តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

គេងមិនលក់មុនពេលមករដូវ បណ្តាលមកពីមូលហេតុអ្វី?

គេងមិនលក់មុនពេលមករដូវ បណ្តាលមកពីមូលហេតុអ្វី?

ជំងឺ​គេង​មិន​លក់​ (Insomnia) ​ជា​វិបត្តិ​នៃ​ការ​គេង​ ដែល​អាច​មាន​រយៈពេល​​ពីរ​បី​ថ្ងៃ​ ច្រើន​សប្ដាហ៍ ឬ​យូរ​ជាង​នេះ​។ ពិត​ណាស់​ ប្រសិនបើ​យើង​មិន​បាន​គេង​លក់​​ស្កប់ស្កល់​​ទេ​នោះ យើង​អាច​នឹង​មាន​អារម្មណ៍​អន្ទះអន្ទែង អស់​កម្លាំង ឬ​មួម៉ៅ​ច្រើន​នៅ​ពេល​ថ្ងៃ ហើយ​នៅ​ពេល​ដែល​ជំងឺ​គេង​មិន​លក់​ បន្ត​រហូត​ដល់​រាប់​ខែ ​នោះ​នឹង​រាប់​ចូល​​ជា​ជំងឺ​គេង​មិន​លក់​រ៉ាំរ៉ៃ ព្រម​ទាំង​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​ចំនួន​ ដែល​រួម​មាន​៖

Verifying...

ជំងឺ​គេង​មិន​លក់​មុន​មក​រដូវ​ ​កើត​ឡើង​ជា​ទូទៅ ​ឬ​យ៉ាង​ណា​?

ស្ត្រី​ប្រមាណ​៧០​%​​ ជួប​ប្រទះ​ការ​ប្រែប្រួល​​ដំណេក​មុន​ចាប់ផ្ដើម​មក​រដូវ​​រយៈពេល​​៣​ទៅ​៦​ថ្ងៃ​ ហើយ​ប្រមាណ​ជា​២០%​ ទៅ​៤០​%​នៃ​ស្ត្រី​នៅ​សហរដ្ឋ​អាមេរិក​មាន​រោគសញ្ញា​មុន​ពេល​មក​រដូវ និង​៣% ទៅ​៨% ប្រឈម​នឹង​រោគសញ្ញា​ធ្ងន់ធ្ងរ​។

គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

រោគសញ្ញា​ដទៃ​ទៀត​ដែល​ទាក់ទង​នឹង​អារម្មណ៍​ រួម​មាន​៖

  • ការ​ថប់​បារម្ភ​
  • ច្របូកច្របល់
  • ឆាប់​ខឹង​
  • បាក់​ទឹក​ចិត្ត​
  • មិន​សូវ​ចូលរួម​ក្នុង​សង្គម​
  • ប្រែប្រួល​ចំណង់​ផ្លូវ​ភេទ​
  • គេង​ច្រើន

អត្ថបទគួរអាន៖

​​​​​​​​​​​រោគសញ្ញា​ដទៃ​ទៀត​ដែល​ទាក់ទង​នឹង​រាងកាយ​ រួម​មាន​៖

  • អស់​កម្លាំង
  • ឈឺ​ក្បាល​
  • ឈឺ​ពោះ​
  • ឡើង​ទម្ងន់​ និង​ហើម​ពោះ​
  • ឈឺ​សុដន់​
  • ឃ្លាន​អាហារ​
  • បញ្ហា​ស្បែក
គណនាថ្ងៃមេជីវិតញីទុំធ្លាក់

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

រយៈពេល​វដ្ដរដូវ

(ថ្ងៃ)

28

វដ្ដរដូវ

(ថ្ងៃ)

7

ហេតុ​អ្វី​បាន​ជា​រោគសញ្ញា​មុន​មក​រដូវ បង្ក​ជា​ជំងឺ​គេង​មិន​លក់?

ជាក់​ស្ដែង ស្ត្រី​​ប្រឈម​នឹង​ជំងឺ​គេង​មិន​លក់​ច្រើន​ជាង​បុរស​រហូត​ដល់​១,២៥​ដង ដែល​បញ្ហា​នេះ​កើត​ឡើង​ដោយ​សារ​តែ​ការ​ប្រែប្រួល​អ័រម៉ូន​ អំឡុង​ពេល​មក​រដូវ​។ ​កម្រិត​អ័រម៉ូន​Progesterone ​​នឹង​កើន​ឡើង​នៅ​រយៈពេល​មួយ​សប្ដាហ៍​មុន​ពេល​​មក​រដូវ​ ដោយ​សារ​តែ​រាងកាយ​ត្រៀម​ខ្លួន​ក្នុង​ការ​ពពោះ។ យ៉ាង​ណា​មិញ ប្រសិនបើ​យើង​មិន​មាន​ផ្ទៃពោះ​ទេ​នោះ​ កម្រិត​អ័រម៉ូន​Progesterone នឹង​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ ហើយ​ដោយ​សារ​តែ​អ័រម៉ូន​នេះ​មាន​ឥទ្ធិពល​ក្នុង​ការ​ជំរុញ​ការ​គេង ទើប​ធ្វើ​ឲ្យ​រោគសញ្ញា​មុន​ពេល​មក​រដូវ បង្ក​ជា​ការ​គេង​មិន​លក់​ដល់​ស្រី​ៗ​យើង​។

ចំណុចសំខាន់

ស្ត្រី​​ប្រឈម​នឹង​ជំងឺ​គេង​មិន​លក់​ច្រើន​ជាង​បុរស​រហូត​ដល់​១,២៥​ដង ដែល​បញ្ហា​នេះ​កើត​ឡើង​ដោយ​សារ​តែ​ការ​ប្រែប្រួល​អ័រម៉ូន​ អំឡុង​ពេល​មក​រដូវ​។ ​កម្រិត​អ័រម៉ូន​Progesterone ​​នឹង​កើន​ឡើង​នៅ​រយៈពេល​មួយ​សប្ដាហ៍​មុន​ពេល​​មក​រដូវ​ ដោយ​សារ​តែ​រាងកាយ​ត្រៀម​ខ្លួន​ក្នុង​ការ​ពពោះ។ យ៉ាង​ណា​មិញ ប្រសិនបើ​យើង​មិន​មាន​ផ្ទៃពោះ​ទេ​នោះ​ កម្រិត​អ័រម៉ូន​Progesterone នឹង​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ ហើយ​ដោយ​សារ​តែ​អ័រម៉ូន​នេះ​មាន​ឥទ្ធិពល​ក្នុង​ការ​ជំរុញ​ការ​គេង ទើប​ធ្វើ​ឲ្យ​រោគសញ្ញា​មុន​ពេល​មក​រដូវ បង្ក​ជា​ការ​គេង​មិន​លក់​ដល់​ស្រី​ៗ​យើង​។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 2 សប្ដាហ៍​កន្លងទៅ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត