ធ្មេញ ជាសរីរាង្គសំខាន់បំផុតមួយ បើធ្មេញមានបញ្ហា ពុក ផុយ ឬបាក់ អាចប៉ះពាល់ការញ៉ាំអាហារ ប៉ះពាល់ផ្លួវអារម្មណ៍ ហេតុនេះគ្នាយើង គួរចេញថែរក្សាធ្មេញធម្មជាតិយើងឲ្យបានល្អ បើមានកូនតូច គួរបង្រៀនឲ្យចេះថែរក្សាធ្មេញឲ្យហើយទៅ។ ថែទាំធ្មេញ មានតែវិធីមួយប៉ុណ្ណោះ គឺដុសធ្មេញឲ្យបានត្រឹមត្រូវ ហើយការដុសធ្មេញមិនមែនចេះតែដុសទេ ត្រូវដឹងពីប្រភេទច្រាសដុះធ្មេញស័ក្តិសម និងមិនប៉ះពាល់អញ្ចាញ។ “Hello គ្រូពេទ្យ” នឹងប្រាប់វិធីរើសច្រាសដុសធ្មេញឲ្យយើងបានដឹង។