តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

null

ចេះ​តែ​ឆ្ងល់​ថា​រាង​ស្គម​តែ​​ដុះ​ក្បាល​ពោះ​​ នេះ​អាច​មក​ពី​បញ្ហា​អ័រម៉ូន

    ចេះ​តែ​ឆ្ងល់​ថា​រាង​ស្គម​តែ​​ដុះ​ក្បាល​ពោះ​​ នេះ​អាច​មក​ពី​បញ្ហា​អ័រម៉ូន

    ពិត​ណាស់​ អ័រម៉ូន​ជួយ​គ្រប់គ្រង​មុខងារ​មួយ​ចំនួន​នៅ​ក្នុង​រាងកាយ​ រួម​ទាំង​ការ​ធ្វើ​មេតាប៉ូលីស​ ស្រ្តេស​ ឃ្លាន​ និង​សូម្បី​តែ​ចំណង់​ផ្លូវ​ភេទ​។​ ​យ៉ាង​ណា​មិញ​ នៅ​ក្នុង​ករណី​ដែល​អ័រម៉ូន​របស់​យើង​មិន​ដំណើរការ​ វា​អាច​បណ្ដាល​​ឲ្យ​មាន​បញ្ហា​កង្វះ​អ័រម៉ូន​ជាក់លាក់​មួយ​ចំនួន និង​ធ្វើ​ឲ្យ​​យើង​ដុះ​ក្បាល​ពោះ​មិន​ងាយ​​ស្រក​។​ ជា​ទូទៅ​ មាន​លក្ខខ័ណ្ឌ​ទាក់ទង​នឹង​អ័រម៉ូន​​ជា​ច្រើន​ ដែល​អាច​ធ្វើ​ឲ្យ​យើង​ឡើង​ទម្ងន់​នៅ​បរិវេណ​ពោះ​ ដូចជា​​​អសកម្ម​ក្រពេញ​ទី​រ៉ូ​អ៊ីត​ គីស​ទឹក​នៅ​ក្រពេញ​អូវែ ឬ​សូម្បី​តែ​ការ​អស់​រដូវ​ជា​ដើម​។​ អតុល្យភាព​អ័រម៉ូន​ផ្សេង​ទៀត​ អាច​កើត​ឡើង​ដោយ​សារ​តែ​ការ​ធាត់​ កត្តា​បរិស្ថាន​ ជាតិ​ពុល​ ស្រ្តេស និង​ថ្នាំ​មួយ​ចំនួន​ផង​ដែរ​។ ដូច​នេះ​ ដើម្បី​ឲ្យ​ដឹង​ថា​ ការ​ដុះ​ក្បាល​ពោះ​បណ្ដាល​មក​ពី​អ័រម៉ូន​ឬ​យ៉ាង​ណា​​ យើង​អាច​​សង្កេត​មើល​​​សញ្ញា​ខាង​ក្រោម​នេះ​។

    . មាន​អារម្មណ៍​មិន​សូវ​ឆ្អែត​បន្ទាប់​ពី​ញ៉ាំ​រួច

    ប្រសិនបើ​យើង​​តែង​តែ​មាន​អារម្មណ៍​ថា​មិន​សូវ​ឆ្អែត​ បន្ទាប់​ពី​ញ៉ាំ​អាហារ​រួច​​ជា​ញឹកញាប់​ មាន​ន័យ​ថា​អ័រម៉ូន​ផ្លូវ​ភេទ​​​​កំពុង​តែ​មាន​ឥទ្ធិពល​ដោយ​ប្រយោល​ទៅ​លើ​អ័រម៉ូន​​​ដែល​គ្រប់គ្រង​ការ​ធ្វើ​មេតាប៉ូលីស​ គឺ​អ័រម៉ូន​Estrogen និង​Testosterone។​ នៅ​ពេល​ដែល​យើង​មាន​កម្រិត​អ័រម៉ូន​Estrogen​​ក្នុង​រាងកាយ​ទាប​ យើង​អាច​នឹង​មាន​អារម្មណ៍​​ឃ្លាន​ បន្ទាប់​ពី​ញ៉ាំ​អាហារ​រួច​ ពីព្រោះ​តែ​ផល​ប៉ះពាល់​នៃ​អ័រម៉ូន Estrogen​​​ទៅ​លើ ​Leptin។​

