តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

កុំសង្ស័យ​ច្រើនទៀត បញ្ហា​អាច​កើត​ឡើង ក្រោយ​ព្យាបាល​ធ្មេញ​គួរ​ដឹង

កុំសង្ស័យ​ច្រើនទៀត បញ្ហា​អាច​កើត​ឡើង ក្រោយ​ព្យាបាល​ធ្មេញ​គួរ​ដឹង
ពេល​ធ្មេញ​មាន​បញ្ហា គួរឆាប់ព្យាបាល ដើម្បី​កែខែបញ្ហា ដូចជា​ ឈឺ​ទ្រាំ​មិន​បាន ព្យាបាល​លែងកើត ដក​ ឬដាក់​ថ្មី​។ បើ​ព្យាបាល​ធ្មេញរួចហើយ គ្នាយើងអាច​មាន​បញ្ហា​អី​ខ្លះ?
១- #ឈឺហើយហើម
ហើម​​ ជា​បញ្ហា​ដែល​តែង​​ជួប​​ ​ពិសេស​ក្រោយ​ដក​ធ្មេញ ​និង​​វះកាត់​អញ្ចាញ​ធ្មេញ​ ហើយ​ដើម្បី​បង្ការ ​ឬ​កាត់​បន្ថយ​​ហើម​ ​​អាច​ស្អំ​ទឹក​កក​កន្លែង​ហើម​លើ​មុខ​បាន ហើយទុក​ឲ្យ​បាន​ ២៥ ​នាទី ​រួច​សម្រាក​ស្អំ ​៥ ​នាទី ​បន្ទាប់​មក​ចាំ​​ស្អំ​ទៀត។ ​អាច​ប្រើវិធីនេះ​បាន​ក្នុងរយៈពេល ​១៨ ​ម៉ោង​ដំបូង​ប៉ុណ្ណោះ។
​បើ​រយៈ​ពេល​ ៣ ​ថ្ងៃ នៅតែហើម​​មិន​ស្រក ​អាច​មាន​​បង្ក​រោគ​កន្លែង​ដែល​ព្យាបាល ​អ៊ីចឹង​គួរ​ប្រញាប់​​ទៅពេទ្យ​ប្រាប់​ពី​អាការៈ​​ភ្លាមៗ។
២- #ស្ងួតឆ្អឹងធ្មេញ
ជា​ការ​ឈឺ​ចាប់​​ក្រោយ​​ដក​ធ្មេញ​ ​ដែល​​ជា​ស្ថានភាព​​ចំហ​ប្រហោង​ឆ្អឹង​ធ្មេញ​ក្នុង​មាត់​ បន្ទាប់​ពី​​ដក​ធ្មេញ។ បញ្ហានេះធ្វើឲ្យក្រជា​ ក្រោយ​ដក​ធ្មេញ​ និង​បាត់បង់​កំណក​ឈាម​ក្នុង​ប្រហោង​ឆ្អឹង​ធ្មេញ​ ដែល​ធម្មតា​ក្រោយ​ដក​ធ្មេញ ការឈឺ​ចាប់នឹងកាត់​បន្ថយ​នៅ​ចន្លោះ​​ពី ​២ ​ទៅ​ ៣​ ថ្ងៃ។​
​ឈឺ​ធ្មេញ​ស្រាប់​តែ​រើ​ឡើង​វិញ​ ហើយ​ឈឺ​ជាង​មុន ​ពេល​លែង​មាន​កំណក​ឈាម​ក្នុង​ប្រហោង​ឆ្អឹង​ធ្មេញ ​ពេលខ្លះ​​ឈឺ​ដល់ត្រចៀក​ ​តែ​​វា​បាត់​វិញ​ដោយ​ខ្លួន​ឯង​ ក្រោយ​ពី ​១​ ទៅ​ ២ ​សប្ដាហ៍។ ពេទ្យ​នឹង​លាយ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ ​ដាក់​បិទក្នុង​ប្រហោង​ធ្មេញ​ បន្ទាប់​មក​ផ្លាស់​ប្ដូរ​ថ្នាំ​ ​ធ្វើ​អ៊ីចឹងជា​ប្រចាំ ​ឬ​៣​ ថ្ងៃ​ម្ដង ​រហូត​បាត់​ឈឺ​។
សម្រាប់​អ្នក​ជក់​បារី​ ​មានបញ្ហា​ស្ងួត​ឆ្អឹង​ធ្មេញ​ ច្រើន​ជាង​មនុស្ស​ធម្មតា​ ​ហេតុ​នេះ​មុន​ និង​ក្រោយ​ដក​ធ្មេញ​ កុំ​ជក់​បារី ​ហើយ​សម្រាប់​ស្រីៗ​​អាច​​កើត​បញ្ហានេះច្រើន​ជាង​ប្រុសៗ។
