៣. សារធាតុចិញ្ចឹមសម្រាប់សុខភាពសន្លាក់
ជំងឺរលាកសន្លាក់ឆ្អឹងប៉ះពាល់ដល់មនុស្សដែលមានអាយុលើសពី ៥០ឆ្នាំ និងជាមូលហេតុចម្បងនៃពិការភាព។ អាហារមួយចំនួនអាចរួមចំណែកជួយការពារបញ្ហានេះដែរ។
- Glucosamine និង chondroitin sulphate៖ មាននៅក្នុងវីតាមីនបំប៉ន
- អាស៊ីដខ្លាញ់អូមេហ្កា ៣៖ មាននៅក្នុងត្រីសម្បូរខ្លាញ់ល្អដូចជា ត្រីសាម៉ុន ត្រី mackerel ត្រីសាឌីន និងត្រីធូណា និងគ្រាប់ស្វាយចន្ទី។

ចង់គណនា BMR ចុចទីនេះ!
៤. វីតាមីន និងសារធាតុរ៉ែសម្រាប់ពង្រឹងភាពស៊ាំ
- វីតាមីន B6៖ មាននៅក្នុងដំឡូងបារាំង ដំឡូងជ្វា ចេក សាច់មាន់ និងត្រី mackerel។
- អាស៊ីដហ្វូលិក៖ មាននៅក្នុងពោតក្រហម ទំពាំងបារាំង ស្ពៃក្តោប និងបន្លែបៃតង។
- វីតាមីន A៖ មាននៅក្នុងដំឡូងជ្វា ការ៉ុត ស្ពៃក្តោប ល្ពៅ និងស្ពៃពួយឡេង។
- វីតាមីន C៖ មាននៅក្នុងទំពាំងបារំាង ផ្លែឈើអម្បូរក្រូច ផ្កាខាត់ណាខៀវ និងម្ទេស។
- វីតាមីន E៖ មាននៅក្នុងបង្គា គ្រាប់អាល់ម៉ុន សណ្តែកដី និងគ្រាប់ផ្កាឈូករ័ត្ន។
- ស័ង្កសី៖ មាននៅក្នុងផលិតផលទឹកដោះ សាច់ក្រហម ស៊ុត បសុបក្សី និងសណ្តែកសៀង។
- ជាតិដែក៖ មាននៅក្នុងស្ពៃពួយឡេង ផ្លែឈើក្រៀម សាច់ក្រហម ស៊ុតលឿង និងត្រីធូណា។
- សេលេញ៉ូម៖ មាននៅក្នុងអង្ករសម្រូប បសុបក្សី និងត្រីធូណា។
៥. ប្រូបាយអូទិកសម្រាប់សុខភាពពោះវៀន
សារធាតុប្រូបាយអូទិក គឺជាផលិតផលអាហារដែលមិនអាចរំលាយបាន និងជំរុញការលូតលាស់នៃបាក់តេរី “ល្អ” ដែលមានស្រាប់នៅក្នុងពោះវៀនធំ។ ប្រូបាយអូទិកមាននៅក្នុងទឹកដោះគោជូរ។
៦. អាស៊ីដខ្លាញ់អូមេហ្កា ៣ សម្រាប់សុខភាពខួរក្បាល
ការចុះខ្សោយខួរក្បាល និងជំងឺវង្វេងអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់គុណភាពជីវិត មនុស្សចាស់។ អាស៊ីដខ្លាញ់អូមេហ្កា ៣ មាននៅក្នុងគ្រាប់ផ្លែឈើដូចជា គ្រាប់វ៉ុលណាត់ ស្វាយចន្ទី ត្រីសម្បូរខ្លាញ់ល្អដូចជា ត្រីសាម៉ុន ត្រី mackerel ត្រីសាឌីន និងត្រីធូណា។
៧. សារធាតុប្រឆាំងអុកស៊ីតកម្មសម្រាប់សុខភាពបេះដូង
នៅពេលយើងមានវ័យកាន់តែច្រើន ហានិភ័យនៃការគាំងបេះដូង ឬគ្រោះថ្នាក់សរសៃឈាមខួរក្បាលក៏កើនឡើងដែរ។ សារធាតុប្រឆាំងអុកស៊ីតកម្មមាននៅក្នុងផ្លែទំពាំងបាយជូ ប្លូប៊ឺរី ឈើរី សារីព្រៃ កន្ទួតព្រៃ ក្រូច ប៉ោម ប៉េងប៉ោះ ស្ពៃពួយឡេង ប្រូខូលី ខ្ទឹមបារាំង ស្ពៃក្តោប ខ្ទឹមស សណ្តែកសៀង និងតែបៃតងជាដើម។
សាស្រ្តាចារ្យរូបនេះក៏បានណែនាំបន្ថែមថា ដើម្បីបង្ការកង្វះអាហារូបត្ថម្ភ មនុស្សវ័យចំណាស់ត្រូវញ៉ាំអាហារដែលល្អចំពោះសុខភាព និងអាចញ៉ាំវីតាមីនបំប៉នប្រសិនបើមានការណែនាំពីគ្រូពេទ្យ។