មក​រដូវម្ដងៗ​ ធ្វើ​ទុក្ខឈឺពោះ​ទ្រាំ​អត់បាន សាក​ប៉ុន្មាន​វិធីនេះ

    មក​រដូវម្ដងៗ​ ធ្វើ​ទុក្ខឈឺពោះ​ទ្រាំ​អត់បាន សាក​ប៉ុន្មាន​វិធីនេះ

    មក​រដូវ​ជា​រឿង​រំខាន​ស្រីៗ​រាល់​ខែ ដោយសារ​ធ្វើ​ឲ្យ​ប៉ះពាល់​សកម្មភាព​ប្រចាំ​ថ្ងៃ ការ​ដើរ​ហើរ ធ្វើ​ដំណើរ ការងារ​ផ្សេងៗ រៀន​សូត្រ ហើយ​កាន់​តែ​វេទនា​សាំ​ចិត្ត គឺ​ឈឺ​ចាប់​ក្នុង​ពោះ ខ្នង ចង្កេះ​ជាដើម។ ការពិត “Hello គ្រូពេទ្យ” ប្រាប់​​ទៅ​​ចុះ គេ​មាន​របៀប​កាត់​បន្ថយ​ការ​ឈឺ​ចុក​ចាប់​ពោះ ពេល​មក​ខែ​ម្ដងៗ ហើយ​ជា​រឿង​ដែល​ស្រីៗ​ទាំងអស់​គួរ​យល់​ដឹង។

    ១- ថ្នាំបំបាត់ការឈឺចាប់ដែលមានសុវត្ថិភាព

    ថ្នាំ​ដែល​គេ​តែង​ណែនាំ​ឲ្យ​ប្រើ​នោះ មាន ibuprofen និង naproxen។ ថ្នាំ​ទាំង​នេះ​ជា​ប្រភេទ nonsteroidal anti-inflammatory (NSAID) ដែល​មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​បំបាត់​ការ​ឈឺ​ពោះ បើ​ប្រើ​ក្នុង​កម្រិត​មួយ​ត្រឹម​ត្រូវ។ ការ​ឈឺ​ពោះ​ពេល​មក​រដូវ អាច​បណ្ដាល​មក​ពី Prostaglandin ផលិត​ក្នុង​ពេល​មក​រដូវ។ ពេលថ្នាំ NSAID អាច​ធ្វើ​ឲ្យ​សារជាតិ​នេះ​ថយ​ចុះ​បាន នោះ​អាច​កាត់​បន្ថយ​ការ​ឈឺ​ចាប់។

    មាន​រឿង​ពីរ​យ៉ាង​ត្រូវ​ចង​ចាំ ពេល​ប្រើ​ថ្នាំ​ទាំង​នេះ។ ដំបូង គឺ​ត្រូវ​ពិគ្រោះ​ជាមួយ​ពេទ្យ​ដើម្បី​បាន​ថ្នាំ​ដែល​ត្រឹម​ត្រូវ។ បន្ទាប់មក ប្រុង​ប្រយ័ត្ន​ប្រើ​ថ្នាំ​តាម​កម្រិត​ដែល​ពេទ្យ​បាន​ណែនាំ។

    ២- របបអាហារ

    កាត់​បន្ថយ​ញ៉ាំ​ខ្លាញ់ ហើយ​ញ៉ាំ​បន្លែ​ច្រើន​វិញ អាច​ជួយ​សម្រួល​ដល់​ការ​ឈឺ​ចាប់ ដោយសារ​វា​កាត់​បន្ថយ​ការ​ប្រឈម​មុខ​នឹង​ការ​រលាក​ក្នុង​ខ្លួន​បាន។ វិធី​នេះ​មិន​ឲ្យ​ផល​ភ្លាម​នោះ​ទេ តែ​វា​មាន​ប្រសិទ្ធភាព។ គួរ​ញ៉ាំ​វីតាមីន D ឲ្យ​បាន​ច្រើន។ កម្រិត​វីតាមីន D3 ច្រើន អាច​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ពោះ។ ខ្លាញ់​ត្រី និង​វីតាមីន B ក៏​អាច​ជួយ​បាន​ដែរ។

