– មានការបង្ករោគនៅអាងត្រគាកក្រោយទទួលការវះកាត់។
– ជំងឺរលាកអាងត្រគាក (PID)។
– ជំងឺទ្រីកូមីណាស់ (Trichomoniasis) ជាការឆ្លងរោគបង្កឡើងដោយប៉ារ៉ាស៊ីត ហើយច្រើនឆ្លងនៅពេលរួមភេទដោយមិនបានការពារ។
– ជំងឺស្វិតទ្វារមាស ជញ្ជាំងទ្វារមាសស្ដើង ស្ងួត និងមានការរលាកនៅជញ្ជាំងទ្វារមាសអំឡុងពេលអស់រដូវ។
– រលាកទ្វារមាស មានរកាំនៅជុំវិញ ឬក្នុងទ្វារមាសតែម្ដង។
– ឆ្លងមេរោគផ្សិតក្នុងទ្វារមាស
– មានប្រើប្រដាប់បាញ់លាងសម្អាតទ្វារមាស ស្រោមអនាម័យ ឬសំឡីអនាម័យស្ទះក្នុងទ្វារមាស។
អត្ថបទពាក់ព័ន្ធ៖
- ស្រីៗ រដូវមកទៀង ឬមិនទៀង អាស្រ័យលើកត្តាទាំងនេះ
- របស់ទាំងអស់នេះ អាចប្រើនៅបរិវេណខាងក្រៅបាន តែហាមដាក់ចូលទ្វារមាស
៣- ទទួលយកដំបូន្មានគ្រូពេទ្យ
បើយើងសង្កេតឃើញសធ្លាក់ចេញពីទ្វារមាសមានលក្ខណៈមិនប្រក្រតី គួរទៅជួបគ្រូពេទ្យរោគស្ត្រីឲ្យបានលឿន។ គ្រូពេទ្យអាចនឹងធ្វើរឿងមួយចំនួនរួមមាន៖
– សាកសួរពីរោគសញ្ញា និងប្រវត្ដររួមភេទរបស់យើង ដូចជា សួរថាតើយើងមានរួមភេទញឹកញាប់ដែរទេ? ថ្មីៗនេះបានរួមភេទជាមួយដៃគូរផ្សេងដែរអត់? ឬយើងមានប្រើថ្នាំពន្យារកំណើតដែរអត់?
– ពេទ្យអាចសុំធ្វើការពិនិត្យត្រង់ទ្វារមាស
– យកសរបស់អ្នកទៅពិនិត្យរកមើលជំងឺឆ្លង
– អាចបូមឈាមយកទៅពិនិត្យរកមើលជំងឺកាមរោគ។
៤- វិធីព្យាបាលបញ្ហាធ្លាក់សខុសប្រក្រតី
ការព្យាបាល គឺខុសៗគ្នា អាស្រ័យទៅមូលហេតុនៃបញ្ហានីមួយៗ ប៉ុន្តែភាគច្រើន ចាប់ផ្ដើមពីការប្រើប្រាស់ថ្នាំពេទ្យជាមុន។ ខាងក្រោមនេះ គឺជាគន្លឹះមួយចំនួនសម្រាប់ការពារជំងឺឆ្លងនៅទ្វារមាស ដែលជាមូលហេតុធ្វើឲ្យមានធ្លាក់សខុសប្រក្រតី៖
– ត្រូវសម្អាតទ្វារមាសជាប្រចាំ ដោយលាងវាថ្នមៗជាមួយសាប៊ូស្រាល និងទឹកក្ដៅឧណ្ហៗ។