៣- #រលាកឆ្អឹង
​រលាក​ឆ្អឹង ជា​ការ​ឆ្លង​រោគដែល​បង្ក​ដោយ​បាក់តេរី​ក្នុង​មាត់​នៅម្ដុំ​ថ្គាម​ក្រោម។ អ្នក​ជំងឺ​តែង​​មានអាការៈ​គ្រុន​ក្ដៅ ​និង​ឈឺ​ហើម​ នៅ​កន្លែង​មានមេ​រោគ​ ​ហើយដើម្បី​ធ្វើ​​វិនិច្ឆ័យ​រោគឲ្យ​កាន់​តែ​ច្បាស់​ ពេទ្យ​នឹង​​ថត​កាំ​រស្មី​អ៊ិច។ បើ​រលាក​ឆ្អឹង​មែន​ ​ត្រូវ​លេប​ថ្នាំ​ផ្សះ​យូរ រហូត​ជា។
៤- #ហូរឈាម
ក្រោយ​ដក​ធ្មេញ​​ តែង​មាន​ឈាម។​​ ក្នុងរយៈពេល ១​ ម៉ោង​ដំបូង​​ ដើម្បី​បញ្ឈប់​ឈាម​ ត្រូវ​សង្កត់​​កន្លែង​ដក ដូចជា ​ខាំ​សំឡី​ ឬ​ស្បៃ​ និង​ត្រូវ​ប្ដូរ​​ ២​ទៅ​ ៣ ​ដង​រហូត​លែង​មាន​ឈាម។
បើ​នៅ​តែ​មាន​ឈាម​មិន​ឈប់ប៉ុន្មាន​ម៉ោង​ក្រោយ​ដក​ធ្មេញ​ គួរ​ប្រាប់​ពេទ្យ ​ដើម្បី​លាង​សម្អាត ​និង​ដេរមុខ​របួស។
ចំពោះ​​អ្នក​លេប​ថ្នាំ​ ធ្វើ​ឲ្យ​ឈាម​រាវ ​ដូចជា ថ្នាំ ​Wafarin​ ឬ​ អាស្ពីរីន។​ គួរ​ប្រាប់​ពេទ្យ​មុន​ដក​ធ្មេញ ​ព្រោះ​ថ្នាំ​​នេះ​ធ្វើ​ឲ្យ​​ហូរ​ឈាម​កាន់​តែ​ច្រើន។
៥- #រលួយឆ្អឹងថ្គាម
​ជា​​ស្ថានភាព​អាច​មើល​ឃើញឆ្អឹង​ថ្គាម ​តាម​រយៈ​សាច់​អញ្ចាញ​ធ្មេញ​ ហើយ​វា​​បង្ក​ឲ្យ​ឈឺ​ ​រង្គើ​ធ្មេញ ​និង​មាន​ខ្ទុះ​ ដែលកើត​ក្រោយ​ព្យាបាល​ធ្មេញ។
សម្រាប់​អ្នក​​លេប​ថ្នាំ​ Biphosphonates​​ អាច​នឹងមាន​រលួយ​ឆ្អឹង​ថ្គាម។ ​ដើម្បី​បង្ការកើត​ជំងឺនេះ ​​គួរ​ពិភាក្សា​ជាមួយ​ពេទ្យ​​​សិនមុន​​ព្យាបាលដើម្បី​ជម្រះ​មន្ទិល​សង្ស័យ​។
ការ​ឈឺ​ចាប់​ក្រោយ​​ព្យាបាល​មាត់​ធ្មេញ ​អាច​មាន​លក្ខណៈ​ពី​មធ្យម​ទៅធ្ងន់ធ្ងរ ​ដែល​ភាគ​ច្រើន ​អាច​លេប​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ ថ្នាំ​ផ្សះ ​ឬ​ទឹក​ខ្ពុរ​មាត់​កម្ចាត់​មេរោគ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​ វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ការ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព
រូបថត​របស់​អ្នក​និពន្ធbadge
ដោយ យ៉ានណែត​ នីគែល កែសម្រួល​ចុងក្រោយ 27/11/2019
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត