home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ជំងឺ​ដំបៅ​ក្នុង​មាត់ (Canker sores)

ជំងឺ​ដំបៅ​ក្នុង​មាត់ (Canker sores)

១- និយមន័យ

អ្វី​ទៅ​ជា​ជំងឺ​ដំបៅ​មាត់?

ដំបៅ​ក្នុង​មាត់ (Canker sore) គឺ​ជា​ដំបៅ​ដែល​ច្រើន​វិវត្តន៍​នៅ​លើ​ជាលិកា​ទន់​នៅ​ក្នុង​មាត់ ឬ នៅ​គល់​អញ្ចាញ។ ដំបៅ​ប្រភេទ​នេះ ច្រើន​ធ្វើ​ឲ្យ​ឈឺ​ចាប់ និង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ពិបាក​ក្នុង​ការ​ញ៉ាំ​ឬ​និយាយ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ដំបៅ​នេះ​មិន​មែន​ជា​ជំងឺ​ឆ្លង​ឡើយ ហើយ​វា​អាច​កើត​មាន​តែ​មួយ ឬ​ពីរបី​ប៉ុណ្ណោះ។

ជំងឺ​នេះ​អាច​នឹង​ងាយ​កើត​ឡើង​ចំពោះ​នរណា​ម្នាក់ ប៉ុន្តែ​យុវវ័យ​និង​មនុស្ស​វ័យ​ក្មេង គឺ​ងាយ​កើត​មាន​បញ្ហា​នេះ​ច្រើន​ជាង​គេ ជា​ពិសេស​គឺ​ចំពោះ​មនុស្ស​ស្រី​តែ​ម្ដង។ ដំបៅ​ក្នុង​មាត់​ស៊ាំ​ញ៉ាំ (Complex canker sore) គឺ​កម្រ​កើត​មាន​ណាស់​ ប៉ុន្តែ​មនុស្ស​ដែល​មាន​បញ្ហា​ដំបៅ​មាត់​ពី​មុន គឺ​ងាយ​នឹង​មាន​បញ្ហា​នេះ​ច្រើន​ជាង​គេ។

គេ​នៅ​មិន​ទាន់​ដឹង​ពី​មូល​ហេតុ​ពិត​ប្រាកដ​របស់​វា​នៅ​ឡើយ​ទេ តែ​អ្នក​ជំនាញ​ជឿ​ថា​នេះ​ជា​បញ្ហា​ប្រព័ន្ធ​ការពារ​រាង​កាយ បាក់តេរី ឬ​វីរុស អាច​ជា​មូល​ហេតុ​ដែល​នាំ​ឲ្យ​មាន​ជំងឺ​នេះ។ ក្នុង​ករណី​ខ្លះ ការ​ដាច់​រហែក​បែក​បាក់​ជាលិកា​ទន់​នៅ​ក្នុង​មាត់​ក៏​អាច​បង្ក​ឲ្យ​មាន​ដំបៅ​ក្នុង​មាត់​ដូច​គ្នា។

តើ​វា​មាន​រោគ​សញ្ញា​ដូច​ម្ដេច​ដែរ?

វា​កើត​ឡើង​នៅ​ក្នុង​មាត់​ ហើយ​អ្នក​ជំងឺ​នឹង​មាន​អារម្មណ៍​ស្ពឹក​ចាក់​ជីបៗ និង​ក្រហាយ​នៅ​រយៈពេល​មួយ​ឬ​ពីរ​ថ្ងៃ​មុន​នឹង​ដំបៅ​លេច​ចេញ​រូប​រាង​ឡើង។ ដំបៅ​ប្រភេទ​នេះ​ភាគ​ច្រើន គឺ​មាន​រួប​រាង​មូល​ឬ​ពង​ក្រពើ និង​មាន​ពណ៌​ស ពណ៌​លឿង​នៅ​កណ្ដាល​ជាមួយ​នឹង​ពណ៌​ក្រហម​នៅ​ជុំវិញ។ ដូច​គ្នា​នេះ​ដែរ ការ​រលាក​នេះ​បណ្ដាល​ឲ្យ​មាន​ការ​ឈឺ​ចាប់ ឬ​ឈឺ​ចាប់​ខ្លាំង​។ ជា​ធម្មតា វា​នឹង​ជា​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​ដោយ​គ្មាន​ស្នាម នៅ​រយៈពេល ១​ទៅ​២​សប្ដាហ៍។

អាច​នៅ​មាន​រោគ​សញ្ញា​ផ្សេង​ទៀត​ដែល​មិន​បាន​រៀប​រាប់​ខាង​លើ ដូច​នព​បើ​អ្នក​មាន​ចម្ងល់​អ្វី​មួយ​នោះ​អំពី​រោគ​សញ្ញា សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឬ​ឱសថ​ការី។

២- ការ​ព្យាបាល

តើ​ត្រូវ​ធ្វើ​អ្វី​ខ្លះ?

ដើម្បី​ជួយ​បន្ថយ​ការ​ឈឺ​ចាប់​និង​ពន្លឿន​ការ​ជា​សះ​ស្បើយ អ្នក​គួរ​ធ្វើ​វិធី​ខាង​ក្រោម​នេះ៖

-សម្អាត​មាត់​ដោយ​ខ្ពុរ​ទឹក​អំបិល ឬ​ទឹក​សូដា (Baking soda)

-លាប​ថ្នាំ Magnesia បន្តិច​នៅ​លើ​ដំបៅ​នោះ​រយៈពេល ពីរ​បី​ដង​ក្នុង​មួយ​ថ្ងៃ។

-ចៀស​វាង​អាហារ​ដែល​រឹង ជូរ ឬ ហឹរ ដែល​អាហារ​ទាំង​នោះ​អាច​ធ្វើ​ឲ្យ​កាន់​តែ​រលាក​និង​ឈឺ

-ស្អំ​ទឹក​កក​លើ​ដំបៅ ដោយ​ដាក់​ដុំ​ទឹក​កក​បៀម​ក្នុង​មាត់​លើ​ដំបៅ ដោយ​ឲ្យ​វា​រលាយ​បន្តិច​ម្ដង​ៗ​។

-ដុស​ធ្មេញ​ថ្នមៗ ហើយ​ត្រូវ​ចាំ​ថា​ត្រូវ​ប្រើ​ច្រាស​ដែល​មាន​សរសៃ​ទន់ និង​ថ្នាំ​ដុះ​ធ្មេញ​ដែល​មិន​មាន​សារធាតុ​បង្ក​ជា​ហ្វម (foaming-agent-free toothpaste) ដូច​ជា ថ្នាំ​ដុស​ធ្មេញ Biotene ឬ Sensodyne ProNamel។

-ត្រូវ​ប្រាកដ​ថា​អាហារ​ប្រចាំ​ថ្ងៃ​ដែល​ញ៉ាំ គឺ​មាន​វីតាមីន B ជាតិ ស័ង្កសី និង​ហ្វូឡាត គ្រប់​គ្រាន់។

ថ្នាំ​ពេទ្យ​ដែល​គ្រូពេទ្យ​និយម​ឲ្យ​ប្រើ​រួម​មាន ទឹក​ខ្ពុរ​មាត់ ​ស្តេរ៉ូអ៊ិត​ប្រឆាំង​រលាក បំបាត់​ការ​ឈឺ​ចាប់ និង​ថ្នាំ​លាប​ដែល​ធ្វើ​ឲ្យ​ស្ពឹក មាន​សារធាតុ បង់ហ្សូកាអ៊ីន (Benzocaine)។

តើ​ពេល​ណា​ដែល​ត្រូវ​ទៅ​ជួប​ទន្តពេទ្យ?

សូម​ពិគ្រោះ​ជាមួយ​នឹង​ទន្តពេទ្យ បើ​អ្នក​មាន​បញ្ហា​ដូច​ជា៖

-មាន​ដំបៅ​ក្នុង​មាត់​ធំ​ខុស​ធម្មតា

-មាន​ដំបៅ​ក្នុង​មាត់​កើត​ឡើង​វិញ ដោយ​ដំបៅ​ថ្មី​កើត​ឡើង​មុន​ដំបៅ​ចាស់​ជា​សះស្បើយ ឬ​មាន​ដំបៅ​ក្នុង​មាត់​ញឹក​ញាប់

-ដំបៅ​ក្នុង​មាត់​ដែល​នៅ​យូរ​ជាង​២សប្ដាហ៍

-ដំបៅ​ដែល​រាល​ទោ​ដល់​បបូរ​មាត់​ដោយ​ខ្លួន​ឯង

-មាន​ការ​ឈឺ​ចាប់​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​អាច​ទ្រាំ​និង​គ្រប់​គ្រង​បាន

-ពិបាក​ខ្លាំង​ក្នុង​ការ​ញ៉ាំ​ឬ​ផឹក

-គ្រុន​ក្ដៅ​ខ្លាំង​អម​ជាមួយ​នឹង​មាន​ដំបៅ​ក្នុង​មាត់

ប្រសិន​បើ​ធ្មេញ​អ្នក​ជំងឺ​មុត​ ឬ​មាន​ពាក់​ឧបករណ៍​ធ្មេញ ដែល​ជាមូល​ហេតុ​នាំ​ឲ្យ​មាន​ដំបៅ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាម។

៣- ការ​ការពារ

តើ​ត្រូវ​ការពារ​យ៉ាង​ដូច​ម្ដេច?

