home

ការពិនិត្យនិងធ្វើតេស្ដសុខភាពស្ត្រី

ការពិនិត្យនិង​ធ្វើតេស្តសុខភាពស្រ្តី - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​​ផ្នែក​សុខភាព​ផ្លូវ​ភេទ​​របស់​ស្រីៗ​គឺ ការពិនិត្យនិង​ធ្វើតេស្តសុខភាពស្រ្តី។ "Hello គ្រូពេទ្យ" ​នឹង​លម្អិត​ពី​​ការ​ធ្វើ​រោគវិនិច្ឆ័យ​និង​តេស្ត​ពិនិត្យ​ជាក់ស្ដែង​ ដើម្បី​ដឹង​ពី​ផលវិបាក​ ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

ការពិនិត្យនិងធ្វើតេស្ដសុខភាពស្ត្រី

កន្លង​មក​មាន​ការ​ជជែក​វែក​ញែក​មិន​តិច​ទេ​ទាក់ទង​ទំហំ​សុដន់​របស់​ស្រីៗ​ ដោយ​ខ្លះ​ថា​ធំ​ទើប​ស្អាត ខ្លះ​ក៏​គិត​ខុស​ពី​នេះ​ជា​ដើម។ យ៉ាងណា ពេល​នេះ យើង​មិន​ជជែក​ពី​រឿង​នេះ​ទេ តែ​នឹង​លើក​ថា​តើ​ទំហំ​សុដន់​របស់​ស្រីៗ​មាន​អ្វី​ទាក់ទង​នឹង​សុខ​ភាព​ឬ​យ៉ាងណា។ ខាង​ក្រោម​នេះ​ជា​ការ​ពន្យល់​បែប​វិទ្យា​សាស្រ្ត​ខ្លះ​ពីទំនាក់​ទំនង​រវាង​​ទំហំ​សុដន់​របស់​ស្រីៗ​​នឹង​សុខ​ភាព​។​ ១. ទំហំ​សុដន់ និង​ការ​ហាត់​ប្រាណ​ ការសិក្សា​មួយ​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តបត្រ​វិទ្យាសាស្រ្ត និង​ឱសថ ទាក់ទង​នឹង​វិស័យ​កីឡា បាន​រក​ឃើញ​ថា​ស្រ្តី​ដែល​មាន​ទំហំ​សុដន់​ធំភាគ​ច្រើន​ចូល​ចិត្ត​ការ​ងារ​នៅ​មួយ​កន្លែង និង​មិន​សូវ​ចូល​ចិត្ត​ការ​បញ្ចេញ​សកម្មភាព​រាង​កាយ​នោះ​ទេ​។ ការ​សិក្សា​ថា​នេះ​អាច​មក​ពី​ស្រីៗ​មាន​សុដន់​ធំ​មាន​អារម្មណ៍​ខ្មាស់​អៀន​ពេល​ធ្វើ​ចលនា ឬ​លេង​កីឡា​ផ្សេងៗ​ធ្វើ​ឲ្យ​សុដន់​មាន​ចលនា​ខ្លាំង​ដែរ​។ ដូច​គ្នា​យើង​ដឹង​ហើយ​ថា ការ​មិន​សូវ​បញ្ចេញ​ពល​កម្ម​នឹង​ធ្វើ​ឲ្យ​មនុស្ស​យើង​ប្រឈម​ទៅ​នឹង​ជំងឺ​ផ្សេងៗ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម បញ្ហា​បេះដូង ឆ្អឹង​ខ្សោយ និង​ឡើង​សម្ពាធ​ឈាម​ជាដើម​។ ២. ទំហំ​សុដន់ និង​ការ​ឆ្លង​រោគ​ផ្លូវ​ដង្ហើម​ ការ​សិក្សា​បាន​រក​ឃើញ​ដែរ​ថា ស្រ្តី​មាន​សុដន់​ធំ ប្រ​ឈម​មុខ​​នឹង​ការ​ឆ្លង​ជំងឺ​ផ្ដាសាយ​ពីរ​ដង​ខ្ពស់ជាង​ស្រីៗ​មាន​សុ​ដន់​តូច។ ក្រៅ​ពី​នេះ ស្រីៗ​មាន​សុដន់​ធំ​ក៏​ងាយ​ឆ្លង​ជំងឺ​ផ្លូវ​ដង្ហើម​ផ្សេង​ទៀត​ផង​ដែរ។ បើ​តាម​ការ​សិក្សា បញ្ហា​នេះ​កើត​ឡើង​ដោយសារ​តែ​មាន​ការ​កើន​ឡើង​នៃ​ការ​ផលិត​អ័រ​ម៉ូន leptin បង្ក​ដោយ​​បរិមាណ​ដ៏​ច្រើន​នៃ​កោសិកា​ខ្លាញ់​នៅ​ក្នុង​​សុដន់​ដែល​មាន​ទំហំ។ ការណ៍​នេះ​ធ្វើ​ឲ្យ​ប្រ​ព័ន្ធ​ភាព​ស៊ាំ​ក្នុង​រាង​កាយ​ចុះ​ខ្សោយ និង​ពិបាក​ក្នុង​ការ​ទប់​ទល់​ជាមួយ​នឹង​មេរោគ​ឆ្លង​ផ្សេងៗ​។​​ ៣. ទំហំ​សុដន់ ​និង​ការ​បង្ក​កំណើត​ ការ​សិក្សា​មួយ​ទៀត​បាន​រក​ឃើញ​ថា​ស្រ្តី​មាន​សុដន់​ធំ និង​ចង្កេះ​តូច​ មានការ​បង្ក​កំណើត​ល្អ ព្រោះ​តែ​មាន​កម្រិត​អ័រម៉ូន​បន្ត​ពូជ estradiol ខ្ពស់។ ការណ៍​នេះ ធ្វើឲ្យ​ស្រីៗ​មាន​សុដន់​ធំ អាច​ឆាប់​មាន​ផ្ទៃ​ពោះ​នៅពេល​រួម​ភេទ​ដោយ​មិន​បាន​ការពារ។ យ៉ាងណា បើ​គ្នា​យើង​មិន​ទាន់​មាន​បំណង​យក​កូន​ទេ មិន​ថា​មាន​ទំហំ​សុដន់​តូច ឬ​ធំទេ គួរ​ប្រើ​វិធី​ពន្យា​កំណើត​ពេល​រួម​ភេទ។​​ ៤. ទំហំ​សុដន់ និង​ជំងឺ​មហារីក​ ទោះ​បី​ជា​មិន​ទាន់​មាន​ភ័ស្តុតាង​គ្រប់​គ្រាន់ តែ​មានការ​សិក្សា​មួយ​ចំនួន​បាន​បញ្ជាក់​ថា ស្រ្តី​មាន​សុដន់​ធំ ទំនងជា​ប្រឈម​នឹង​កើត​ជំងឺ​មហារីក​ដោះ​ខ្ពស់​ជាង​អ្នក​មាន​ទំហំ​សុដន់​តូច។ ការ​លើក​ឡើង​នេះ […]

គ្រូពេទ្យឯកទេសផ្នែក ការពិនិត្យនិងធ្វើតេស្ដសុខភាពស្ត្រី របស់យើង

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេសsee-more-icon