home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ប្រុសៗជក់បារី អាចប៉ះពាល់មេជីវិត ពិបាកយកកូន

ប្រុសៗជក់បារី អាចប៉ះពាល់មេជីវិត ពិបាកយកកូន

ជក់​បារី មិន​ត្រឹម​​ប៉ះពាល់​សុខភាពច្រើន​ទេ តែអាចប្រឈម​បញ្ហាអត់កូន​។ “Hello គ្រូពេទ្យ” នឹងបកស្រាយខាងក្រោម៖

១- សារធាតុ Coumarin ក្នុង​បារី

Coumarin ​ជា​សមាសធាតុ​គីមី​សរីរាង្គ​ មាន​ក្លិន​ក្រអូប​ ស្ថិត​នៅ​ក្នុង​ក្រុមសារធាតុ​គីមី Benzopyrone ​ជា​ប្រភេទ​សារធាតុ​គ្រីស្តាល់​គ្មាន​ពណ៌ ត្រូវ​គេ​​រក​ឃើញ​មាន​ក្នុង​រុក្ខជាតិ​មួយ​ចំនួន​ ដូច​ជា ដើម ​Tonka bean។ សារធាតុ​នេះ ​មាន​ក្លិន​ឈ្ងុយ និង​ងាយ​ស្រួល​ចំណាំ ហើយ​នៅ​ក្នុង​ឆ្នាំ ១៨៨២ វា​ត្រូវ​បាន​គេ​យក​ទៅ​ប្រើ​ដើម្បី​ផលិត​ជា​ទឹក​អប់។

យ៉ាង​ណា សារធាតុ Coumarin អាច​មាន​ផល​ប៉ះ​ពាល់​ដល់​ថ្លើម និង​តម្រងនោម​ នៅ​ពេល​ប្រើ​កម្រិត​ចាប់​ពី ២៧៥ មិលីក្រាម ​ឡើង​ទៅ។

២- ការ​ធ្លាក់​ចុះ​សមត្ថភាព​មាន​កូន​ដោយ​សារ​បារី

​ការ​សិក្សា​មួយ​ចំនួន​​បង្ហាញ​ថា​ ប្រុសៗ​ជក់​បារី​ នឹង​មាន​អត្រា​មាន​កូន ទាប​​ជាង​ប្រុសៗ​​មិន​បាន​ជក់​បារី ដែល​ការ​អះអាង​នេះ ធ្វើ​ឡើង​ដោយ​លោក Mohamad Eid Hammadeh សាស្រ្តាចារ្យ​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​ នៃ​សាកល​វិទ្យាល័យ Saarland ទី​ក្រុង Hamburg ប្រទេស​អាឡឺម៉ង់​។

កោសិកា​មេជីវិត​ឈ្មោល មាន​ប្រូតេអ៊ីន​ពីរ ត្រូវ​បាន​គេ​ហៅថា​ប្រូតេអ៊ីន​ Protamine 1 និង​ប្រូតេអ៊ីន Protamine 2 ដែល​ជា​ធម្មតា ​ប្រូតេអ៊ីន​ទាំង​ពីរ​នេះ ​មាន​ទំនាក់​ទំនង​គ្នា​ទៅ​វិញ​ទៅ​មក ​ដើម្បី​រក្សា​តុល្យភាព​មេជីវិត​ឈ្មោល។ ឯ​ការ​សិក្សា​បង្ហាញ​ថា ​ក្នុង​កោសិកា​មេជីវិត​ឈ្មោល​ប្រុសៗ​​ជក់​បារី ​មាន​ផ្ទុក​ប្រូតេអ៊ីន Protamine 2 តិច​ពេក ​អាច​នាំ​ឲ្យ​លំដាប់ DNA អាច​នឹង​បាត់​បង់មួយ ឬពីរ។

ជក់​បារី​ អាច​ធ្វើ​ឲ្យ​មេ​ជីវិតឈ្មោល​ខូច​ខាត​ ​ដោយ​សារ​បាត់បង់​សមត្ថភាពបម្លែង​ខ្លួន​ពី​ម៉ូលេគុល​អុកស៊ីហ្សែន ​ដែល​ជួយ​បំផ្លាញ ឬ​ធ្វើ​ឲ្យ​មាន​ការ​ប្រមូល​ផ្តុំ​រ៉ាឌីកាល់​សេរី​ នៅ​ក្នុង​ទឹក​កាម អាច​បណ្តាល​ឲ្យ​មាន​ការ​បែង​ជា​បំណែក​នៃ DNA មេជីវិត​ឈ្មោល និង​ធ្វើ​ឲ្យ​មេ​ជីវិត​ឈ្មោល​លែង​មាន​ចលនា ក៏​ជា​មូលហេតុ​អាច​ធ្វើ​ឲ្យ​គ្មាន​​កូន។

ជក់​បារី​អាច​បង្ក​ឲ្យ​មាន​បញ្ហា​អត់​កូន​ ដោយ​កត្តា​មួយ​ចំនួន​ផ្សេង​ទៀត៖

− កាត់​បន្ថយ​ចំនួនរូប​រាង ​និង​ចលនា​មេជីវិត​ឈ្មោល
− បង្កើនការ​បែក​បាក់​បំណែក DNA ​មេ​ជីវិត​ឈ្មោល
− ផ្លាស់​ប្តូរ​ទម្រង់​ជីវសាស្ត្រ​មេ​ជីវិត​ឈ្មោល។

