home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ឧស្សាហ៍ស្រៀវធ្មេញ សាកតិចនិកទាំងនេះលមើល៍

ឧស្សាហ៍ស្រៀវធ្មេញ សាកតិចនិកទាំងនេះលមើល៍

បញ្ហា​ស្រៀវ​ធ្មេញ គួរឲ្យ​ធុញ​ទ្រាន់​ណាស់ ចង់​ញ៉ាំអី​ ផឹក​អីឲ្យ​ឆ្ងាញ់មាត់​ម្តង ក៏​ពិបាក​ដែរ ត្រូវអត់? មាន​មូល​ហេតុ​ច្រើន នាំ​ឲ្យ​យើង​ឈឺធ្មេញ ស្រៀវ​ធ្មេញ ប៉ុន្តែឈប់បារម្ភទៀត គ្នា​យើង​មាន​បញ្ហា អាច​សាក​តិចនិក​ពិសេស​ទាំង​នេះ​បាន “Hello គ្រូពេទ្យ” នឹង​រៀប​រាប់​ក្នុង​អត្ថបទ​ខាង​ក្រោម។

១- មូល​ហេតុ​​បង្ក​ឲ្យ​មាន​ធ្មេញ​ស្រៀវ​

មាន​មូលហេតុ​ច្រើន អាច​បង្ក​ឲ្យ​​យើង​មាន​អាការៈ​ស្រៀវ​ធ្មេញ ដោយ​មូលហេតុ​ឧស្សាហ៍​ជួប​បំផុត មាន​ដូចជា៖

– ពុក​ធ្មេញ
– ជំងឺ​អញ្ចាញ​ធ្មេញ
– ដុស​សម្អាត​ធ្មេញ​ខ្លាំង​ពេក
– ញ៉ាំអាហារ​សម្បូរ​​ជាតិ​អាស៊ីដ
– ធ្មេញ​បែក
– សឹក​បំណះ​ធ្មេញ
– សង្កៀត​ធ្មេញ។

ជា​ធម្មតា​រ ចនា​សម្ព័ន្ធ​​ធ្មេញ​ មាន​ដូចជា​ កាចា​ធ្មេញ ​(ស្រទាប់​ក្រៅ​បង្អស់)​ ភ្លុក​ធ្មេញ ​(ស្រទាប់​កណ្ដាល)​ និង​សរសៃ​បណ្ដូល​ធ្មេញ​ (ស្រទាប់​ក្នុង​បង្អស់) ​ហើយបើ​មាន​ការ​សឹក​នៅ​សល់​តែ​ភ្លុក​ធ្មេញ ​គ្មាន​កាចា​ធ្មេញ ​ដែល​ជា​ស្រទាប់​រឹង​មាំ​បំផុត​ការពារ​នោះ​ទេ​ យើង​​នឹង​មាន​អារម្មណ៍​ឈឺ​ចាប់ ស្រៀវ​ធ្មេញ ​រាល់​ពេល​ញ៉ាំ​អាហារ​ក្ដៅ ​ឬ​ត្រជាក់។

អត្ថបទ​ពាក់ព័ន្ធ៖

២- វិធី​ព្យាបាល​បញ្ហា​ធ្មេញ​ស្រៀវ

​ព្យាបាល​បញ្ហា​ស្រៀវ​ធ្មេញ ​អាស្រ័យ​ទៅ​តាម​កម្រិត​ស្រៀវ និង​ខូចខាត​ធ្មេញ​យើង​ម្នាក់ៗ៖

– ប្រើ​ថ្នាំ​ដុស​ធ្មេញ​បំបាត់​ស្រៀវ៖ ថ្នាំ​ដុះ​ធ្មេញ ​មាន​សារ​ប្រយោជន៍​ជួយ​ ជួយ​​ទប់​ស្កាត់ ​មិន​ឲ្យ​មាន​អារម្មណ៍​ឈឺ​ចាប់ ​និង​ត្រូវ​ប្រើប្រាស់​ឲ្យ​បាន​ច្រើន​ដង ​ទើប​មាន​ប្រសិទ្ធភាព​កាត់​បន្ថយ​ការ​ស្រៀវ​ធ្មេញ។ អាចប្រើ​ជែល​ ឬ​ថ្នាំ​ដុស​ធ្មេញ​ មាន​សារធាតុ​ភ្លុយអរ អាច​ជួយ​ឲ្យ​កាចា​ធ្មេញ​មាន​ភាព​រឹង​មាំ​ និង​កាត់​បន្ថយ​អាការៈ​ស្រៀវ​ធ្មេញ។

– ផ្លាស់​ប្ដូរ​ទម្លាប់​ដុស​ធ្មេញ៖ វិធី​ដុស​ធ្មេញ​បាន​ស្អាត​ល្អ ​មិន​អាស្រ័យ​ទៅ​លើ​សរសៃ​ច្រាស​​រឹង​នោះ​ទេ​ គឺ​អាស្រ័យ​ទៅ​លើ​តិចនិក ​បូក​ផ្សំ​ជាមួយ​សរសៃ​ច្រាស​ស្ដើង​ទន់ ​ទើប​អាច​ចូល​តាម​ចន្លោះ​ធ្មេញ ​សម្អាត​កម្ទេច​កំទី​ចំណី​អាហារ​បាន​ស្អាត​ និង​មាន​ប្រសិទ្ធភាព​ការពារ​ធ្មេញ។

– ចៀសវាង​អាហារ​ ភេសជ្ជៈ​មាន​ជាតិ​អាស៊ីដ៖ ​បើ​ឈឺ​ចាប់ ​(ស្រៀវ) ​នៅ​ពេល​ញ៉ាំ​​អាហារ​ត្រជាក់​ ឬ​ក្ដៅ ​គួរ​តែ​ចៀសវាង​ អាហារ ភេសជ្ជៈ​មាន​ជាតិ​អាស៊ីដ​ ដូចជា​ ទឹក​ក្រូច​ឆ្មារ ​ទឹក​ខ្មេះ​ ឬ​ទឹក​ប៉េងប៉ោះ​ ដែល​សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​​កាចា​ធ្មេញ​សឹក​រេច​រឹល។

– សុំ​ការ​ណែនាំ​បន្ថែម​ពី​ទន្តពេទ្យ៖ ដោយ​សារ​តែ​បញ្ហា​ធ្មេញ​ស្រៀវ​ទាំង​អស់ ​មិន​មែន​សុទ្ធ​តែ​ដូច​គ្នា ​ហេតុ​នេះ​គួរ​ជួប​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ធ្មេញ​ប្រសើរ​ជាង​រក​វិធី​ព្យាបាល​ខ្លួន​ឯង​នៅ​ផ្ទះ​។

គួរ​ដុស​ធ្មេញ​ក្រោយ​ការញ៉ាំ​​អាហារ​យ៉ាង​តិច​មួយ​ម៉ោង ​ព្រោះ​ដោយសារ​តែ​ចំណី​អាហារ​ និង​ភេសជ្ជៈ​ខ្លះ ​អាច​ធ្វើ​ឲ្យ​កាចា​ធ្មេញ​លែង​រឹង​មាំ ​ធ្វើ​ឲ្យ​ការ​ដុស​សម្អាត​ធ្មេញ​ភ្លាមៗក្រោយ​អាហារ​ កាន់តែ​ឆាប់​សឹកកាចា​ធ្មេញ​បាន។

ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ ​ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Sensitive Teeth – http://www.mouthhealthy.org/en/az-topics/s/sensitive-teeth – Assessed January 4,2017

6 Ways to Reduce Tooth Sensitivity – http://www.besthealthmag.ca/best-you/oral-health/6-ways-to-reduce-tooth-sensitivity/3/ Assessed January 4,2017

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ យ៉ានណែត​ នីគែល នៅ 20/08/2019
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
x