តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

null

កំពូល​អាហារ​ទាំង​៥​ ធ្វើ​ឲ្យ​ធ្មេញ​ស​​ស្អាត​ដោយ​មិន​ដឹង​ខ្លួន

    កំពូល​អាហារ​ទាំង​៥​ ធ្វើ​ឲ្យ​ធ្មេញ​ស​​ស្អាត​ដោយ​មិន​ដឹង​ខ្លួន

    ធ្មេញ​ស​ស្អាត​ ធ្វើ​ឲ្យ​យើង​មាន​ទំនុក​ចិត្ត​ និង​ភាព​ជឿ​ជាក់​នៅ​ពេល​ដែល​យើង​សើច​ ​ឬ​និយាយ​ទៅ​កាន់​អ្នក​ណា​ម្នាក់​។​ ប៉ុន្តែ​ ជា​ធម្មតា​ ធ្មេញ​នឹង​ប្រែ​ពណ៌​ទៅ​ជា​លឿង​ ឬ​​ជាប់​កំណ​កំបោរ​ ប្រសិនបើ​យើង​​​ខ្វះ​ការ​ថែទាំ​ ឬ​​ញ៉ាំ​អាហារ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ជាប់​ពណ៌​​​។​ ជា​ទូ​ទៅ​ គ្នា​យើង​អាច​ប្រើប្រាស់​ប្រភេទ​ថ្នាំ​ដុស​ធ្មេញ ជែល​ដែល​ជួយ​ធ្វើ​ឲ្យ​ធ្មេញ​ស​​​ ​​​ឬ​​ការ​​ខាត់​ធ្មេញ ក៏​ដូចជា​ការ​បាញ់​កាំ​រស្មី​ដើម្បី​​ឲ្យ​ធ្មេញ​​ស​ជា​ដើម​។​ ប៉ុន្តែ​​ ការ​ដោះស្រាយ​តាម​វីធី​នេះ​​ ​មិន​ត្រឹម​តែ​មាន​តម្លៃ​ថ្លៃ​ប៉ុណ្ណោះ​ទេ​​ វា​ថែម​ទាំង​​មាន​ផ្ទុក​ទៅ​ដោយ​សារធាតុ​គីមី​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ធ្មេញ​ និង​អញ្ចាញ​ធ្មេញ​​របស់​យើង​ថែម​ទៀត​ផង​។​ យ៉ាង​ណា​មិញ​ ដើម្បី​​ឲ្យ​ធ្មេញ​ស​ស្អាត​​តាម​បែប​ធម្មជាតិ​ គ្នា​យើង​អាច​ងាក​មក​​ញ៉ាំ​​អាហារ​​ទាំង​នេះ​ជំនួស​វិញ ទើប​ជា​ការ​ប្រសើរ​​។

    . ផ្លែ​ស្រ្តូបឺរី

    ផ្លែ​ស្ត្រូបឺរី​មាន​ផ្ទុក​អាស៊ីដ​Malic ដែល​ជួយ​​ធ្វើ​ឲ្យ​ធ្មេញ​ស​ស្អាត​ ក៏​ដូចជា​កាត់​បន្ថយ​កំណក​កំបោរ​​នៅ​លើ​ធ្មេញ​របស់​យើង​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​ បន្ថែម​ពី​នេះ អាស៊ីដ​Malic ​ក៏​អាច​បង្កើន​ការ​ផលិត​ទឹក​មាត់​សម្រាប់​អ្នក​ដែល​មាន​មាត់​ស្ងួត​ផង​ដែរ​​។​ ​ជា​ទូទៅ ទឹក​មាត់​ជួយ​ការពារ​ប្រឆាំង​នឹង​ការ​​ពុក​ធ្មេញ​ ដែល​ជា​មូលហេតុ​បណ្ដាល​ឲ្យ​មាន​កំណក​ជាប់​ធ្មេញ​​​។

    ​​​. ផ្លែ​ឪឡឹក​

    ជាមួយ​គ្នា​នេះ​ដែរ​ ឪឡឹក​​មាន​ផ្ទុក​អាស៊ីដ​Malic ច្រើន​ជាង​ផ្លែ​ស្ត្រូបឺរី​ទៅ​ទៀត​។​ គ្នា​យើង​បាន​ដឹង​ហើយ​ថា​ អាស៊ីដ​ប្រភេទ​នេះ​មាន​គុណ​ប្រយោជន៍​ជួយ​ឲ្យ​ធ្មេញ​ស​ស្អាត​ និង​​​ជួយ​បង្កើន​ការ​ផលិត​ទឹក​មាត់​​​ថែម​ទៀត​ផង​។

