backup og meta

របបអាហារសំខាន់បី សម្រាប់សុខភាពស្រ្តីវ័យចំណាស់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ May 17, 2021

    របបអាហារសំខាន់បី សម្រាប់សុខភាពស្រ្តីវ័យចំណាស់

    ពេល​យើង​មាន​វ័យ​កាន់​តែ​ច្រើន រាង​កាយ​យើង​ក៏​ប្រែប្រួល​ច្រើន​ដែរ ហើយ​របប​អាហារ​ក៏​ត្រូវ​ប្រែ​ប្រួល​ទៅ​តាម​ហ្នឹង​ដែរ។ អ្នក​ជំនាញ​របស់​Mayo Clinic បាន​ផ្ដល់​ជា​អនុសាសន៍​មួយ​ចំនួ​ន​ដើម្បី​ជួយ​ស្រីៗ​យើង​ទទួល​បាន​សារធាតុ​ចិញ្ចឹម​បាន​ល្អ​​ៗ​ពេល​វ័យ​៥០​ឆ្នាំ​ឡើង​។ ការ​ញ៉ាំ​អាហារ​បាន​ត្រឹម​ត្រូវ មាន​សារសំខាន់​ណាស់​ក្នុង​ការ​ជួយ​ស្រីៗ​យើង​ចៀស​វាង​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ។

    ១. កាល់ស្យូម​ជំនួយ​ឆ្អឹង

    ​ជំងឺ​ពុក​ឆ្អឹង​កើត​មាន​ច្រើន​ចំពោះ​ស្ដ្រី ហើយ​ភាគ​ច្រើន​ស្រ្តី​មាន​វ័យ​ចំណាស់​ប្រឈម​បញ្ហា​នេះ​ខ្ពស់​។ ជាក់​ស្ដែង​ អាច​មាន​ស្រ្តី​១ភាគ​៣ អាយុ​លើស​ពី​៥០​ឆ្នាំ ប្រ​ឈម​នឹង​បញ្ហា​បាក់​ឆ្អឹង បង្ក​ឡើង​ដោយ​ជំងឺ​ពុក​ឆ្អឹង​។ ជំងឺ​ពុក​ឆ្អឹង​ក៏​កើត​លើ​បុរស​ដែរ តែ​មិន​មាន​កម្រិត​ខ្ពស់​ដូច​ស្រ្តី​នោះ​ទេ​។

    អ្នក​ជំនាញ​ខាង​អាហារូបត្ថម្ភ​​របស់​Mayo Clinic លើក​ឡើង​ថា​ស្រ្តី​មាន​វ័យ​កាន់​តែ​ច្រើន​ការ​ស្រួប​យក​កាល់ស្យូម​ពីអាហា​ក៏​បាន​តិច ហើយ​ស្រ្តី​មួយ​ចំនួន​លែង​សូវ​ញ៉ាំ​អាហារ​ធ្វើ​ពី​ទឹក​ដោះ​បាន​ផង​ដែរ ដែល​អាហារ​ប្រភេទ​នេះ​ជា​ប្រភព​នៃ​កាល់ស្យូម។ អ្នក​ជំនាញ​ថា​ អាហារ​ដូច​ជា​បន្លែ​ស្លឹក​បៃតង​ចាស់ ល្អ​បំផុត​សម្រាប់​ស្រ្តី​វ័យ​ចំណាស់​ និង​ជា​ប្រភព​នៃ​កាល់ស្យូម​។ ស្រ្តី​វ័យ​លើស​ពី​៥០​ឆ្នាំ ត្រូវ​ការ​កាល់ស្យូម​១២០០​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ​។​

    របបអាហារស្រ្តីវ័យចំណាស់

    ២. ប្រូតេអ៊ីន​ជំនួយ​សាច់ដុំ

    ស្រ្តី​វ័យ​ចំណាស់ អាច​ទំនង​ជា​ចំណាយ​ពេល​ក្នុង​ការ​អង្គុយ​មួយ​កន្លែង​ច្រើន និង​បាន​បញ្ចេញ​កម្លាំង​ពល​កម្ម​តិច។ ជាមួយ​នឹង​វ័យ​កាន់​តែ​ច្រើន ម៉ាស់​សាច់ដុំ​ក៏​អាច​ថយ​ចុះ​ទៅ​ដែរ​។ សម្រាប់​​ស្រ្តី​មាន​វ័យ​ជិត​ដល់​៨០ឆ្នាំ អាច​នឹង​បាត់​បង់​ម៉ាស់​សាច់ដុំ​ប្រហែល​ពាក់​កណ្ដាល។ ដូច​នេះ ការ​ញ៉ាំ​អាហារ​មាន​ប្រូតេអ៊ីន​គ្រប់​គ្រាន់​ ជួយ​ដល់​ការ​ពង្រឹង​សាច់​ដុំ​នេះ​។

    អាហារ​សម្បូរ​ប្រូតេអ៊ីន សម្រាប់​វ័យ​នេះ អ្នក​ជំនាញ​មិន​ណែនាំ​ប្រូតេអ៊ីន​បាន​ពី​សាច់​នោះ​ទេ តែ​បាន​ណែនាំ​ឲ្យ​ញ៉ាំ​ប្រូតេអ៊ីន​បាន​ពី​សណ្ដែកសៀង ស៊ុត អាហារ​ធ្វើ​ពី​ទឹកដោះ គ្រាប់​ធញ្ញជាតិ និង​ពពួក​សណ្ដែក​។

    ៣. វីតាមីនB12 សម្រាប់​ខួរក្បាល​

    ​បើ​តាម​អ្នក​ជំនាញ​របស់​Mayo Clinic ដដែល ស្រ្តី​វ័យ​ចំណាស់​អាច​ស្រូប​យក​សារធាតុ​ចិញ្ចឹម​ពី​អាហារ​ប្រចាំ​ថ្ងៃ​បាន​តិច។ សារធាតុ​ចិញ្ចឹម​សំខាន់​មួយ​ដែល​មិន​អាច​ស្រូប​បាន​ពេញ​លេញ​ពី​អាហារ​គឺ​វីតាមីន​B12។ វីតាមីន​នេះ​មាន​សារសំខាន់​ក្នុង​ការ​ជួយ​រក្សា​សុខភាព​រាង​កាយ និង​ដំណើរ​ការ​ខួរ​ក្បាល​។

    ​ប្រ​ភេទ​អាហារ​សម្បូរ​វីតាមីន​B12 សម្រាប់​ស្រ្តី​វ័យ​ចំណាស់ មាន​សាច់​គ្មាន​ខ្លាញ់ ស៊ុត ទឹកដោះគោ និង​ត្រី​ជា​ដើម។ ជា​ការ​ណែ​នាំ​ស្រ្តី​មាន​វ័យ​លើស​ពី​៥០​ឆ្នាំ ត្រូវ​ការ​វីតាមីនB12​ ២,៤មីក្រូក្រាម​ក្នុង​មួយ​ថ្ងៃ។ យ៉ាងណា បើ​ស្រ្តី​យើង​ស្ថិត​ក្នុង​វ័យ​នេះ ចង់​ប្រើ​អាហារ​បំប៉ន​វីតាមីន គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជាមុន​សិន​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ May 17, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម