បើដំបៅមាត់បង្កឡើងដោយធ្មេញដែលមានចុងមុតស្រួច ឬបំណះធ្មេញគ្រើម ធ្វើឲ្យដាច់សាច់ថ្ពាល់ខាងក្នុង យើងត្រូវទៅជួបពេទ្យធ្មេញ ដើម្បីកែសម្រួលចេញ ដំបៅមាត់នឹងជាសះវិញដោយខ្លួនឯង។
២- #ប្រើថ្នាំ
បើចាំបាច់ ពេទ្យអាចចេញវេជ្ជបញ្ជាថ្នាំបំបាត់ការឈឺចាប់ ប៉ុន្តែសម្រាប់ថ្នាំដំបៅមាត់មួយចំនួន អាចទិញបានតាមឱសថស្ថាន ដោយមិនបាច់វេជ្ជបញ្ជា។ ថ្នាំអាចប្រើបាន តែរឿងរើឡើងវិញ (ដរ) អាស្រ័យលើការញ៉ាំរបស់អ្នកជំងឺ អ៊ីចឹងគួរសុំយោបល់ពីពេទ្យ។
– ប្រយ័ត្ន៖ ថ្នាំខ្លះមិនអាចឲ្យក្មេងៗ ស្ត្រីមានផ្ទៃពោះ ស្ត្រីបំបៅដោះ និងស្រ្តីដែលចង់បានកូនទេ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ៕