១- មូលហេតុធ្មេញមានខ្មៅ ឬលឿង
មានហេតុផលជាច្រើនធ្វើឲ្យធ្មេញប្រែពណ៌ជាខ្មៅ ឬលឿង ដោយសារជាតិស្អិតមានក្នុងអាហារ និងវត្ថុមួយចំនួន បានទៅជាប់លើធ្មេញ គួបផ្សំជាមួយកង្វះអនាម័យមាត់ធ្មេញទៀតនោះ ធ្វើឲ្យធ្វើយើងឡើងលឿង និងខ្មៅតែម្តង ហើយមូលហេតុចម្បងមានដូចជា៖
– ជក់បារី៖ គ្រប់គ្នាសុទ្ធតែដឹងថាហើយ ផ្សែងបារី ធ្វើឲ្យកើត មហារីកសួត មហារីកបំពង់ក ក្លិនមាត់ និងដង្ហើមមិនល្អ ព្រមទាំងមានជ័រស្អិតជាប់ធ្មេញ ធ្វើឲ្យធ្មេញប្រែជាលឿង។
– ខ្វះអនាម័យមាត់ធ្មេញ៖ ក្រោយញ៉ាំអាហារ យើងត្រូវដុះធ្មេញ ខ្ពុរមាត់ដើម្បីបញ្ចេញមេរោគ និងទឹកជ្រលក់ដែលបានញ៉ាំ កុំឲ្យនៅជាប់នឹងធ្មេញ។ បើមិនអញ្ចឹងទេ អាហារទាំងនោះ នឹងស្អិតជាប់ធ្មេញ ធ្វើធ្មេញប្រែទៅជាពណ៌លឿង។
– ស្ថានភាពសុខភាព៖ ការព្យាបាលជំងឺដោយប្រើគីមី ឬវិទ្យុសកម្ម ពិសេសព្យាបាលជំងឺមហារីក អាចជាមូលហេតុចម្បងមួយ ធ្វើឲ្យធ្មេញយើងប្រែពណ៌។
– អាហារ៖ ញាំអាហារមួយចំនួន ដូចជា ប៉េងប៉ោះ គ្រឿងការី និងផ្លែប៊ើរី សុទ្ធតែអាចធ្វើឲ្យធ្មេញមានស្នាមប្រឡាក់ស្អិតជាប់ ជាហេតុធ្មេញប្រែពណ៌ដូចគ្នា។