backup og meta

ឧស្សាហ៍ស្រៀវធ្មេញ អាចមកពី​បញ្ហាប៉ុន្មាននេះ!

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 08, 2020

    ឧស្សាហ៍ស្រៀវធ្មេញ អាចមកពី​បញ្ហាប៉ុន្មាននេះ!

    ជឿ​ថា គ្នា​យើង​ខ្លះ​ធ្លាប់​​មាន​អារម្មណ៍​ថា​មិន​ស្រួល ឬ​ឈឺ​ធ្មេញ នៅ​ពេល​ដែល​ខាំ​ការ៉េម ឬ​ហុត​ស៊ុប​ក្ដៅ​ៗ​។ ស្រប​ពេល​ដែល​យើង​ឈឺ​ធ្មេញ​ពេល​ញ៉ាំ​អាហារ​ត្រជាក់​ពេក ឬ​ក្ដៅ​ពេក​អាច​ជា​សញ្ញា​ពុក​ធ្មេញ វា​ក៏​ជា​បញ្ហា​មួយ​សម្រាប់​មនុស្ស​មាន​បញ្ហា​ស្រៀវ​ធ្មេញ​ដែរ។

    បើ​យើង​មាន​បញ្ហា​ស្រៀវ​ធ្មេញ សកម្មភាព​ដែល​យើង​ធ្វើ​ប្រចាំ​ខ្លះ​អាច​បង្ក​ការ​ឈឺ​ចាប់​មួយ​រយៈ​ខ្លី​ដូចជា ដុស​ធ្មេញ ញ៉ាំ​អាហារ ឬ​ផឹក​ទឹក។ល។ វា​អាច​ជា​បញ្ហា​បណ្ដោះ​អាសន្ន ឬ​ជា​បញ្ហា​រ៉ាំរ៉ៃ​ហើយ​វា​អាច​ប៉ះ​ពាល់​ដល់​ធ្មេញ​មួយ ឬ​ច្រើន ឬ​ធ្មេញ​ទាំង​អស់​ក្នុង​ពេល​តែ​មួយ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ។

    គ្នា​យើង​មួយ​ចំនួន​មាន​បញ្ហា​ស្រៀវ​ធ្មេញ​ជាង​មនុស្ស​ទូទៅ ដោយ​សារ​ស្រទាប់​ខាង​ក្រៅ​ដែល​ការពារ​ធ្មេញ​មាន​សភាព​ស្ដើង។ ចំណែក​សកម្មភាព​ដែល​យើង​ធ្វើ​ប្រចាំ​ថ្ងៃ អាច​ធ្វើ​ឲ្យ​ស្រទាប់​ធ្មេញ​ខាង​ក្រៅ​កាន់​តែ​ស្ដើង​ដូច​ជា៖

  • ដុស​ធ្មេញ​ខ្លាំង​ពេក
  • ប្រើ​ច្រាស់​ដុស​ធ្មេញ​រឹងៗ
  • មាន​ទម្លាប់​សង្កៀតធ្មេញ​ពេល​យប់
  • ញ៉ាំ ឬ​ផឹក​ចំណី​អាហារ​មាន​ជាតិ​អាស៊ីដ​ជា​ប្រចាំ។ល។
  • ជួន​កាល ការ​ច្រាល​អាស៊ីដ​ក្រពះ​ញឹក​ញាប់ ឬ​ក្អួត ក៏​អាច​ជា​កត្តា​មួយ​ធ្វើ​ឲ្យ​ធ្មេញ​ពុក​ទៅ​តាម​នោះ​ដែរ។ ម៉្យាង​ទៀត បញ្ហា​ស្រៀវ​ធ្មេញ អាច​បណ្ដាល​មក​ពី​ធ្មេញ​ចាប់​ផ្ដើម​ពុក ធ្មេញ​ខូច ធ្មេញ​ក្រហត ដែល​ធ្វើ​ឲ្យ​យើង​ស្រៀវ​ធ្មេញ​តែ​មួយ ឬ​នៅ​តំបន់​ក្បែរៗនោះ។ ដូច​គ្នា​នេះ​ដែរ យើង​ក៏​អាច​មាន​បញ្ហា​ស្រៀវ​មួយ​រយៈ​ខ្លី​ក្រោយ​ពេល​ប៉ះ​ធ្មេញ ខាត់​ធ្មេញ​ឲ្យ​ស និង​ការ​សម្អាត​ធ្មេញ​ផ្សេង​ទៀត ដែល​អាច​ធ្វើ​ឲ្យ​យើង​ឈឺ​ចាប់​រាប់​ថ្ងៃ។

    ដើម្បី​ទប់​ស្កាត់ មិន​ឲ្យ​មាន​បញ្ហា​ស្រៀវ​ធ្មេញ​កើត​ឡើង យើង​គួរ​តែ៖

    – ដុស​ធ្មេញ២ដង/ថ្ងៃ ជាមួយ​ច្រាស់​ទន់ និង​ថ្នាំ​ដុស​ធ្មេញ​ដែល​មាន​ជាតិ flouride និង​សម្អាត​ធ្មេញ​ក្រោយ​ពេល​ញ៉ាំ​អាហារ​រួច

    – មិន​ត្រូវ​ដុស​ធ្មេញ​ខ្លាំងៗ​ពេក

    – ចៀសវាង​អាហារ​មាន​ជាតិ​អាស៊ីដ​ខ្ពស់​ដូច​ជា ពពួក​ផ្លែ citrus ស្រាក្រហម ទឹក​ក្រូច​កំប៉ុង។ល។

    – ចៀសវាង​សង្កៀតធ្មេញ​ពេល​យប់ បើ​អាច​គួរ​ទៅ​ជួយ​ទណ្ឌ​ពេទ្យ ពី​បញ្ហា​ធ្មេញ និង​ទម្លាប់​សង្កៀតធ្មេញ​ពេល​យប់​នេះ។

    ស្រៀវធ្មេញ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 08, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម