បើតាមការលើកឡើងរបស់លោកស្រីវេជ្ជបណ្ឌិត D. Pratima Thamke ជាគ្រូពេទ្យផ្នែកសម្ភព និងរោគស្រ្តី បានបង្ហាញថា កំហុសដែលមនុស្សស្រី ធ្វើខុសពេលសម្អាតទ្វារមាសរបស់ខ្លួន នោះគឺការបាញ់ទឹកលាងសម្អាតទ្វារមាស (douching)។
ដោយសារមនុស្សជាច្រើន យល់ថាការបាញ់ទឹកលាងបែបនេះ គឺជាវិធីល្អដើម្បីសម្អាតទ្វារមាស តែផ្ទុយទៅវិញ វាបានធ្វើឲ្យបាត់បង់តុល្យភាពរបស់បាក់តេរីល្អៗ ក្នុងទ្វារមាស។
ក្រៅពីការបាញ់ទឹកលាងសម្អាតទ្វារមាស លោកស្រីវេជ្ជបណ្ឌិត Dr. Thamke បានលើកឡើងអំពីកំហុសផ្សេងៗ ចំនួន ៧ទៀត ដែលធ្វើឲ្យប៉ះពាល់ដល់ទ្វារមាសរបស់មនុស្សស្រី។
១- យកដៃមិនស្អាតទៅប៉ះទ្វារមាស
សម្អាតដៃឲ្យស្អាត មុនពេលយកទៅប៉ះទ្វារមាសរបស់ខ្លួន។ ដៃមិនស្អាត គឺជាប្រភពនៃបាក់តេរី និងវីរុស ទៅបំផ្លាញមេរោគល្អៗក្នុងទ្វារមាសបាន។
២- មិននោមក្រោយពេលទើបរួមភេទរួច
ពេលយើងនោម ក្រោយពេលរួមភេទរួច វាជួយកាត់បន្ថយភាគរយ ធ្វើឲ្យយើងប្រឈមមុខជាមួយជំងឺរលាកផ្លូវបង្ហួរនោម និងអាចទៅសម្អាតបាក់តេរី ដែលជាប់ក្នុងទ្វារមាសដូចគ្នា។ ដោយសារទ្វារមាសមានជាតិបាស ដូចនេះវាអាចធ្វើឲ្យប្រព័ន្ធការពារក្នុងទ្វារមាស មានការប្រែប្រួល ទើបបានជាគេណែនាំឲ្យយើងប្រញ៉ាប់ទៅនោមចេញ និងសម្អាតទ្វារមាសថ្នមៗ ក្រោយពេលរួមភេទរួច។
៣- ញ៉ាំជាតិស្ករច្រើនពេក
កម្រិតស្ករច្រើនក្នុងឈាម ជាសត្រូវសម្រាប់សុខភាពទ្វារមាសរបស់មនុស្សស្រី ដែលវាអាចបណ្ដាលឲ្យមនុស្សស្រីកើតជំងឺផ្សិត។ ដូចនេះ ប្រសិនបើយើងមានជំងឺទឹកនោមផ្អែម យើងត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់។