គ្នាយើងភាគច្រើនតែងដុសធ្មេញសិន បន្ទាប់មកប្រើអំបោះទាក់ធ្មេញ រួចខ្ពុរមាត់ ដើម្បីឲ្យមានក្លិនមាត់ក្រអូប។ គួរអានការណែនាំលើដបសិន មុននឹងប្រើ។
៣- #ក្មេងៗគួរប្រើទឹកខ្ពុរមាត់អត់?
អាយុក្រោម ៦ឆ្នាំ ឬក្មេងជាងនេះ កុំប្រើ។ ជាពិសេសទឹកខ្ពុរមាត់ដែលមានសារធាតុ ភ្លុយអរ ព្រោះអូនៗច្រើនតែលេបចូលក្នុងពោះ។ ហេតុនេះ ប៉ាម៉ាក់ត្រូវមើលសញ្ញាសម្គាល់ ព្រមទាំងការកំណត់អាយុនៅលើដបផង។
៤- #រើសទឹកខ្ពុរមាត់របៀបម៉េច?
ជ្រើសរើសទឹកខ្ពុរមាត់តាមស្តង់ដារ ដែលមានបោះត្រា ADA ដែលសម្គាល់ថា វាមានប្រសិទ្ធភាព ព្រមទាំងសុវត្ថិភាព។ ពេទ្យធ្មេញជាច្រើនបានណែនាំឲ្យប្រើទឹកខ្ពុរមាត់ ដែលគ្មានសារធាតុអាល់កុល ព្រោះវាអាចធ្វើឲ្យស្ងួតមាត់ និងមានក្លិនមាត់មិនល្អ បើអ្នកញុំាទឹកមិនគ្រប់គ្រាន់។
ត្រូវគិតឲ្យច្បាស់ មុនសម្រេចចិត្តទិញថ្នាំដុសធ្មេញ និងទឹកខ្ពុរមាត់ ព្រោះផលិតផលទាំងនេះមានបែងចែកសម្រាប់អ្នកមានក្លិនមាត់មិនល្អ និងរោគពុកធ្មេញផងដែរ។ រើសទឹកខ្ពុរមាត់បានត្រឹមត្រូវ អាចជួយសុខភាពមាត់ធ្មេញឲ្យល្អបាន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ៕