    . មាន​អារម្មណ៍​ស្រ្តេស​ជា​ញឹកញាប់​

    ​​​រាល់​ពេល​ដែល​យើង​ស្រ្តេស​ ក្រពេញ​Adrenal ​នឹង​បញ្ចេញ​អ័រមូន Cortisol ហើយ​​ប្រសិនបើ​​យើង​ស្រ្តេស​គ្រប់​ពេល ​ក្រពេញ​Adrenal​នឹង​ផលិត​ អ័រម៉ូន​ Cortisol ច្រើន​ជ្រុល​ជាង​តម្រូវ​ការ​របស់​រាងកាយ​។​ ជាក់​ស្ដែង​ អ័រមូនCortisol ​ខ្ពស់​នៅ​ក្នុង​រាងកាយ​នឹង​បង្កើន​ចង្វាក់​បេះដូង​ សម្ពាធ​ឈាម​ និង​ជាតិ​ស្ករ​ក្នុង​ឈាម​ ហើយ​ការ​បង្កើន​កម្រិត អ័រមូនCortisol ​ក៏​ជា​ការ​បង្កើន​​ជាតិ​ខ្លាញ់​​នៅ​ត្រង់​បរិវេណ​ពោះ​ដូច​គ្នា​។

    . ទម្ងន់​កើន​ឡើង​​តែ​នៅ​បរិវេណ​ពោះ

    ដូច​ដែល​យើង​បាន​ដឹង​ហើយ​ថា​ នៅ​ពេល​ដែល​ឈាន​ដល់​វ័យ​អស់​រដូវ​ រាងកាយ​របស់​យើង​នឹង​មាន​ការ​ប្រែប្រួល​យ៉ាង​ខ្លាំង ហើយ​យើង​ក៏​អាច​ប្រឈម​ទៅ​នឹង​ការ​ឡើង​ទម្ងន់​ថែម​ទៀត​ផង​។​ កត្តា​នេះ កើត​ឡើង​ដោយសារ​តែ​​កម្រិត​អ័រម៉ូន​នៅ​ក្នុង​រាងកាយ​របស់​យើង​ថយ​ចុះ​។​ កម្រិត​អ័រម៉ូន​Estrogen ទាប​ ​អាច​បណ្ដាល​មក​ពី​ការ​ធ្វើ​លំហាត់​ប្រាណ​ច្រើន​ជ្រុល​ បញ្ហា​ទាក់ទង​នឹង​ការ​ញ៉ាំ ឬ​ក្រពេញ​Pituitary។​ នៅ​ពេល​ដែល​អ័រម៉ូន​Estrogen​ធ្លាក់​ចុះ​ យើង​អាច​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​ឡើង​ទម្ងន់​ត្រង់​បរិវេណ​ក្បាល​ពោះ​​នេះ​។

    ក្បាលពោះ២

    . ចង់​ញ៉ាំ​អាហារ​ផ្អែម​គ្រប់​ពេល

    នៅ​ក្នុង​ករណី​ដែល​យើង​ចង់​ញ៉ាំ​តែ​​អាហារ​ផ្អែម​គ្រប់​ពេល​ វា​អាច​បណ្ដាល​មក​ពី​រាងកាយ​របស់​យើង​ប្រយុទ្ធ​ជាមួយ​នឹង​ភាព​ធន់​នឹង​អាំង​ស៊ុយ​លីន​។​ ប្រសិនបើ​យើង​ធន់​នឹង​អាំង​ស៊ុយ​លីន កោសិកា​របស់​យើង​មិន​អាច​ស្រូប​យក​ជាតិ​ស្ករ​ពី​ចរន្ត​ឈាម​បាន​ត្រឹមត្រូវ​ ហើយ​ចាប់ផ្ដើម​ត្រូវការ​កាបូ​អ៊ីដ្រាត​(ជាតិ​ស្ករ​) នៅ​ក្នុង​អាហារ​ជំនួស​វិញ​។​ កត្តា​នេះ​អាច​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​កម្រិត​Leptin ហើយ​នៅ​ពេល​ដែល​រំញោច​អាំង​ស៊ុយ​លីន និង​Leptin​ថយ​ចុះ​ យើង​នឹង​មិន​អាច​បញ្ឈប់​ចំណង់​អាហារ​ដែល​មាន​ជាតិ​ស្ករ​បាន​ឡើយ​ និង​ជា​លទ្ធផល​ ខ្លាញ់​នៅ​ត្រង់​ក្បាល​ពោះ​នឹង​កើន​​ឡើង​ជា​លំដាប់​។

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    រយៈពេល​វដ្ដរដូវ

    (ថ្ងៃ)

    28

    វដ្ដរដូវ

    (ថ្ងៃ)

    7

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 05/03/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត