កុំចេះតែមិនអី! បារីបំផ្លាញមាត់ធ្មេញសាហាវណាស់ គួរប្រើទឹកខ្ពុរមាត់អត់? បើប្រើមានប្រយោជន៍អីខ្លះ? ៣- វិធីថែទាំងធ្មេញកុំឲ្យស្រអាប់
– ចៀសវាងញ៉ាំអាហារ និងភេសជ្ជៈ ដូចរៀបរាប់ខាងលើ
– ប្រើទុយយោពេលផឹកកាហ្វេ តែ ឬទឹកក្រូច ព្រោះអាចកាត់បន្ថយភេសជ្ជៈទាំងនោះ មិនឲ្យទៅប៉ះផ្ទាល់ជាមួយធ្មេញ
– ប្រើទឹកខ្ពុរមាត់ប្រឆាំងបាក់តេរី ដើម្បីជួយធ្វើឲ្យធ្មេញស ព្រោះបើសម្អាតធ្មេញមិនបានល្អ ធ្មេញនឹងឡើងកំបោរ ងាយស្រអាប់ដោយសារអាហារយើងញ៉ាំចូលទៅ
– ត្រូវឈប់ជក់បារី ឬថ្នាំជក់។
៤- អាហារមិនធ្វើឲ្យធ្មេញស្រអាប់
– ផ្លែឈើដែលមានជាតិសរសៃ ដូចជា ផ្លែប៉ោម ឬផ្លែស៊េរី អាចជួយធ្មេញឲ្យស ព្រោះជាតិសរសៃក្នុងផ្លែឈើទាំងនោះ អាចជម្រុះកាកសំណល់ជាប់លើធ្មេញ ពេលយើងទំពាម្តងៗ ប៉ុន្តែយ៉ាងណា ពេលញ៉ាំហើយ នៅតែត្រូវដុសធ្មេញមុនចូលគេង។
– ម្សៅBaking soda៖ ដុសធ្មេញជាមួយ Baking soda ប៉ុន្តែមិនត្រូវប្រើវារាល់ថ្ងៃទេ ព្រោះជាតិកាត់ក្នុង Baking soda អាចបំផ្លាញកាចាធ្មេញបាន។
– ផឹកទឹកច្រើនមិនមែនគ្រាន់តែជួយរាងកាយមានជាតិទឹកគ្រប់គ្រាន់ប៉ុណ្ណោះទេ ថែមទាំងជួយរក្សាសុខភាពមាត់ធ្មេញ និងអញ្ចាញផងដែរ។
– គ្រាប់ធញ្ញជាតិ មានផ្ទុកជាតិប្រូតេអ៊ីន អាចពង្រឹង និងការពារធ្មេញឲ្យរឹងមាំ។