ដំបៅ​ក្នុង​មាត់ (Canker sore) តែង​តែ​កើត​មាន​ញឹក​ញាប់ ប៉ុន្តែ​អ្នក​អាច​កាត់​បន្ថយ​ភាព​ញឹក​ញាប់​នេះ​បាន​ដោយ​ធ្វើ​តាម​គន្លឹះ​ខាង​ក្រោម៖

-ពិនិត្យ​មើល​របស់​ដែល​អ្នក​ញ៉ាំ ដោយ​ព្យាយាម​ចៀស​ពី​អាហារ​ដែល​ធ្វើ​ឲ្យ​រលាម​មាត់។ អាហារ​ទាំង​នោះ​រួម​មាន គ្រាប់​រុក្ខជាតិ ដំឡូង​ចៀន នំ pretzels គ្រឿង​ទេស​មួយ​ចំនួន អាហារ​មាន​រស​ជាតិ​ប្រៃ និង​ផ្លែឈើ​ដែល​មាន​ជាតិ​ជូរ​ដូច​ជា ម្នាស់ ក្រូច​ជាដើម។ ត្រូវ​ចាំ​ថា ត្រូវ​តែ​ចៀស​វាង ដាច់​ខាត​នៅ​អាហារ​ណា​ដែល​ធ្វើ​ឲ្យ​អ្នក​អាលែកហ្ស៊ី​។

-សូម​ញ៉ាំ​អាហារ​ដែល​ផ្ដល់​សុខភាព​ល្អ ដូច​ជា​បន្លែ​ផ្លែ​ឈើ និង​គ្រាប់​ធញ្ញជាតិ ដើម្បី​អាច​ផ្ដល់​ឲ្យ​អ្នក​នៅ​ជីវជាតិ​គ្រប់​គ្រាន់។

-សូម​ដុស​ធ្មេញ​ឲ្យ​បាន​ទៀង​ទាត់​បន្ទាប់​ពី​ញ៉ាំ​អាហារ​រួច និង​ប្រើ​អំបោះ​ទាក់​ធ្មេញ​ម្ដង​ក្នុង​មួយ​ថ្ងៃ ដើម្បី​ធ្វើ​ឲ្យ​មាត់​អ្នក​ស្អាត។ ដូច​គ្នា​នេះ​ដែរ សូម​ប្រើ​ច្រាស​ដុស​ធ្មេញ​ដែល​មាន​សរសៃ​ទន់ ដើម្បី​ជួយ​ការពារ​ពី​ការ​រលាក ជាលិកា​មាត់ និង​ចៀសវាង​ពី​ថ្នាំ​ដុសធ្មេញ​និង​ទឹក​ខ្ពុរ​មាត់​ដែល​មាន​ជាតិ​សូដ្យូម ឡូរីល ស៊ុលហ្វាត (sodium lauryl sulfate)។

-ប្រសិន​បើ​អ្នក​ពាក់​ដែក​ពុត​ធ្មេញ ឬ​ឧបករណ៍​ពាក់​ធ្មេញ​ដទៃ​ទៀត សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ធ្មេញ ពី​ការ​ប្រើ​ក្រមួន orthodontic ដើម្បី​ស្រោប​កន្លែង​ដែល​មុត​ចេញ។

-កាត់​បន្ថយ​ស្ត្រេស ព្រោះ​ថា​ក្នុង​ករណី​ខ្លះ​ស្ត្រេស​ក៏​ជា​មូលហេតុ​ដែលនាំ​ឲ្យ​មាន​ដំបៅ​មាត់​ដែរ។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព
រូបថត​របស់​អ្នក​និពន្ធbadge
ដោយ គឹម កាណែល កែសម្រួល​ចុងក្រោយ 28/10/2020
ត្រួតពិនិត្យដោយ វេជ្ជ. វេជ្ជ. ចាន់ ស៊ីណេត
x