អាការៈមានដូចជា៖
- ឡើងក្រហម
- ក្រហាយ
- រមាស់
- ហើម
- ចេញកន្ទាលត្រអាក
- វិលមុខ
- ក្អួត ឬចង្អោរ
- ពិបាកដកដង្ហើម និង
- ឈឺចាប់ ជាដើម។
អាការៈទាំងនេះអាចកើតមាននៅលើដងខ្លួន លើប្រដាប់ភេទ នៅលើដៃ មាត់ និងរន្ធគូទជាដើម។ បញ្ហាអាលែកហ្ស៊ីទឹកកាមនេះ អាចបង្កឡើងដោយប្រូតេអ៊ីននៅក្នុងទឹកកាមរបស់បុរស ដែលអាចមកពីថ្នាំកំពុងប្រើប្រាស់ អាហារដែលបានញ៉ាំមានពពួកអាលែកហ្ស៊ែន ដែលជាធាតុបង្កអាលែកហ្ស៊ី។
បើស្រីយើងជួបបញ្ហានេះ គួរទៅជួបពិភាក្សាជាមួយគ្រូពេទ្យដើម្បីរកវិធីព្យាបាល ពិសេសបើយើងកំពុងចង់បានកូនទៀតនោះ។ ការមានបញ្ហាអាលែកហ្ស៊ីទឹកកាមមិនមែនមានន័យថាយើងមិនអាចមានកូនបាននោះទេ គ្រាន់តែថាយើងពិបាកក្នុងការរួមភេទប៉ុណ្ណោះ ហើយការពិភាក្សាជាមួយគ្រូពេទ្យ គឺដើម្បីទទួលបានការព្យាបាលត្រឹមត្រូវ និងអាចមានកូនបាន។
សម្រាប់អ្នកមិនចង់បានកូនវិញ ការប្រើស្រោមអនាម័យពេលរួមភេទជាជំរើសល្អមួយ ដើម្បីបង្ការបញ្ហាអាលែកហ៊្សីទឹកកាមនេះ។ មួយវិញទៀត មានការសិក្សាមួយបាននិយាយថាការរួមភេទញឹកញាប់ក៏អាចជួយឲ្យស្រីៗយើងបានធូរស្បើយពីបញ្ហានេះដែរ តែថាវិធីនេះត្រូវតែឆ្លងកាត់ការប្រឹក្សាយោបល់ជាមួយគ្រូពេទ្យជាមុន មិនអាចប្រថុយប្រថានដោយគ្មានការប្រឹក្សានោះទេ។