១– អ្វីជាបាក់តេរីទ្វារមាស
ប្រសិនបើមានប្រភេទបាក់តេរីច្រើនពេកក្នុងទ្វាមាស នោះតុល្យភាពនៃបាក់តេរីអាចនឹងត្រូវបានរំខាន ដែលនេះអាចបណ្តាលឲ្យមានការឆ្លងមេរោគ។ ស្ថានភាពឆ្លងមេរោគនេះត្រូវបានគេហៅថាបាក់តេរីទ្វារមាស (Bacterial vaginosis)។
២– មូលហេតុដែលបណ្តាលឲ្យមានបាក់តេរីទ្វារមាស
មូលហេតុពិតប្រាកដនៃបាក់តេរីទ្វារមាស គឺមិនមានការពន្យល់បានច្បាស់លាស់ទេ។ អ្នកវិទ្យាសាស្ត្រជឿជាក់ថាស្រីៗយើងអាចប្រឈមនឹងហានិភ័យខ្ពស់បាក់តេរីទ្វារមាស បានប្រសិនបើមានដៃគូរួមភេទច្រើន ឬប្រសិនបើយើងមានដៃគូរួមភេទថ្មី ឬប្រើឧបករណ៍សិច។ នេះមានន័យថា ប្រសិនបើយើងមានដៃគូរួមភេទតែមួយ ហើយមិនប្រើប្រាស់ឧបករណ៍សិច ឬជក់បារីយើងអាចបន្ថយហានិភ័យនៃជំងឺនេះបាន។ ទោះបីជា បាក់តេរីទ្វារមាស ច្រើនកើតលើស្ត្រីដែលមានសកម្មភាពផ្លូវភេទច្រើនក៏ដោយ ប៉ុន្តែស្រីៗដែលមិនមានការរួមភេទក៏អាចកើតមានបានដែរ។
អត្ថបទពាក់ព័ន្ធ៖
- តិចនិកថែកន្លែងសម្ងាត់ស្រីៗ មិនឲ្យធុំក្លិនអាក្រក់
- បញ្ហាពាក់ព័ន្ធកន្លែងសម្ងាត់ ស្រីៗចង់ដឹងបំផុត តែអត់ហ៊ានសួរ
- របស់ទាំងអស់នេះ អាចប្រើនៅបរិវេណខាងក្រៅបាន តែហាមដាក់ចូលទ្វារមាស
- ទម្លាយអាថ៌កំបាំងរូបរាងទាំង ៥ របស់ទ្វារមាស គ្នាយើងភាគតិចបានដឹង
- ស្ត្រីធ្លាប់រួមភេទ ឬរៀបការហើយ គួរចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូនទេ?
៣– ធ្វើដូចម្តេចបានដឹងថាយើងមានបាក់តេរីទ្វារមាស
បាក់តេរីទ្វារមាស មិនតែងតែមានចេញរោគសញ្ញាទេ។ រោគសញ្ញាទូទៅជាងគេគឺភាពមិនធម្មតានៃការធ្លាក់ស។ យើងអាចសម្គាល់ឃើញថាទឹករំអិលរបស់យើងមានពណ៌ខុសពីធម្មតា ឬមានក្លិនមិនធម្មតា។ យើងអាចមានអារម្មណ៍ថាក្តៅ រមាស់ ឬមានការឈឺចាប់នៅក្នុង ឬជិតទ្វារមាស។
៤– គ្រោះថ្នាក់នៃបាក់តេរីទ្វារមាស
បាក់តេរីទ្វារមាស ជារឿយៗមិនបង្កគ្រោះថ្នាក់ទេ។ បញ្ហានេះអាចបាត់ទៅវិញដោយខ្លួនឯងបន្ទាប់ពីពីរបីថ្ងៃក្រោយ។ ប៉ុន្តែវាអាចបណ្តាលឲ្យស្រីៗយើងមានបញ្ហាដែរ ប្រសិនបើយើងមានបញ្ហាសុខភាពផ្សេងមួយចំនួនទៀត។
– បាក់តេរីទ្វារមាស (Bacterial vaginosis) ក្នុងកំឡុងពេលមានផ្ទៃពោះអាចបង្កើនហានិភ័យនៃការរលូតកូន កូនកើតមិនគ្រប់ខែ និងការឆ្លងមេរោគនៅស្បូនក្រោយពេលសម្រាល។
– បាក់តេរីទ្វារមាស អាចធ្វើឲ្យយើងប្រឈមនឹងការឆ្លងមេរោគអាងត្រគាកក្នុងអំឡុងពេលវះកាត់អាងត្រគាក (វះកើតកូន រំលូតកូន ឬការកាត់ស្បូនចេញ) ។
– បាក់តេរីទ្វារមាស ធ្វើឲ្យយើងងាយនឹងឆ្លងមេរោគអេដស៍ប្រសិនបើបានប៉ះពាល់ជាមួយនឹងអ្នកមានវីរុស។
៥– រោគវិនិច្ឆ័យ និងការព្យាបាលបាក់តេរីទ្វារមាស
គ្រូពេទ្យនឹងធ្វើការពិនិត្យទ្វារមាសដើម្បីរករោគសញ្ញានៃការឆ្លង។ គ្រូពេទ្យនឹងយកគំរូទឹករំអិលក្នុងទ្វារមាសដើម្បីធ្វើតេស្តនៅមន្ទីរពិសោធន៍។ ទោះបីជាយើងត្រូវបានធ្វើរោគវិនិច្ឆ័យថាមានបាក់តេរីទ្វារមាសក៏ដោយ ក៏ដៃគូបុរសរបស់យើងមិនចាំបាច់ត្រូវការធ្វើការព្យាបាលទេ ដោយសារតែ បាក់តេរីទ្វារមាស ឆ្លងទៅលើដៃគូខាងស្រីតែប៉ុណ្ណោះ។ ស្រីៗយើងគួរដឹងដែរថា បាក់តេរីទ្វារមាស មិនអាចឆ្លងពីបង្គន់ គ្រែ ឬអាងហែលទឹកឡើយ។
បាក់តេរីទ្វារមាស អាចព្យាបាលបានដោយប្រើថ្នាំផ្សះក្នុងទម្រង់ជាថ្នាំគ្រាប់ ក្រែមលាប ឬកន្ចក់។ ប្រសិនបើយើងមានផ្ទៃពោះ គ្រូពេទ្យនឹងចេញវេជ្ជបញ្ជាជាថ្នាំគ្រាប់តែប៉ុណ្ណោះ។ បន្ទាប់ពីយើងបានប្រើថ្នាំផ្សះបានពីរបីថ្ងៃ យើងនឹងឃើញពីភាពប្រសើរឡើង។ វាមានសារៈសំខាន់ណាស់ក្នុងការតាមដាន ការព្យាបាល ទោះបីជារោគសញ្ញាបានបាត់ទៅវិញក៏ដោយ។
ការប្រើថ្នាំផ្សះអាចបណ្តាលឲ្យមានការឆ្លងមេរោគផ្សិតក្នុងទ្វារមាសទោះបីជាវាមិនសម្បូរក៏ដោយ។ ពិគ្រោះជាមួយគ្រូពេទ្យប្រសិនបើយើងសម្គាល់ឃើញពីរោគសញ្ញាដូចខាងក្រោមក្នុងអំឡុងពេលនៃការព្យាបាល៖
– រមាស់
– ក្រហម
– មានដុំពក និងធ្លាក់សពណ៌សៗ
[embed-health-tool-ovulation]