ថ្គាមទាល់ជាធ្មេញដុះក្រោយគេ ហើយពេលដុះធ្មេញនេះមកបង្កការឈឺចាប់ ខ្លះទ្រាំមិនបានរត់ទៅរកពេទ្យធ្មេញជួយក៏មាន។ ជាទូទៅថ្គាមទាល់ដុះនៅអាយុប៉ុន្មាន? ហេតុអីពេលថ្គាមទាល់ដុះពន្លកបង្កការឈឺចាប់?
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ថ្គាមទាល់ជាធ្មេញដុះក្រោយគេ ហើយពេលដុះធ្មេញនេះមកបង្កការឈឺចាប់ ខ្លះទ្រាំមិនបានរត់ទៅរកពេទ្យធ្មេញជួយក៏មាន។ ជាទូទៅថ្គាមទាល់ដុះនៅអាយុប៉ុន្មាន? ហេតុអីពេលថ្គាមទាល់ដុះពន្លកបង្កការឈឺចាប់?
បើតាមទន្តបណ្ឌិត ស្រេង ភារម្យ ថ្គាមទាល់អាចដុះនៅចន្លោះអាយុ ១៧-២៥ឆ្នាំ តែមិនមានន័យថា មនុស្សម្នាក់ៗដុះថ្គាមទាល់គ្រប់គ្នានោះទេ អាស្រ័យទៅលើលក្ខណៈធម្មជាតិរបស់មនុស្សម្នាក់ៗ ដូចជាចំនួនធ្មេញ ទំហំឆ្អឹងថ្គាមជាដើម។
ទន្តបណ្ឌិតបម្រើការងារនៅមន្ទីរពេទ្យធ្មេញកម្ពុជារូបនេះពន្យល់ថា ថ្គាមទាល់ដុះក្រោយគេបំផុត ដែលមិនមានកន្លែងគ្រប់គ្រាន់សម្រាប់ថ្គាមទាល់ដុះនោះទេ ដោយហេតុថា រង្វង់នៃឆ្អឹងថ្គាម មានធ្មេញដទៃទៀតបានដុះពេញរួចទៅហើយ។ ត្រង់ចំណុចនេះមានន័យថា ថ្គាមទាល់ត្រូវដុះបញ្ច្រៀតជាមួយថ្គាម ដែលជាហេតុធ្វើឲ្យដាច់រលាត់ជាលិកាអញ្ចាញនៅឆ្អឹងថ្គាម ទៅជារលាក បង្កការឈឺចាប់ ឬក៏ដុះចេញមកមិនល្អ ធ្វើឲ្យមានរណ្តៅអញ្ចាញ ទៅជាដក់ចំណីអាហារ ហើយហើម។
បើតាមទន្តបណ្ឌិត ថ្គាមទាល់បើមិនមានបញ្ហា មិនតម្រូវឲ្យដកចេញនោះទេ។ ចំពោះលក្ខខណ្ឌដែលគ្រូពេទ្យតម្រូវឲ្យដកថ្គាមទាល់ចេញ លុះណាតែ៖
ទី១៖ ថ្គាមទាល់ដុះមិនត្រឹមត្រូវ ដុះមិនត្រង់ជួរល្អ ដុះបុកទៅថ្គាមធំទី២ ហើយពិបាកសម្អាតយកចំណីអាហារចេញ
ទី២៖ មានការណែនាំឲ្យយកចេញពីគ្រូពេទ្យពត់ធ្មេញ ឬដាក់ធ្មេញ
ទី៣៖ មានការបង្ករោគ ឬក៏ពុក។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