ជាទូទៅ ផ្លែឈើមួយចំនួន ដូចជាផ្លែប៉ោម ផ្លែប៉េស ផ្លែសារី និងស្ត្រប៊ឺរី មានផ្ទុកអង់ស៊ីមBromelian ដែលអាចបណ្ដាលឲ្យយើងមានអារម្មណ៍ក្រហាយនៅក្នុងមាត់។
ជំងឺជ្រាំងមាត់ ឬដំបៅមាត់
ពិតណាស់ អាការៈឈឺអណ្ដាតក្រោយញ៉ាំផ្លែចេក ប៉ោម ឬផ្លែឈើដទៃទៀតអាចមិនមែនបណ្ដាលមកពីផ្លែឈើនោះទេ។ ជំងឺជ្រាំងមាត់ ក៏អាចបង្កជាអាការៈឈឺអណ្ដាត អញ្ចាញធ្មេញ ប្រេះនៅគែមមាត់ ឬអុជសៗ នៅតាមក្រអូមមាត់។
ស្រដៀងគ្នានេះដែរ ដំបៅមាត់ក៏អាចបណ្ដាលឲ្យមានការឈឺចាប់នៅក្នុងក្រអូមមាត់។ ចំពោះអាហារ និងភេសជ្ជៈដែលមានជាតិអាស៊ីដ រួមទាំងទឹកផ្លែឈើ និងផ្លែក្រូចអាចធ្វើឲ្យអាការៈកាន់តែធ្ងន់ធ្ងរលើសដើម ព្រមទាំងពន្យឺតការជាសះស្បើយផងដែរ។ ប្រសិនបើគ្នាយើងមានដំបៅក្នុងមាត់ និងប្រឈមអាការៈឈឺអណ្ដាតបន្ទាប់ពីញ៉ាំផ្លែក្រូចរួច ចូរជៀសវាងញ៉ាំផ្លែឈើមួយប្រភេទនេះ រហូតដល់អាការៈរបស់យើងបានជាសះស្បើយជាមុនសិន។