គ្នាយើង យុវវ័យអ្នកមានលុយកាក់ នាំគ្នាសម្រុកដាក់ដែកពត់ធ្មេញ ដោយចង់បានធ្មេញស្អាតទាន់សម័យនឹងគេ។ យ៉ាងណាក៏ដោយ មុនសម្រេចពត់ធ្មេញ មានរឿងមួយចំនួនត្រូវដឹង។ “Hello គ្រូពេទ្យ” មានបកស្រាយខាងក្រោម៖
ប្រាកដហើយថា អ្នកចង់ចាកចេញ?
គ្នាយើង យុវវ័យអ្នកមានលុយកាក់ នាំគ្នាសម្រុកដាក់ដែកពត់ធ្មេញ ដោយចង់បានធ្មេញស្អាតទាន់សម័យនឹងគេ។ យ៉ាងណាក៏ដោយ មុនសម្រេចពត់ធ្មេញ មានរឿងមួយចំនួនត្រូវដឹង។ “Hello គ្រូពេទ្យ” មានបកស្រាយខាងក្រោម៖
១- ហេតុផលពត់ធ្មេញ
អាយុកាន់តែច្រើន អ្វីៗក៏ប្រែប្រួល សូម្បីធ្មេញក៏ផ្លាស់ប្ដូរដែរ ដូចជា ធ្មេញដុះខុសជួរ ច្រពើស សឹក បែក ទៅតាមពេលវេលា ខណៈធ្មេញមានបញ្ហារបួសផ្សេងៗ ដោយសារទម្លាប់ញុំារបស់រឹង និងបញ្ហាអណ្ដាតទល់ធ្មេញ។
ធ្មេញច្រពើស ពិតជាពិបាកដុសសម្អាត និងបង្កការឈឺចាប់ដល់ថ្គាម មានហូរឈាមតាមអញ្ចាញធ្មេញ ដែលធ្វើឲ្យស្នាមញញឹមមិនស្អាតទាក់ទាញ។ មានតែការពត់ធ្មេញប៉ុណ្ណោះ ទើបធ្វើឲ្យស្ថានភាពប្រសើរឡើង។
២- ពត់ធ្មេញប៉ះពាល់អីខ្លះ?
ពត់ធ្មេញជាជម្រើសល្អ បើចង់បានស្នាមញញឹមស្អាត។ ប៉ុន្តែ វ័យស័ក្ដិសមជាងគេ គឺពេលយុវវ័យនេះឯង ដោយសារតែឆ្អឹងធ្មេញ នៅកំពុងលូតលាស់ ដូច្នេះដំណាក់កាលពត់ធ្មេញ នឹងមានការវិវត្តលឿន។ អ្វីដែលអ្នកពត់ធ្មេញភាគច្រើនរអ៊ូ គឺតម្លៃថ្លៃ។
៣- រឿងត្រូវដឹងមុនពត់ធ្មេញ
ដាក់ដែកពត់ធ្មេញ មានតួនាទីសម្រាប់កែសម្រួលធ្មេញដែលច្រពើស ឬធ្វើឲ្យបិទជិតធ្មេញដែលឃ្លាតគ្នា។ មុនសម្រេចចិត្តពត់ធ្មេញ គួរយល់ដឹងពីផលវិបាកមួយចំនួន៖
– ជំងឺអញ្ចាញធ្មេញ៖ បើមានជំងឺនេះ ទាមទារព្យាបាលសិន ព្រោះដើម្បីពត់ធ្មេញត្រូវមានអញ្ចាញ និងធ្មេញរឹងមាំ។
– អាហារមិនចេះតែញ៉ាំតាមចង់៖ ត្រូវប្រុងប្រយ័ត្នខ្ពស់ ចៀសវាងអាហារស្អិត និងរឹង ព្រោះអាចធ្វើឲ្យដែកបិទលើធ្មេញ (bracket) របូតបាន។
– ស៊ីពេលសម្អាត៖ ត្រូវសម្អាតធ្មេញ ក្រោយញ៉ាំអីច្រើន ព្រោះជាប់ដែកក្នុងមាត់ ហើយពេលពត់ ពេទ្យតែងប្រាប់មិនត្រូវមានចំណីជាប់តាមចន្លោះធ្មេញ។ ហេតុផល គឺងាយបង្ករោគពុកធ្មេញ និងអន្តរាយគម្រោងពត់ធ្មេញ ព្រោះអាចប៉ះពាល់ដល់ដែកស្រោបផ្អោបធ្មេញ។
– ចំណាយពេលណាត់ប្រចាំ៖ ត្រូវណាត់ជួបពេទ្យជាប្រចាំ ព្រោះការព្យាបាលនេះទាមទារការយកចិត្តទុកដាក់ និងពិនិត្យមើលទៅតាមស្ថានភាពធ្មេញច្រើន។
ដោយផ្អែកលើតម្រូវការ និងស្ថានភាពធ្មេញ គ្រូពេទ្យអាចនឹងផ្ដល់ជម្រើសមួយដែលស័ក្ដិសម ព្រោះអ្នកជំងឺខ្លះតម្រូវឲ្យធ្វើការពត់ធ្មេញ ឯអ្នកខ្លះទៀតតម្រូវឲ្យបិទសន្លឹក veneers វិញ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ប្រើរង្វាស់សុខភាពBMI ដើម្បីគណនារាងកាយ ទម្ងន់ និងកម្ពស់សមសួន និងសុខភាពល្អ
ប្រុស
ស្រី
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Straight Talk About Braces for Adults. http://www.webmd.com/oral-health/features/straight-talk-about-braces-for-adults accessed April, 2017
Getting Braces as an Adult. http://www.oralb.com/embraceit/braces-for-adults accessed April, 2017