home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

កត្តាប៉ុន្មាននេះ បណ្ដាលឲ្យកើតបញ្ហាធ្មេញបង្ករោគ យូរទៅអាចរាលដាលដល់ខួរក្បាល

កត្តាប៉ុន្មាននេះ បណ្ដាលឲ្យកើតបញ្ហាធ្មេញបង្ករោគ យូរទៅអាចរាលដាលដល់ខួរក្បាល

បញ្ហា​មាត់​ធ្មេញ មិន​មែន​ធម្មតា​ដូច​ដែល​គ្នា​យើង​មួយ​ចំនួន​គិត​នោះ​ទេ បើ​មាន​បញ្ហា​ហើយ​បណ្ដោយ​តាម​ពេល​វេលា មិន​ខ្វល់​ខ្វាយ​រក​ពេទ្យ​ទេ វា​អាច​បង្ក​ជា​បញ្ហា​ដល់​សុខភាព​យើង​ធ្ងន់​បាន។ បញ្ហា​មាត់​ធ្មេញ​មួយ​ដែល​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​នោះ គឺ​ការ​បង្ក​រោគ​នៅ​ធ្មេញ ដែល​ជា​បញ្ហា​មួយ​អាច​រាល​ដាល​ទៅ​ផ្នែក​នានា​នៃ​រាង​កាយ បើ​វា​ដល់​ដំណាក់​កាល​ធ្ងន់ធ្ងរ។

បញ្ហា​ធ្មេញ​បង្ក​រោគ​អាច​កើត​ឡើង​បាន​នៅ​ពេល​ដែល​បាក់តេរី​ចូល​លុកលុយ​ផ្នែក​ខាង​ក្នុង​ធ្មេញ ដូច​ជា ផ្នែក​សរសៃឈាម សរសៃ​ប្រសាទ និង​ជាលិកា​ភ្ជាប់​ផ្សេងៗ។ ពពួក​បាក់តេរី​ទាំង​នោះ​អាច ឆ្លង​ចូល​តាម​ប្រហោង​ធ្មេញ ឬ​ចន្លោះ​ធ្មេញ​បែក ហើយ​រាល​ដាល​ទៅ​ដល់​ឫស​ធ្មេញ ហើយ​វា​អាច​បណ្ដាល​ឲ្យ​ហើម ឬ​រលាក​នៅ​គល់​ឫស​ធ្មេញ។ នេះ​បើ​តាម​ពន្យល់​ពី​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺទូទៅ។

ទាក់​ទង​នឹង​បញ្ហា​ធ្មេញ​បង្ក​រោគ​នេះ មាន​កត្តា​ប្រឈម​ជា​ច្រើន​ដែល​កាន់​តែ​ងាយ​ឲ្យ​កើត​បញ្ហា​នេះ​ដែល​យើង​គួរ​កត់​សម្គាល់​ដូចជា៖

– ខ្វះ​អនាម័យ៖ ការ​ដែល​មិន​បាន​ថែ​ទាំ​មាត់​ធ្មេញ​យើង​ឲ្យ​បាន​ល្អ អាច​បង្កើន​ភាគ​រយ​ខ្ពស់​ក្នុង​ការ​កើត​បញ្ហា​ពុក​ធ្មេញ ធ្មេញ​ឆ្លង​មេរោគ បញ្ហា​អញ្ចាញ​ធ្មេញ និង​បញ្ហា​មាត់​ធ្មេញ​ច្រើន​ទៀត។ ​

– ញ៉ាំ​អាហារ​មាន​ជាតិ​ស្ករ​ខ្ពស់៖ បើ​យើង​ញ៉ាំ​អាហារ​មាន​ជាតិ​ស្ករ​ច្រើន​ដូច​ជា បង្អែម ទឹក​ក្រូច អាច​ជា​កត្តា​មួយ​បង្ក​ឲ្យ​មាន​បញ្ហា​ធ្មេញ ពុក​ធ្មេញ រហូត​ក្លាយ​ជា​បញ្ហា​ធ្មេញ​បង្ក​រោគ​បាន​ដែរ។

– មាត់​ស្ងួត៖ មាន​មាត់​ស្ងួត​ក៏​អាច​បង្កើន​កត្តា​នៃ​បញ្ហា​ធ្មេញ​ពុក​ដែរ។ ជា​រឿយៗ បញ្ហា​មាត់​ស្ងួត​កើត​ឡើង​ដោយសារ​មាន​ផល​រំខាន​ពី​ការ​ប្រើ​ថ្នាំ​មួយ​ចំនួន ឬ​ទាក់​ទង​នឹង​បញ្ហា​ភាព​វ័យ​ចាស់។

ជំងឺរលាកអញ្ចាញធ្មេញ​

ប្រសិន​បើ​មិន​បាន​ព្យាបាល​ត្រឹម​ត្រូវ​ទេ បញ្ហា​ធ្មេញ​បង្ក​រោគ​នេះ មិន​អាច​ជា​បាន​ដោយ​ឯក​ឯង​ទេ។ ហើយ​បើ​ទុក​យូរ​ទៅៗ វា​អាច​បង្ក​ផល​ប៉ះពាល់​ខ្លាំង​ដល់​ជីវិត និង​អាច​រាល​ដាល​ទៅ​ផ្នែក​ផ្សេង​ទៀត​លើ​រាងកាយ។ មួយ​វិញ​ទៀត បើ​យើង​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ វា​កាន់​តែ​ប៉ះពាល់​លើស​ដើម និង​អាច​រាលដាល​ដល់​ខួរ​ក្បាល​ទៀត​ផង។ ប៉ុន្តែ មធ្យោបាយ​ដែល​ទប់​ស្កាត់​បញ្ហា​ធ្មេញ​បង្ក​រោគ​នេះ គឺ​ត្រូវ​ការពារ​កុំ​ឲ្យ​មាន​ដង្កូវ​ស៊ី​ធ្មេញ និង​ត្រូវ​ថែ​ទាំ​សុខភាព​មាត់​ធ្មេញ​ឲ្យ​បាន​ល្អ​ដោយ​៖

  • ដុស​ធ្មេញ​២ដង/ថ្ងៃ
  • ប្រើ​ទឹក​ខ្ពុរ​មាត់​ជា​ប្រចាំ
  • ប្រើ​ខ្សែ​អំបោះ​ឆ្កឹះ​អ្វី​ដែល​ជាប់​ធ្មេញ​ចេញ
  • ផ្លាស់ប្ដូរ​ច្រាស់​ដុះ​ធ្មេញ ៣-៤ខែ/ម្ដង
  • ញ៉ាំ​អាហារ​ល្អៗ កាត់​បន្ថយ​ជាតិ​ផ្អែម
  • ទៅ​ពិនិត្យ​ជាមួយ​ទន្តពេទ្យ​ជា​ប្រចាំ។ល។​

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយថ្ងៃទី 13/11/2020
ត្រួតពិនិត្យដោយ វេជ្ជ. វេជ្ជ. ចាន់ ស៊ីណេត
x