វ័យចាស់ មិនស្រួលទេ ពិបាកទាំងគេង ពិបាកទាំងញ៉ាំ ហើយអាចមានជំងឺប្រចាំកាយធ្វើទុក្ខមិនលុះ។ សុខភាពប្រព័ន្ធភាពស៊ាំ (ប្រព័ន្ធប្រឆាំងជំងឺ ចូលរាងកាយ) កាន់តែខ្សោយ ធ្វើឲ្យជំងឺមួយចំនួន អាចលុកលុយ ឬកើតបាន។ បើសិនជាចាស់ៗ កំពុងអាន គួរបង្កើនការប្រុងប្រយ័ត្ន ឬយកចិត្តទុកដាក់ឲ្យមែនទែន។ តែក្នុងករណីគ្នាយើងអាន យើងចង់បញ្ចៀសបញ្ហាមួយចំនួន ដែលអាចកើតចំពោះចាស់ៗ ក្នុងផ្ទះ ក៏ដូចគ្នា គួរស្វែងយល់ ហើយព្យាយាម បំពេញចន្លោះប្រហោងរបស់ចាស់ៗ ជាពិសេសរៀបចំ ឬជំរុញការញ៉ាំ និងហាត់ប្រាណ ឬប្រើប្រាស់ថ្នាំជាប្រចាំជាដើម។ ថ្ងៃនេះ “Hello គ្រូពេទ្យ” លើកយកជំងឺ មួយចំនួន ដែលតែងតែ កើតចំពោះចាស់ៗ ឬវ័យកាន់តែជ្រេ(លើស៦០)។