    មករដូវ

    ៣- ស្អំ

    ពេល​ចាប់​ផ្ដើម​ឈឺ​ពោះ សរីរាង្គ​ខាង​ក្នុង​ចាប់​ផ្ដើម​កន្ត្រាក់​ខ្លាំង។ ម្យ៉ាង​ទៀត កម្ដៅ​ជួយ​ឲ្យ​សាច់ដុំ​សម្រាក និង​បន្ថយ​ការ​ឈឺ​ចាប់។ ប្រើ​បន្ទះ​កម្ដៅ ឬ​កន្សែង​សើម​ក្តៅ​ឧណ្ហៗ​គ្រប​ពី​លើ​ពោះ។ មួយ​ទៀត យើង​​អាច​យក​ដប​ទឹក​ក្តៅ​ល្មម​ស្អំ​ពោះ​ផង​ដែរ។

    ៤- ហាត់ប្រាណ

    ធ្វើ​លំហាត់​ប្រាណ​ទៀង​ទាត់ នឹង​ជួយ​សម្រួល​ការ​ឈឺ​ពោះ និង​ពង្រឹង​ការ​ទ្រាំ​ទប់​ទល់​នឹង​ការ​ឈឺ​ចាប់​បាន។

    ៥- ផឹកតែ

    តែ​ខ្លះ​អាច​ដើរ​តួនាទី​ជា​អ័រម៉ូនអឺស្ត្រូហ្សែន ដើម្បី​ជួយ​សម្រួល​ការ​ឈឺ​ពោះ​បាន។ តែ Chamomile តែ​ជីរអង្កាម ឬ​ក៏​តែ cramp bark អាច​ជួយ​បាន។ យ៉ាង​ណា​ក៏​ដោយ គួរ​ពិគ្រោះ​ជាមួយ​ពេទ្យ បើ​អ្នក​មាន​បញ្ហា​ជាមួយ​អ័រម៉ូន ឬ​ប្រព័ន្ធ​តម្រង​នោម។

    ៦- ចាក់ម្ជុលវិទ្យាសាស្ត្រ

    ចាក់​ម្ជុល​វិទ្យាសាស្ត្រ អាច​ជួយ​ឲ្យ​ប្រព័ន្ធ​ប្រសាទ​គ្នា​យើង​សម្រាក សម្រួល​ដំណើរ​ការ​ឈាម​ទៅ​កាន់​សរីរាង្គ​ខាង​ក្នុង និង​ដើរ​តួ​ជា​ភ្នាក់ងារ​ប្រឆាំង​ការ​រលាក។ វិធី​នេះ​អាច​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ពោះ ដោយមាន​ប្រសិទ្ធភាព។ អ្វី​ដែល​អ្នក​គួរ​ធ្វើ គឺ​ទៅ​ជួប​អ្នក​ជំនាញ​ខាង​ចាក់​ម្ជុល​វិទ្យាសាស្ត្រ។

    ៧- ម៉ាស្សាប្រើប្រេង

    វិធី​នេះ​អាច​ប្រើ​ជាមួយ​ការ​ចាក់​ម្ជុល​វិទ្យាសាស្ត្រ និង​ថ្នាំ​រុក្ខជាតិ។ យើង​នឹង​សម្រាក​ជាមួយ​ការ​ម៉ាស្សា​តាម​រាង​កាយ​ផង និង​ក្លិន​ផង។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    10 Ways to Relieve Period Cramps. http://www.everydayhealth.com/treatment/womens-health/ways-to-relieve-period-cramps/ Accessed January 20, 2017

    Menstrual Cramps: 6 Home Remedies. http://www.medicaldaily.com/menstrual-cramps-6-home-remedies-247558 Accessed January 20, 2017

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ Leng Pechsovatey កែសម្រួល​ចុងក្រោយ 11/02/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត