home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

​អាហារ​ទាំង​នេះ​ ជួយ​ឲ្យ​ធ្មេញ​រឹងមាំ​ និង​មាន​សុខភាព​ល្អ ​​​​​​​

​អាហារ​ទាំង​នេះ​ ជួយ​ឲ្យ​ធ្មេញ​រឹងមាំ​ និង​មាន​សុខភាព​ល្អ ​​​​​​​

​ការ​​ដុស​សម្អាត​ធ្មេញ​​ជា​ទៀងទាត់​ និង​ប្រើ​អំបោះ​ទាក់​ធ្មេញ​ជា​ប្រចាំ​​ ​មាន​សារសំខាន់​ណាស់​ចំពោះ​សុខភាព​មាត់​ធ្មេញ​។​ នៅ​ពេល​ដែល​ធ្មេញ​ស្អាត​ និង​រឹងមាំ​ គ្នា​យើង​ច្បាស់​ជា​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ ​​ជាក់ជា​មិន​ខាន។​ យ៉ាង​ណា​មិញ​ ទម្លាប់​ថែទាំ​ធ្មេញ​តែ​មួយ​មុខ​នៅ​មិន​ទាន់​គ្រប់គ្រាន់​ឡើយ​។​ គ្នា​យើង​គប្បី​បញ្ចូល​អាហារ​​មួយ​ចំនួន​ដែល​មាន​គុណ​ប្រយោជន៍​​ដល់​សុខភាព​មាត់​ធ្មេញ​ផង​ដែរ​។

១.​​ ការ៉ុត​

ការ៉ុត​គឺ​ជា​ប្រភព​ដ៏​ល្អ​នៃ​ជាតិ​សរសៃ​ ហើយ​ការ​ញ៉ាំ​ការ៉ុត​បន្ទាប់​ពី​​ញ៉ាំ​អាហារ​រួច​ នឹង​ជួយ​ដល់​ការ​ផលិត​ទឹក​មាត់​ ដែល​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ដង្កូវ​ស៊ី​ធ្មេញ។​ ដូច្នេះ​ហើយ​​ គ្នា​យើង​គប្បី​ញ៉ាំ​ការ៉ុត​ ដើម្បី​ទទួល​បាន​ធ្មេញ​ដែល​មាន​សុខភាព​ល្អ​។

២. ទឹក​ដោះ​គោ​

​​យើង​រាល់​គ្នា​សុទ្ធ​តែ​ដឹង​ហើយ​ថា​ ទឹក​ដោះ​គោ​គឺ​ជា​ប្រភព​នៃ​ជាតិ​កាល់ស្យូម​ ដែល​មាន​គុណប្រយោជន៍​ជួយ​ពង្រឹង​ឆ្អឹង​ និង​ធ្មេញ​។​ ការ​ញ៉ាំ​ទឹក​ដោះ​គោ​អាច​ជួយ​ប្រឆាំង​នឹង​កម្រិត​ជាតិ​អាស៊ីដ​នៅ​ក្នុង​​ប្រហោង​ធ្មេញ​ ក៏​ដូចជា​ការពារ​ជំងឺ​ពុក​ធ្មេញ​។​ យើង​ក៏​អាច​ញ៉ាំ​អាហារ​ដែល​សំបូរ​ទៅ​ដោយ​ជាតិ​កាល់ស្យូម​ដូចជា​ទឹក​ដោះ​គោ​ គ្រាប់​ល្ង ទឹក​សណ្ដែក​ជាដើម​។ បន្ថែម​ពី​នេះ​ ទឹក​ដោះ​គោ​មាន​ផ្ទុក​វីតាមីន​C និង​D ​ដែល​​អាច​ជួយ​ពង្រឹង​ធ្មេញ​ និង​អញ្ចាញ​ថែម​ទៀត​ផង​។

៣. ទឹក​ដោះ​គោ​ជូរ​

​ទឹក​ដោះ​គោ​ជូរ​ក៏​មាន​ជាតិ​កាល់ស្យូម​ខ្ពស់​ ព្រម​ទាំង​សំបូរ​ទៅ​ដោយ​ប្រូតេអ៊ីន។​ ដូច្នេះ​ហើយ​ ការ​​ញ៉ាំ​ទឹក​ដោះ​គោ​ជូរ​អាច​ជួយ​​ពង្រឹង​ធ្មេញ​របស់​យើង​បាន​​យ៉ាង​មាន​ប្រសិទ្ធភាព​។​ សារធាតុ​Probiotices ​នៅ​ក្នុង​ទឹក​ដោះ​គោ​ជូរ​​មាន​អត្ថប្រយោជន៍​ជួយ​ការពារ​អញ្ចាញ​ធ្មេញ​ និង​ជំងឺ​ពុក​ធ្មេញ។​​ ការ​ញ៉ាំ​ទឹក​ដោះ​គោ​ជូរ​ក៏​អាច​ជួយ​ការពារ​កាចារ​ធ្មេញ​ឲ្យ​រឹង​មាំ​ដូច​គ្នា​។

ទឹកដោះគោជូរ១

៤. តែ​បៃតង​

​តែ​បៃតង​គឺ​ជា​ប្រភព​នៃ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ដែល​មាន​ប្រយោជន៍​ខ្លាំង​ដល់​ធ្មេញ​របស់​យើង​។​ សារធាតុ​Polyphenols ​ដែល​មាន​នៅ​ក្នុង​តែ​ក្រហម​ និង​តែ​បៃតង​អាច​ពន្យឺត​ការលូតលាស់​​នៃ​បាក់តេរី​ ដែល​​បង្ក​ជា​​ដង្កូវ​ស៊ី​ធ្មេញ​ និង​ជំងឺ​អញ្ចាញ​ធ្មេញ​។​

៥. បន្លែ​ស្លឹក​បៃតង​

ជាមួយ​គ្នា​នេះ​ដែរ​ បន្លែ​ស្លឹក​បៃតង​ដូចជា​ស្ពៃ​ពួយឡេង​ ​ផ្កា​ខាត់​ណា​​ គឺ​សំបូរ​ទៅ​ដោយ​អាស៊ីដ​ហ្វូ​ឡេត​។​ ពិត​ណាស់​ បន្លែ​ទាំង​នេះ​មាន​ជាតិ​កាល់ស្យូម​ខ្ពស់​ ដែល​អាច​ជួយ​បង្កើត​កាចារ​ធ្មេញ​។​ ដូច​នេះ ដើម្បី​ទទួល​បាន​ធ្មេញ​ដែល​មាន​សុខភាព​ល្អ​ និង​រឹង​មាំ​ បន្លែ​ស្លឹក​បៃតង​គឺ​ជា​ជម្រើស​ដ៏​ប្រសើរ​។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://dentistry.uic.edu/news-stories/the-best-foods-for-a-healthy-smile-and-whole-body/

https://parenting.firstcry.com/articles/magazine-what-you-should-eat-for-strong-healthy-teeth/

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
អត្ថបទ​ដោយ នូ សោភ័ណ្ឌ
កែ 2 ស​ប្តា​ហ៍​មុន
x