ទម្រង់មុខស្អាត សាច់ម៉ត់រលោង តែពេលញញឹមមកធ្មេញលឿង។ ម៉េចបានធ្មេញប្រែទៅជាលឿង? មានវិធីណាកែខៃបានអត់? “Hello គ្រូពេទ្យ’ នឹងបកស្រាយខាងក្រោម។
១- មូលហេតុធ្វើឲ្យធ្មេញលឿង
មានមូលហេតុជាច្រើន អាចបង្កឲ្យធ្មេញប្រែពណ៌ទៅជាប្រផេះ ឬលឿង ដូចជា ប្រើថ្នាំផ្សះច្រើន មិនថែទាំធ្មេញឲ្យបានល្អ ភេសជ្ជៈមួយចំនួន ជក់បារី និងបញ្ហាសុខភាពណាមួយ ជាដើម។
២- វិធីថែទាំធ្មេញឲ្យសដោយខ្លួនឯង
យើងអាចបំបាត់ស្នាមស្រអាប់លើធ្មេញដោយខ្លួនឯងបាន ដោយប្រើផលិតផល ដូចជា ក្រដាសពាក់ធ្មេញឲ្យស ថ្នាំដុសធ្មេញ និងទឹកសម្អាតធ្មេញ។ ផលិតផលធ្វើឲ្យធ្មេញស អាចរកបាននៅឱសថស្ថាន ដើម្បីជួយធ្មេញដែលលឿងប្រែទៅជាសភ្លឺថ្លា។ ថ្នាំដុសធ្មេញមានផ្ទុកជាតិកាត់ និងសារធាតុគីមី អាចជម្រុះស្នាមស្រអាប់លើធ្មេញបាន។ សម្រាប់ស្នាមស្រអាប់ដែលជ្រៅ អាចត្រូវទៅពេទ្យធ្មេញដើម្បីដោះស្រាយ។
– សារធាតុធ្វើឲ្យធ្មេញស៖ សារធាតុទាំងនោះ អាចជួយធ្មេញឲ្យស ព្រោះមានផ្ទុកជាតិ Carbamide Peroxide អាចបំបាត់ស្នាមស្រអាប់ទាំងនៅសើៗ ឬជ្រៅនៅធ្មេញ និងអាចប្ដូរពណ៌ធម្មជាតិរបស់ធ្មេញយើងបានទៀតផង។ បើមានធ្មេញស្រអាប់ដោយសារកាហ្វេ សារធាតុធ្វើឲ្យធ្មេញសនេះក៏អាចជួយបានដែរ។ សម្រាប់ប្រភេទជែល អាចធ្វើការដុសតិចៗលើផ្ទៃធ្មេញ ខណៈប្រភេទផ្សេងទៀត ជែលអាចដាក់ក្នុងធ្មេញជ័រ ហើយយកទៅពាក់ធ្មេញរយៈពេល ៣០-៤៥ នាទី ជារៀងរាល់ថ្ងៃ មួយសប្ដាហ៍ ឬច្រើនជាងនេះ។
– ក្រដាសពាក់ធ្មេញឲ្យស ៖ អាចបំបាត់ស្នាមស្រអាប់លើធ្មេញបាន ដោយក្រដាសខាត់ទាំងនោះស្ដើង ថ្លាមានជែលដែលផ្ទុកសារធាតុធ្វើឲ្យធ្មេញស (Peroxide-based whitening gel)។ យើងត្រូវពាក់វា ២-៣ នាទី ជារៀងរាល់ថ្ងៃ ចាប់ពីមួយអាទិត្យឡើងទៅ ហើយលទ្ធផលនឹងបង្ហាញក្នុងរយៈពេលតែប៉ុន្មានថ្ងៃក្រោយ ធ្មេញអាចសបានយ៉ាងហោចមួយឆ្នាំដែរ។ យ៉ាងណា ការប្រើក្រដាសពាក់ធ្មេញឲ្យស លទ្ធផលមិនល្អដូចសារធាតុធ្វើឲ្យធ្មេញស (Whitening kits) ទេ គ្រាន់តែងាយស្រួលប្រើជាងប៉ុណ្ណោះ។
– ថ្នាំដុសធ្មេញ និងទឹកសម្អាតធ្មេញឲ្យស៖ អាចជួយជម្រុះស្នាមស្រអាប់លើធ្មេញបាន ហើយផលិតផលមួយចំនួន មានផ្ទុកសារជាតិកាត់ ជាតិគីមី។ ប៉ុន្តែ សម្រាប់គ្នាយើងមានធ្មេញលឿងពីធម្មជាតិ គឺមិនមានប្រសិទ្ធភាពទេ។
– ប្រើវិធីសាមញ្ញៗធ្វើឲ្យធ្មេញស៖ អាហារមួយចំនួន ដូចជា ផ្លែប៉ោម ផ្លែសារី និងការ៉ុត សម្បួរជាតិទឹក និងធ្វើឲ្យចេញទឹកមាត់ច្រើននៅពេលញ៉ាំចូលមាត់ ដែលជួយក្នុងសម្អាតកម្ទេចកំទីជាប់ធ្មេញបានល្អ។ ទំពាស្ករកៅស៊ូគ្មានផ្ទុកជាតិស្ករ ក៏អាចជួយសម្អាតធ្មេញបានដូចគ្នា ព្រោះទឹកមាត់បញ្ចេញមកច្រើន មានប្រយោជន៍បន្សាបជាតិអាស៊ីដ ដែលជាភ្នាក់ងារចម្បងបំផ្លាញធ្មេញរបស់យើង។
អត្ថបទពាក់ព័ន្ធ៖
៣- វិធីធ្វើឲ្យធ្មេញសប៉ះពាល់ធ្មេញសិប្បនិម្មិត
ប្រើវិធីសាស្ត្រធ្វើឲ្យធ្មេញស ត្រូវតែប្រុងប្រយ័ត្ន បើធ្មេញរបស់យើងជាធ្មេញដាក់ ព្រោះសារធាតុជួយធ្មេញឲ្យសទាំងនោះ មិនមានប្រយោជន៍ចំពោះធ្មេញក្លែងក្លាយនោះទេ។ ហេតុនេះ បើប្រើវិធីធ្វើឲ្យធ្មេញស លើធ្មេញក្លែងក្លាយ លទ្ធផលក៏ខុសគ្នាជាមួយធ្មេញធម្មជាតិដែរ ហើយរូបរាងរបស់ធ្មេញក្លែងក្លាយ និងលេចចេញកាន់តែច្បាស់។
៤- វិធីបង្ការកុំធ្មេញស្រអាប់
ពេលវ័យកាន់តែចាស់ ស្រទាប់ខាងក្រៅធ្មេញចាប់ផ្ដើមសឹករេចរឹល។ ស្រទាប់បន្ទាប់មានឈ្មោះថា Dentin ជាស្រទាប់ដែលធ្វើឲ្យធ្មេញប្រែជាពណ៌លឿង។ នេះជាមូលហេតុធ្វើឲ្យធ្មេញស្រអាប់ ពិសេសក្រោយយើងប្រើវិធីធ្វើឲ្យធ្មេញសរួច។ យើងក៏ត្រូវប្រយ័ត្នដែរចំពោះអាហារ និងភេសជ្ជៈ ដែលអាចធ្វើឲ្យធ្មេញយើងស្រអាប់។ ជារឿយៗ ការធ្វើឲ្យធ្មេញស អាចមើលទៅថ្លា និងខៀវ ដូច្នេះយើងក៏អាចញញឹមចេញមកបានស្អាតជាងមុនដែរ។
៥- កុំជក់បារី
៦- អាហារធ្វើឲ្យធ្មេញស្រអាប់
[embed-health-tool-bmi]