អត្ថបទ​ពាក់​ព័ន្ធ៖

៣- មិនជក់បារីក៏អាចអត់កូនដូចគ្នា

ប្រុសៗ​ត្រូវ​ចាំ​ថា​ ​អត់​កូន​មិន​មែន​កើត​លើ​តែ​អ្នក​​ជក់​បារី​ទេ វា​ក៏​អាចកើត​មាន​លើ​អ្នកមិន​ជក់​បារីដូច​គ្នា។ សមាជិក​​ម្នាក់​នៅ​ក្នុង​គ្រួសារ​ជក់​បារី ក៏​​អាច​ជះ​ឥទ្ធិពល​ធ្វើ​ឲ្យខ្លួន​ឯង និង​ប្រពន្ធ​​អត់​កូន​បាន​ទាំង​ពីរ​នាក់ក៏​មាន។

៤- វិធីបំបាត់ជាតិពុលក្នុងខ្លួន

ឈប់​ជក់​បារី​ទាំង​អស់​គ្នា​ គឺ​ជា​មធ្យោបាយ​តែ​មួយ​គត់អាច​បំបាត់​ជាតិ​ពុល​ទាំង​នេះ​ចេញ​ពី​ខ្លួន កាត់​បន្ថយ​អត្រា​ប្រឈម​ខ្ពស់​បញ្ហា​អត់​កូន។ អ្នក​ជក់​បារី អាច​អនុវត្ត​តាមយុទ្ធ​សាស្ត្រ S-T-A-R-T ដើម្បី​បំបាត់​ទម្លាប់​នេះ​បាន៖

– S (កំណត់​ថ្ងៃ​ឈប់​ជក់បារី)៖ ជ្រើស​រើស​យក​ពេល​ចន្លោះ​ពីរ​សប្តាហ៍​ ដើម្បី​រៀបចំ​ខ្លួន​សម្រាប់​ការ​ផ្លាស់​ប្តូរ​ទម្លាប់​រស់​នៅ​មាន​ផាសុកភាព​ឡើង​វិញ។
– T (ប្រកាស​ផែន​ការ​ផ្តាច់​បារី)៖ ប្រាប់​ពី​ក្រុម​គ្រួសារ មិត្ត​ភក្តិ និង​មិត្ត​រួម​ការងារ​ ពី​ផែនការ​ផ្តាច់​ដើម្បីបារីដែល​យើង​បាន​រៀប​ចំ។ ការ​គាំទ្រ​ខាង​ផ្លូវ​អារម្មណ៍​ ជា​រឿង​​ចាំបាច់មួយ​សម្រាប់អ្នក​ចង់​ផ្តាច់​បារី ហេតុ​នេះ ​ត្រូវ​ប្រាប់​ដល់​មនុស្ស​ជិត​ស្និទ្ធនឹង​យើង ​ពីផែនការនេះ ​ដើម្បី​ទទួល​បាន​ជំនួយ និង​ការ​គាំទ្រ​ នៅ​ពេល​​ចាំបាច់។
– A (ត្រៀម​ខ្លួន​ពី​កត្តា​ប្រឈម)៖ ផ្តាច់​បារី អាច​នឹង​ធ្វើ​ឲ្យ​យើង​ប្រឈម​បញ្ហា​មួយ​ចំនួន​ ហេតុ​នេះ ការចូលរួម និង​រៀបចំ​ផែនការ​ ត្រៀមសម្រាប់បញ្ហា​​អាច​ប្រឈម​ពេល​​កំពុង​ផ្តាច់​បារី ជារឿង​ត្រឹម​ត្រូវ​បំផុត។ ​ផ្តាច់​បារី​មិន​មែន​ជារឿង​ងាយ​ស្រួល​ទេ ត្រូវ​គិត​ពី​ការ​ប្រឈម និង​ផល​លំបាកអាច​ជួប​ក្នុងអំឡុង​ពេល​ផ្តាច់​ មុន​ឲ្យ​ហើយ។
– R (ចោលបារី)៖ បោះ​បារី​ចោល មិន​គិត​ពី​វា​ទៀត មិន​នៅ​ក្បែរ ជាយុទ្ធ​អាច​ផ្តាច់​បាន​ដោយ​ជោគជ័យ។ ត្រូវ​យក​ពពួក​ថ្នាំ​ជក់​ចេញ​ពី​ផ្ទះ និង​កន្លែង​ធ្វើការ និង​ត្រូវ​​លាង​ចាន និង​ពែង​ទឹក​ ចេញ​ដើម្បី​កម្ចាត់​ក្លិន​ផ្សែង​បារី​ធ្លាប់​ស្គាល់​ចេញ​ឲ្យ​អស់​។
– T (ស្វែងរក​ជំនួយ)៖ ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ​ដើម្បី​បាន​ជំនួយ​ក្នុង​ការ​ផ្តាច់​បារី។ ពេទ្យអាចនឹង​ណែនាំ​វិធី​​ល្អ​បំផុត​ សម្រាប់​ផ្តាច់​បារី។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Smokers’ Sperm Less Fertile. http://www.webmd.com/smoking-cessation/news/20100910/smokers-sperm-less-fertile#1/ Accessed April 16, 2017

3 ways smoking can cause infertility in men. http://blog.episona.com/does-smoking-cause-infertility-in-men/ Accessed April 16, 2017

How to Quit Smoking. https://www.helpguide.org/articles/addiction/how-to-quit-smoking.htm/ Accessed April 16, 2017

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ ចាន់ សុខឡាង នៅ 16/08/2019
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
x