    . ផ្នែក​ម្នាស់

    ធ្មេញ​របស់​យើង​គ្របដណ្ដប់​ដោយ​ស្រទាប់​Pellicle ឬ​ស្រទាប់​ប្រូតេអ៊ីន​ទឹក​មាត់​។​ ស្រទាប់​​នេះ​ ការពារ​ធ្មេញ​របស់​យើង​ក៏​ពិត​មែន​ ប៉ុន្តែ​វា​ក៏​ស្រូប​យក​ជាតិ​ពណ៌​ពី​អាហារ​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​​ធ្មេញ​របស់​យើង​​ពោរ​ពេញ​ទៅ​ដោយ​កំណក​កំបោរ​​ផង​ដែរ​។ ​ប៉ុន្តែ ម្នាស់​អាច​រំលាយ​ស្រទាប់​Pellicle​ តាម​បែប​ធម្មជាតិ​ ពីព្រោះ​វា​មាន​ផ្ទុក​អង់ស៊ីម​Proteolytic ​ដែល​អាច​បំបែក​ប្រូតេអ៊ីន​ រួម​ទាំង​​ស្រទាប់ Pellicle ផង​ដែរ​។

    Teeth 2

    . ផ្លែ​ល្ហុង​​​​​​​

    ​​​ផ្លែ​ល្ហុង​ក៏​មាន​ផ្ទុក​អង់ស៊ីម​ Proteolytic ដូច​ទៅ​នឹង​ផ្លែ​ម្នាស់​ផង​ដែរ​។​ ​វា​ជួយ​​បំបែក​ប្រូតេអ៊ីន​ និង​​កាត់​បន្ថយ​ស្រទាប់ ​Pellicle ដែល​អាច​កាត់​បន្ថយ​ជាតិ​ពណ៌​ និង​ការពារ​​ធ្មេញ​ប្រឆាំង​នឹង​ការ​កើត​ឡើង​នៃ​កំណក​កំបោរ​​ថែម​ទៀត​ផង​។

    . ទឹក​ដោះ​គោ​

    ​​​​អាស៊ីដ​ Lactic ដែល​មាន​នៅ​ក្នុង​ទឹក​ដោះ​គោ​ អាច​ជួយ​​​ធ្វើ​ឲ្យ​កាចារ​ធ្មេញ​​ស​ភ្លឺ​ជា​មុន​។​ ​លើស​ពី​នេះ​ ទឹក​ដោះ​គោ​ក៏​​ជួយ​បង្កើន​ដល់​ការ​ផលិត​ទឹក​មាត់​ ដើម្បី​លាង​ជម្រះ​​បាក់តេរី​ដែល​បណ្ដាល​ឲ្យ​​មាន​ប្រហោង​ធ្មេញ​ផង​ដែរ។​ ​រី​ឯ​Casein ​ជា​ប្រូតេអ៊ីន​ដែល​មាន​នៅ​ក្នុង​ទឹក​ដោះ​គោ​ ក៏​អាច​ជួយ​ការពារ​ការ​ប្រែ​ពណ៌​នៃ​ធ្មេញ​ ព្រមទាំង​ជួយ​ជួសជុល​ប្រហោង​ ក៏​ដូចជា​ការពារ​​ការ​កើន​ឡើង​នៃ​កំណក​កំបោរ​ថែម​ទៀត​ផង​។

    តើ​​ត្រូវ​ចំណាយ​ពេល​យូរ​ប៉ុណ្ណា​ទើប​ដឹង​ថា​​អាហារ​ទាំង​នេះ​ អាច​​ជួយ​ធ្វើ​ឲ្យ​ធ្មេញ​ស​ស្អាត​បាន​​?

    ​​​បើ​ប្រៀបធៀប​ទៅ​នឹង​ផលិតផល​ដែល​មាន​លក់​នៅ​លើ​ទី​ផ្សារ​ ​រូបមន្ត​ធម្មជាតិ​ទាំង​នេះ​ ត្រូវ​ការ​ចំណាយ​ពេល​យូរ​ជាង​ ហើយ​វា​ក៏​​អាស្រ័យ​ទៅ​លើ​ពណ៌​ដើម​នៃ​ធ្មេញ​របស់​យើង​ផង​ដែរ​។​ ប្រសិនបើ​យើង​មាន​​កំណក​ជាប់​ធ្មេញ​ខ្លាំង​ វា​ក៏​ត្រូវ​ការ​ពេល​យូរ​​ដូច​គ្នា​ ទើប​​បាន​ឃើញ​ពី​លទ្ធផល​។

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://www.healthline.com/health/foods-that-whiten-teeth

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 19/01/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត