brand logo
មាតិកា
រង្វាស់​សុខភាព

ចែករំលែក

គេង​សង្កៀត​ធ្មេញ មិន​មែន​ជា​បញ្ហា​ធ្ងន់ធ្ងរ​ទេ តើ​គួរ​ចាត់ការ​ជំងឺ​នេះ របៀប​ម៉េច?

គេង​សង្កៀត​ធ្មេញ មិន​មែន​ជា​បញ្ហា​ធ្ងន់ធ្ងរ​ទេ តើ​គួរ​ចាត់ការ​ជំងឺ​នេះ របៀប​ម៉េច?

សង្កៀតធ្មេញ ហៅថា Bruxism ឬហៅបានទៀតថា Sleep bruxism ជាអាការៈដែលខាំសង្កៀតធ្មេញ បណ្ដាលឲ្យធ្មេញសឹក ហើយយើងមានបញ្ហានេះដោយមិនដឹងខ្លួន អំឡុងគេងពេលថ្ងៃ ឬយប់។ បើមានបញ្ហានេះពេលគេង គ្នាយើងអាចប្រឈមនឹងបញ្ហា ដូចជា គេងស្រមុក ឬបាត់ដង្ហើមពេលគេងទៀតផង។

 

សង្កៀតធ្មេញកម្រិតស្រាល មិនបាច់ត្រូវព្យាបាលទេ ប៉ុន្តែករណីខ្លះបើញឹកញាប់ និងមានលក្ខណៈធ្ងន់ធ្ងរ វាអាចបណ្ដាលឲ្យមានបញ្ហាសន្លាក់ឆ្អឹងថ្គាម ឈឺក្បាល ខូចសឹកធ្មេញ និងបញ្ហាផ្សេងៗទៀត។

 

១- #រោគសញ្ញាគួរអង្កេត

 

– ខូច ឬសឹកធ្មេញ

– ខាំសង្កៀតធ្មេញ

– ធ្មេញឆាប់ស្រៀវ

– ឈឺសន្លាក់ឆ្អឹងថ្គាម

– សាច់ដុំថ្គាមជាប់រឹង

– ឈឺក្បាលម្ដុំសៀតផ្កា

– ឈឺសាច់ថ្ពាល់ក្នុង

– គែមអណ្ដាតសងខាងផតចូលក្នុង

– ឈឺចាប់ ស្រដៀងនឹងការឈឺត្រចៀក

– បែកធ្មេញ ឬបាក់ធ្មេញចេញ។

 

ក្រៅពីសញ្ញាទាំងអស់នេះ អាចមានសញ្ញាផ្សេងៗទៀតដែរ។ បើសង្ស័យពីរោគសញ្ញាណាមួយ ទៅពិគ្រោះជាមួយពេទ្យជំនាញ។

 

២- #ការព្យាបាល

 

– កុំផឹកគ្រឿងស្រវឹង

– កុំជក់បារី

– ទម្លាប់គេងឲ្យលឿន (កុំយប់ជ្រៅ) គេងឲ្យឆ្អែត

– ផ្ដាំអ្នកផ្ទះ ឬដៃគូ ដែលគេងជាមួយឲ្យសង្កេតមើលអាការៈ សង្កៀតធ្មេញ ព្រោះពេលគេងលក់ យើងមិនដឹងទេ

– ហាត់កីឡា ផ្ដោតអារម្មណ៍ស្ដាប់ចម្រៀង ឬមើលវីដេអូ និងបង្កើនភាពសប្បាយ ដើម្បីបន្ថយស្រ្ដេស

– កុំផឹកកាហ្វេ តែ ភេសជ្ជៈមានជាតិកាហ្វេអ៊ីន ក្រោយបាយល្ងាច

– ឧស្សាហ៍ទៅពិនិត្យធ្មេញឲ្យទៀងទាត់។ បើមានសង្កៀតធ្មេញ ពេទ្យអាចរកឃើញរោគសញ្ញាទាំងនោះឆាប់ ហើយព្យាបាលលឿន។

 

ពេលណាគួរទៅរកពេទ្យធ្មេញ?

 

– ធ្មេញសឹក ខូច ឬស្រៀវ

– ជាប់ថ្គាម ហាមាត់មិនរួច

– ឈឺសន្លាក់ថ្គាមមុខ ឬត្រចៀក

– សង្កៀតធ្មេញពេលគេង។

 

ករណីចំពោះកូនតូច ឬក្មេងៗក្នុងផ្ទះមានបញ្ហានេះ ឬមានសញ្ញាសង្កៀតធ្មេញ ត្រូវយកទៅពេទ្យភ្លាម បើមានបញ្ហាប៉ុន្មានចំណុចខាងលើ។

 

៣- #បង្ការ

 

សង្កៀតធ្មេញអាចបង្ការបានដោយឧបករណ៍ពាក់ការពារធ្មេញដែលពេទ្យឲ្យ ដើម្បីគ្របទៅលើធ្មេញ ការពារកុំឲ្យមានខាំទង្គិចគ្នា។ រកពេលលំហែខ្លះ កុំរវល់ផ្ដោតលើការងារ បង្កស្រ្តេសពេក ហើយព្យាយាមកុំផឹកគ្រឿងស្រវឹង និងកាហ្វេអ៊ីន។

 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​ វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ការ​ព្យាបាល​ជូន​ទេ៕

វេជ្ជ. ចាន់ ស៊ីណេត
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.វេជ្ជ. ចាន់ ស៊ីណេតឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ 27/11/2019