២-អញ្ចាញធ្មេញ
សុខភាពអញ្ចាញធ្មេញក៏ត្រូវតែយកចិត្តទុកដាក់ផងដែរ ហើយជំងឺដែលច្រើនតែកើតឡើងមានដូចជាឈាមតាមជើងធ្មេញ រាក់ស៊ី ដោយសារការកើតឡើងដោយកំណកកំបោរយូរខែយូរឆ្នាំ ការប្រើប្រាស់ថ្នាំមួយចំនួន ពិសាស្លា ជក់បារីជាដើម។ ចំណែកការព្យាបាលគឺត្រូវយកសារធាតុកំបោរចេញ និងត្រូវសម្អាតដល់ឫសគល់។
ជាចុងក្រោយទន្តបណ្ឌិត ម៉ម លីសា (Lisa Mam) បានផ្ដាំផ្ញើឲ្យយើងទាំងអស់គ្នា គួរតែដុសធ្មេញឲ្យបានត្រឹមត្រូវ និងទៅពេទ្យធ្មេញពិនិត្យក្នុងមួយឆ្នាំ ២ ដង ដើម្បីតាមដាន និងព្យាបាលផ្នែកខ្លះ ទាន់នៅសភាពតិចៗ។
អត្ថបទពាក់ព័ន្ធ៖ ទម្លាប់អាក្រក់ ១៥នេះ បំផ្លាញធ្មេញមិនដឹងខ្លួន
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យឬព្យាបាលជូនទេ៕