backup og meta

អាហារទាំងនេះ ធ្វើឲ្យរោគសញ្ញាមុនពេលមករដូវកាន់តែយ៉ាប់យ៉ឺន​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 10, 2022

    អាហារទាំងនេះ ធ្វើឲ្យរោគសញ្ញាមុនពេលមករដូវកាន់តែយ៉ាប់យ៉ឺន​​

    រោគសញ្ញា​មុន​ពេល​មក​រដូវ (PMS) អាច​បង្ក​ជា​ផល​រំខាន​ដល់​​ស្រី​ៗ​យើង​​ ទាំង​រាងកាយ​ និង​ផ្លូវ​ចិត្ត។ ជាក់ស្ដែង ស្ត្រី​ច្រើន​ជាង​៩០%​ បាន​ប្រឈម​នឹង​រោគសញ្ញា​មុន​ពេល​មក​រដូវ​ ដែល​រួម​មាន​ ហើម​ពោះ ចុក​ពោះ ឈឺ​ក្បាល​ ឈឺ​ខ្នង និង​ទល់​លាមក​ជា​ដើម។ ​

    នៅ​ពេល​ដែល​បញ្ហា​ទាំង​នេះ​លេច​ឡើង​ គ្នា​យើង​ច្បាស់​ជា​ចង់​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ និង​ខ្លាញ់​មិន​ខាន តែ​ជម្រើស​អាហារ​ទាំង​នេះ ធ្វើ​ឲ្យ​រោគសញ្ញា​​មុន​មក​រដូវ​កាន់​តែ​យ៉ាប់យ៉ឺន​ទៅ​ៗ​។ ហេតុ​ដូច្នេះ​ហើយ​ យើង​គួរ​ជៀសវាង​អាហារ​ជាក់លាក់​មួយ​ចំនួន​ ដើម្បី​គ្រប់គ្រង​រោគសញ្ញា​ទាំង​នេះ​រយៈពេល​យូរ​។

    ១. អាហារប្រៃ​

    ការ​ញ៉ាំ​អាហារ​ប្រៃ ដូចជា​ដំឡូង​បំពង ឈីស ស៊ុប​កំប៉ុង ឬ​ជ្រក់​ សុទ្ធ​តែ​ជំរុញ​ឲ្យ​មាន​​ការ​ចាល់​​ទឹក និង​បណ្ដាល​ឲ្យ​យើង​ហើម​ពោះ​បាន​។ ហេតុ​នេះ​ហើយ យើង​គួរ​ញ៉ាំ​អាហារ​ដែល​បញ្ចុះ​ទឹក​នោម​ ដូចជា​សាឡាត់​ ស្ពៃ​ក្ដោប ទំពាំង​បារាំង និង​ខ្ញី ព្រម​ទាំង​ផឹក​ទឹក​ឲ្យ​បាន​ច្រើន​ ដើម្បី​បណ្ដេញ​ជាតិ​សូដ្យូម​ដែល​លើស​ចេញ​ពី​រាងកាយ​។ មួយ​វិញ​ទៀត​ ​យើង​មិន​គួរ​ញ៉ាំ​អាហារ​កែច្នៃ​ដែល​មាន​អំបិល​ច្រើន​ពេក​ឡើយ​។

    ២. ស្ករ​បន្ថែម​

    ​​​​ទន្ទឹម​នឹង​នេះ​ដែរ អាហារ​កែច្នៃ​មួយ​ចំនួន​ ដូចជា​ស្ករ​គ្រាប់​ នំ​ដូណាត់​ នំ​ឃេក និង​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​សិប្បនិម្មិត​ អាច​ធ្វើ​ឲ្យ​ជាតិ​ស្ករ​កើន​ឡើង​ខ្ពស់​ ដែល​ជា​លទ្ធផល​​យើង​អាច​នឹង​ប្រែប្រួល​អារម្មណ៍​ខ្លាំង​។ លើស​ពី​នេះ ជាតិ​ស្ករ​បន្ថែម​ក៏​អាច​ធ្វើ​ឲ្យ​កម្រិត​អ័រម៉ូន​Testosterone និង​ Estrogen​នៅ​ក្នុង​រាងកាយ​ប្រែប្រួល​ ព្រម​ទាំង​​ធ្វើ​ឲ្យ​អ័រម៉ូន​Serotonin (អ័រម៉ូន​ដែល​ជួយ​ឲ្យ​មាន​អារម្មណ៍​ល្អ​) ធ្លាក់​ចុះ​ ក៏​ដូចជា​ធ្វើ​ឲ្យ​រោគសញ្ញា​នៃ​ការ​ទល់លាមក​​កាន់​តែ​អាក្រក់​ទៅ​ៗ។

