៤- រមាស់ត្រង់ទ្វារមាស
មានអារម្មណ៍ដូចជាមានអ្វីមួយជាប់ក្នុងខោមែនអត់? បើទ្វារមាសយើងរមាស់មិនបាត់ ជាពិសេស បើមានធ្លាក់សមកជាមួយ អាចជាសញ្ញាឆ្លងរោគបង្កឡើងដោយពពួកផ្សិត ឬមានជំងឺឆ្លងបាក់តេរីក្នុងទ្វារមាស (Bacterial vaginosis)។ ប៉ុន្តែ បើយើងបានសាកល្បងគ្រប់វិធីរួចហើយ នៅតែមិនអាចបំបាត់បញ្ហារមាស់បាន អាចបណ្ដាលមកពីអាលែកហ្ស៊ីស្បែក ដោយសារសាប៊ូ ទឹកអនាម័យស្ត្រី ប្រតិកម្មជាមួយខោក្នុងក៏ថាបាន។
៥- ធ្លាក់សប្លែកខុសពីប្រក្រតី
គ្នាយើងប្រហែលជាធ្លាប់ដឹងហើយ អាការៈធ្លាក់សប្លែកខុសពីប្រក្រតី អាចបណ្ដាលមកពីមូលហេតុជាច្រើនរាប់មិនអស់។ ប៉ុន្តែ ក៏មិនត្រូវព្រួយបារម្ភនោះដែរ ព្រោះវាគ្រាន់តែជាបញ្ហាកើតឡើងធម្មតារៀងរាល់ខែ។ មានស្រីៗជាច្រើន មានការធ្លាក់សក្នុងកម្រិតធម្មតា ត្រូវតែកើតឡើងជារៀងរាល់ខែ។ ប៉ុន្តែបើមានប្រែពណ៌ខាប់ជាងមុន ឬមានធំក្លិនអាក្រក់ ត្រូវប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យឲ្យបានលឿន។
៦- ឈឺចាប់ពេលនោម ឬពេលរួមភេទ
អាការៈឈឺចាប់ក្នុងទ្វារមាស ឬឈឺតាមមាត់ទ្វារមាស អាចជាសញ្ញាមួយរបស់ជំងឺកាមរោគ ដូចនេះត្រូវពិគ្រោះជាមួយគ្រូពេទ្យ បើបញ្ហាមួយនេះមិនបាត់ទៅវិញក្នុងរយៈពេលលើសពី ២ ថ្ងៃឡើងទៅ។ បើវាកើតឡើងតែម្ដង ឬ ២ដង ក្រោយពេលរួមភេទរួច អាចកើតឡើងដោយសារតែទ្វារមាសយើងស្ងួតពេក ដូចនេះអាចសាកល្បងប្រើទឹករម្អិលជំនួយបន្ថែមពេលរួមភេទនៅពេលក្រោយ ហើយចាំសង្កេតមើលភាពខុសប្លែកគ្នា ឬអត់។

អត្ថបទពាក់ព័ន្ធ៖
- របស់ទាំងអស់នេះ អាចប្រើនៅបរិវេណខាងក្រៅបាន តែហាមដាក់ចូលទ្វារមាស
- តិចនិកធម្មជាតិ មានប្រសិទ្ធភាព ដោះស្រាយបញ្ហាស្ងួតទ្វារមាស
៧- មានអារម្មណ៍ស្ពឹកៗត្រង់តំបន់ប្រដាប់ភេទ
ជាធម្មតា ស្រីៗមិនត្រូវមានបញ្ហាមួយនេះកើតឡើងជាប្រចាំទេ ប៉ុន្តែវាអាចកើតឡើងច្រើនសម្រាប់គ្នាយើងចូលចិត្ដជិះកង់ច្រើន ឬចូលចិត្ដធាក់កង់ហាត់ប្រាណ។ បើគ្នាយើងចូលចិត្ដជិះកង់ច្រើនត្រូវតែទិញកង់ល្អ មានកែបស្រួលជិះ និងអានការណែនាំ ដើម្បីជៀសវាងពីបញ្ហាឈឺត្រង់តំបន់សម្ងាត់ដោយសារតែការធាក់កង់។