home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ដឹងអត់ថា ថ្នាំចាក់ពន្យារកំណើតមានផលរំខានច្រើនយ៉ាង ទើបមិនសូវពេញនិយម

ដឹងអត់ថា ថ្នាំចាក់ពន្យារកំណើតមានផលរំខានច្រើនយ៉ាង ទើបមិនសូវពេញនិយម

មាន​មធ្យោបាយ​ពន្យារ​កំណើត​ជា​ច្រើន​ដែល​ស្ត្រី​អាច​ជ្រើសរើស​យក​មក​ប្រើ ដើម្បី​ទប់ស្កាត់​ការ​មាន​កូន។ Hello គ្រូពេទ្យ នឹង​បង្ហាញ​ពី​អត្ថប្រយោជន៍​ និងផលរំខាននៃ​ការ​ថ្នាំ​ចាក់​ពន្យារកំណើត ដែល​មិន​សូវ​មាន​ការ​ពេញ​និយម​ប្រើ ដោយ​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត

ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បាន​បន្ត​ថា ការ​ប្រើ​ថ្នាំ​ចាក់​ម្ដង​អាច​ការពារ​មាន​ផ្ទៃពោះ​បាន ៣ ខែ ហើយ​មាន​ប្រភេទ​ថ្នាំ​ខ្លះ​ទៀត​ប្រសិទ្ធភាព​យូរ​ជាង​នេះ តែ​ភាគ​ច្រើន​ជ្រើស​យក​ប្រសិទ្ធិភាព ៣ ខែ។ ការ​ចាក់​ថ្នាំ​ពន្យារ​កំណើត​ ត្រូវ​ចាក់​ចូល​ទៅ​ក្នុង​សាច់​ដុំ ហើយ​អ័រម៉ូន​នឹង​បញ្ចេញ​ដោយ​យឺត​ៗ​ចូល​ទៅ​ក្នុង​ចរន្តឈាម។

របៀបប្រើ៖

– ចាប់ផ្ដើម​ចាក់​ថ្នាំ​លើក​​ដំបូង​នៅ​ថ្ងៃ​ណា​មួយ​ពី​ថ្ងៃ​ទី១ ដល់​ថ្ងៃ​ទី ៥ នៃ​ថ្ងៃ​មក​រដូវ

– មក​ចាក់​ថ្នាំ​ឲ្យ​បាន​ទៀងទាត់ ៣ ខែ​ក្រោយ​ទៀត។

ផល​រំខាន​វិញ​ក៏​មាន​គួរ​សម​ដែរ៖

– រដូវប្រែប្រួល ហើយ​ក្លាយ​ជា​មិន​ទៀងទាត់ ឆាប់ យូរ ឬ​រាំង​អស់​រយៈពេល​ជា​ច្រើន​ខែ បន្ទាប់​ពី​ឈប់​ចាក់

– អាច​ពន្យារ​កំណើត​​រហូត​ដល់ ១ ឆ្នាំ មុន​ពេល​រដូវ​វិល​ត្រឡប់​មក​ធម្មតា ទើប​អាច​មាន​ផ្ទៃពោះ​បាន

– ធ្វើ​ឲ្យ​ឡើង ឬ​ស្រក​ទម្ងន់ អំឡុង​ពេល​ចាក់​ថ្នាំ​ពន្យារ​កំណើត

– ឈឺក្បាល កើត​មុន ជ្រុះ​សក់ ការ​ថយ​ចុះ​ចំណង់​ផ្លូវ​ភេទ។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


អត្ថបទពាក់ព័ន្ធ

ចងដៃស្បូនពន្យារកំណើត ប៉ះពាល់ដល់ចំណង់ផ្លូវភេទអត់?

មធ្យោបាយពន្យារកំណើតមួយប្រភេទនេះ សក្ដិសមនឹងស្រ្តីទូទៅ

មកដឹងពីមធ្យោបាយពន្យារកំណើតរយៈពេលខ្លី វែង និងអចិន្ត្រៃយ៍

ថ្នាំពន្យារកំណើតបន្ទាន់ ឬថ្នាំ ៧២ ម៉ោង អាចប្រើបានញឹកញាប់ប៉ុនណា?

អំឡុងពេលវះកាត់សម្រាលកូន ម៉ាក់ៗក៏អាចចងដៃស្បូនពន្យារកំណើតតែម្ដង!

មូលហេតុនេះហើយ ប្រើថ្នាំពន្យារកំណើតនៅតែអាចមានកូន

ប្រុសក៏ដោយស្រីដោយ មុននឹងសម្រេចចិត្តពន្យារកំណើតតាមវិធីនេះ គិតឲ្យច្បាស់សិន

​ថ្នាំគ្រាប់ពន្យារកំណើត ជួយបំបាត់​អាការៈឈឺចាប់ពេលមករដូវ ឬក៏ធ្វើឲ្យកាន់តែឈឺ?

ចម្ងល់ស្រីៗឧស្សាហ៍សួរ ពាក់ព័ន្ធការមករដូវ រួមភេទ និងពន្យារកំណើត ក្រោយសម្រាលកូន


រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
អត្ថបទ​ដោយ ទ្រី រ៉ាវី
កែ 07/09/2020
x