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ៣. កាហ្វេ​

    ជាតិ​កាហ្វេ​អ៊ីន​ ​អាច​បណ្ដាល​ឲ្យ​សរសៃ​ឈាម​រួម​តូច រួម​ទាំង​សរសៃ​ឈាម​ដែល​ផ្គត់ផ្គង់​ឈាម​ទៅ​កាន់​ស្បូន​ និង​បំពង់​អាហារ ។ ដោយ​សារ​តែ​បែប​នេះ​ហើយ​ ទើប​គ្នា​យើង​ភាគ​ច្រើន​​មាន​អាការៈ​ចុក​ពោះ និង​ឈឺ​ក្បាល​ខ្លាំង។ ដូច​នេះ យើង​ចាំបាច់​ត្រូវ​កាត់បន្ថយ​ជាតិ​កាហ្វេ​អ៊ីន​ ដើម្បី​បង្ការ​អាការៈ​ហើម​ពោះ ចុក​ពោះ គេង​មិន​លក់​ និង​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​​ផ្សេង​ទៀត​។ ជំនួស​មក​វិញ យើង​គួរ​​ញ៉ាំ​តែ​រុក្ខជាតិ​​ (Herbal teas) ដើម្បី​កាត់​បន្ថយ​រោគសញ្ញា​មុន​ពេល​មក​រដូវ​ ទើប​ជា​ការ​ប្រសើរ​។

    កាត់បន្ថយកាហ្វេ

    ៤. គ្រឿង​ស្រវឹង​

    ចំណែក​ឯ​គ្រឿង​ស្រវឹង​ ​អាច​ធ្វើ​ឲ្យ​រាងកាយ​បាត់បង់​ជាតិ​ទឹក​ ព្រម​ទាំង​បង្កើន​ការ​ចាល់​ទឹក​ និង​ហើម​ពោះ​មុន​ពេល​មក​រដូវ​​។ បន្ថែម​ពី​នេះ ​គ្រឿង​ស្រវឹង​ក៏​​​អាច​ពន្យឺត​ការ​រំលាយ​អាហារ ​បង្កើន​ការ​ទល់លាមក ចុក​ពោះ​ ក៏​ដូចជា​ធ្វើ​ឲ្យ​​គ្នា​យើង​ប្រែប្រួល​អារម្មណ៍​​ខ្លាំង​។ ដូច្នេះ​ហើយ​ យើង​គួរ​តែ​កាត់បន្ថយ​ការ​ផឹក​គ្រឿង​ស្រវឹង​ឲ្យ​ស្ថិត​នៅ​ក្នុង​កម្រិត​សមស្រប​មួយ​ គឺ​ត្រឹម​តែ​១​កែវ​ក្នុង​មួយ​ថ្ងៃ។

    អត្ថបទគួរអាន៖

    ៥. អាហារ​ហឹរ​

    ជាមួយ​គ្នា​នេះ ការ​ញ៉ាំ​អាហារ​ហឹរ​នៅ​ពេល​ជិត​មក​រដូវ​ ​អាច​ធ្វើ​ឲ្យ​ក្រពះ​របស់​យើង​មាន​បញ្ហា​ ជា​ពិសេស​ សម្រាប់​អ្នក​ដែល​មិន​ទម្លាប់​ញ៉ាំ​អាហារ​ប្រភេទ​នេះ។ ជា​ទូទៅ អាហារ​ហឹរ​ក៏​បណ្ដាល​ឲ្យ​រាករូស ឈឺ​ក្រពះ និង​ចង្អោរ​ ហើយ​សមាសធាតុ​សកម្ម​នៃ​ម្ទេស​ ដែល​មាន​ឈ្មោះ​ថា Capsaicin អាច​ជំរុញ​ឲ្យ​មាន​ការ​ឈឺ​ចាប់​នៅ​ក្នុង​បំពង់​រំលាយ​អាហារ​ ដោយ​បង្ក​ឲ្យ​មាន​ការ​ឈឺ​ពោះ និង​​បំបៅ​ក្រពះ​ផង​ដែរ​​។

    ចំណុចសំខាន់

    ដើម្បី​គ្រប់គ្រង​រោគសញ្ញា​មុន​ពេល​មក​រដូវ​ប្រកប​ដោយ​ប្រសិទ្ធភាព យើង​គួរ​ជៀសវាង​អាហារ​ជាក់លាក់​មួយ​ចំនួន​ ដូចជា​៖
    • អំបិល​
    • ស្ករ​បន្ថែម​
    • កាហ្វេ​
    • គ្រឿង​ស្រវឹង​
    • អាហារ​ហឹរ​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 10, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម