាំង​អស់ ​នឹង​បាត់​ទៅ​វិញ​ក្នុង​រយៈ​ពេល​យ៉ាង​ខ្លី នៅ​ពេល​ឈប់​ប្រើ​ប្រាស់​ផលិត​ទាំងអស់​​នោះ ហើយបើ​ចង់​ទទួល​ការ​ព្យាបាល អាច​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ គាត់​នឹង​ឲ្យ​យើង​ប្រើ​ក្រែម​លាប ដើម្បី​កាត់​បន្ថយរលាក រហូត​ដល់​ប្រតិកម្ម​ទាំង​អស់​នោះ​បាត់​ទៅ​វិញ។

– ឆ្លងមេរោគ​ផ្សិត (Yeast infections)៖ ឆ្លង​មេរោគ​ផ្សិត ជា​ការ​បង្ករ​រោគ​របស់​ពួក​ផ្សិត​មាន​ឈ្មោះ​ថា Candida ដោយ​រោគ​សញ្ញា​គេ​ឃើញ​ញឹក​ញាប់​ជាង​គេ មាន​ដូច​ជា ​ធ្លាក់​សក្រាស់ និង​មានពណ៌​ស​ខាប់។ ​ស្រីៗ​មួយ​ចំនួន អាច​ធ្លាក់​ស មាន​ពណ៌​ក្រហម និង​រមាស់​នៅ​មាត់​ទ្វារ​មាស​ខ្លាំង ខណៈ​ការ​ព្យាបាល​ពពួក​មេរោគ​ផ្សិត​នេះ​ អាច​បាត់​ទៅ​វិញ ដោយ​គ្រាន់​តែ​ប្រើ​ថ្នាំ​ ហើយ​ថ្នាំទាំង​នោះ​ភាគ​ច្រើន​ ជា​ថ្នាំ​មិន​ត្រូវ​ការ​វេជ្ជបញ្ជា​ឡើយ។ ប្រសិន​បើ​សង្ស័យ​ កំពុង​មាន​មេរោគ​ផ្សិត គួរ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ជំនាញ​ ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ និង​ព្យាបាល​ឲ្យ​មាន​ប្រសិទ្ធ​ភាព។

– រលាក​ទ្វារមាស​ដោយ​សារ​បាក់តេរី (Bacterial vaginosis)៖ បញ្ហា​មួយ​នេះ កើត​ឡើង​ដោយ​សារបាក់​តេរី មាន​ក្នុង​ទ្វារ​មាសយើង ស្រាប់​កើត​ឡើង​ច្រើន​ពេក។ គ្នា​យើង​មាន​បញ្ហា​​នេះ ​អាច​មាន​ធ្លាក់​ស មាន​សភាព​ស្ដើង ពណ៌​ទឹក​ដោះ​គោ មាន​ក្លិន​ឆ្អាប។ ក្នុង​ករណី​នេះ គួរ​តែ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ ដើម្បី​ទទួល​ការ​ព្យាបាល​ឲ្យ​បាន​ត្រឹម​ត្រូវ។

ជំងឺ​រោគ​ស្ត្រី ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ជីវិត​រស់​នៅប្រចាំ​ថ្ងៃ​បាន ហេតុនេះ​គ្នា​យើង​ស្រីៗ គួរ​តែ​ទៅ​ជួប​គ្រូពេទ្យ​ឲ្យ​បាន​ទៀង​ទាត់ ដើម្បី​ប្រាកដ​ថា ​ខ្លួន​ប្រាណធ្វើ​ការ​បាន​ល្អ មិន​មាន​ជំងឺ ឬ​បញ្ហា​ណា​មួយ​កើត​ឡើង​​ឡើយ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​

Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិនធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Gynecological Disorders. http://www.medicinenet.com/script/main/art.asp?articlekey=41176 Accessed January 26, 2017

Gynecologic Diseases and Disorders. https://www.nichd.nih.gov/about/org/der/branches/ghdb/programs/Pages/gynecologic-diseases-disorders.aspx

Accessed January 26, 2017

Gynecological Conditions. https://www.ucsfhealth.org/conditions/gynecological_conditions/ Accessed January 26, 2017

កំណែ​ប្រែបច្ចុប្បន្ន

15/07/2020

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

ម៉េចបានប្រុសៗខ្លះហើមលិង្គក្រោយរួមភេទរួច? ពេលណាគួរជួបគ្រូពេទ្យ?

ចេះតែមានអារម្មណ៍ចង់រួមភេទ ដឹងអត់ថាមកពីមូលហេតុទាំង ៦ នេះ


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Jul 15, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម