backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

សុខភាពមាត់ធ្មេញ មានទំនាក់ទំនងទៅបញ្ហាសុខភាពទូទៅច្រើនជាងការគិត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 15, 2021

សុខភាពមាត់ធ្មេញ មានទំនាក់ទំនងទៅបញ្ហាសុខភាពទូទៅច្រើនជាងការគិត

សុខភាព​មាត់​ធ្មេញ អាច​ជាភ្នាក់​ងារ​ចង្អុល​សំខាន់​មួយ​ប្រាប់​ពី​សុខភាព​ទូទៅ សុខុមាលភាព​ និង​គុណភាព​ជីវិត​របស់​យើង។ សុខភាព​ទូទៅ​ក៏​អាច​មាន​ទំនាក់​ទំនង​ជាមួយ​មាត់​ធ្មេញ ព្រោះ​សុខភាព​មាត់​ធ្មេញ​ក៏​ជា​ចំណែក​បង្ក​ជា​ជំងឺ​មួយ​ចំនួន​​លើ​រាងកាយ​យើង​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អង្គការ​សុខភាព​ពិភពលោក (WHO)

តើ​លក្ខខណ្ឌ​សុខភាព​បែប​ណា​ខ្លះ​ពាក់​ព័ន្ធ​នឹង​សុខភាព​មាត់?

សុខភាព​មាត់​របស់​យើង អាច​រួម​ចំណែក​ដល់​ជំងឺ និង​ស្ថានភាព​សុខភាព​ផ្សេង​ៗ​រួម​មាន៖

  • ជំងឺ​រលាក​ស្រោម​បេះដូង៖ ការ​បង្ក​រោគ​នៃ​ស្រទាប់​ខាង​ក្នុង​បេះដូង ឬ​សន្ទះ​បិទ​បើកកើត​ឡើង​ជា​ធម្មតា​នៅ​ពេល​បាក់តេរី ឬ​មេរោគ​ពី​ផ្នែក​ផ្សេង​ទៀត​នៃ​រាងកាយ​របស់​យើង​ដូច​ជា មាត់ ដែល​រាលដាល​តាម​ចរន្ត​ឈាម និង​ភ្ជាប់​ទៅ​នឹង​​តំបន់​មួយ​ចំនួន​ក្នុង​បេះ​ដូង។
  • ជំងឺ​សរសៃ​ឈាម​បេះដូង៖ ទោះបីជា​ទំនាក់​ទំនង​រវាង​សុខភាព​មាត់​ធ្មេញ និង​ជំងឺ​នេះ​មិន​ទាន់​យល់​ច្បាស់​ពេល​លេញ​ក៏​ដោយ ក៏​ការ​ស្រាវជ្រាវ​មួយ​ចំនួន​បាន​បង្ហាញ​ថា ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះ​ដូង និង​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល​អាច​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ការ​រលាក និង​ឆ្លង​មេរោគ​មេរោគ​បង្ក​ឡើង​ដោយ​បាក់តេរី​ក្នុង​មាត់។​
  • បញ្ហា​មុន និង​ក្រោយ​សម្រាល៖ ជំងឺ​អញ្ចាញ​ធ្មេញ ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​បញ្ហា​កូន​កើត​មុន​ខែ និង​កូន​ទម្ងន់​មិន​គ្រប់​ស្តង់ដារ។
  • ជំងឺ​រលាក​សួត បាក់តេរី​មួយ​ចំនួន​ដែល​មាន​នៅ​ក្នុង​មាត់ អាច​ធ្លាក់​ចូល​ទៅ​ក្នុង​សួត បណ្ដាល​ឲ្យ​កើត​ជា​ជំងឺ​រលាក​សួត ឬ​ជំងឺ​ផ្លូវ​ដង្ហើម​ផ្សេងៗ។

បន្ថែម​ពី​លើ​នេះ ស្ថានភាព​សុខភាព​មួយ​ចំនួន​ទៀត​ក៏​អាច​ប៉ះពាល់​ទៅ​ដល់​សុខភាព​មាត់​ធ្មេញ​យើង​ដែរ​ដូចជា ជំងឺ​ទឹកនោមផ្អែម ជំងឺ​អេដស៍ និង​ជំងឺ​ពុក​ឆ្អឹង​ជាដើម។

តិចនិក​ការពារ​សុខភាព​មាត់​ធ្មេញ​បាន​ល្អ

ដើម្បី​ការពារ​សុខភាព​មាត់​ធ្មេញ​យើង​ឲ្យ​បាន​ល្អ មិន​ត្រូវ​រំលង​ទម្លាប់​ថែទាំ​មាត់​ធ្មេញ​ដូច​ខាង​ក្រោម​នេះ​ទេ​រួម​មាន៖

-ដុស​ធ្មេញ​យ៉ាង​តិច២ដង/ថ្ងៃ ជាមួយ​ច្រាស់​ស្ដើង ទន់​ល្មម និង​ថ្នាំ​ដុស​ធ្មេញ​ផ្ទុក​ជាតិ ​flouride

-សម្អាត​កាក​សំណល់​ក្នុង​ធ្មេញ​ជាមួយ​សរសៃ​អំបោះ​ជា​ប្រចាំ

-ប្រើ​ទឹក​ខ្ពុរ​មាត់​ក្រោយ​សម្អាត​កាក​សំណល់​រួច

-ញ៉ាំ​របប​អាហារ​ត្រឹមត្រូវ និង​កាត់​បន្ថយ​អាហារ​ផ្អែម

-ផ្លាស់ប្ដូរ​ច្រាស់​ដុស​ធ្មេញ​១ដង/៣ខែ

-ចៀស​វាង​ការ​ជក់​បារី

-ណាត់​ជួប​គ្រូពេទ្យ និង​ពិនិត្យ​មាត់​ធ្មេញ​ឲ្យ​បាន​ទៀងទាត់។

សុខភាពមាត់ធ្មេញ

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 15, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម