៤- តើជំងឺអាងត្រគាក កើតតែលើមនុស្សចាស់មែនទេ?
ភាគច្រើនយើងអាចប្រឈមមុខជាមួយជំងឺអាងត្រគាក នៅពេលដែលយើងមានវ័យកាន់តែចាស់ ប៉ុន្តែវាក៏មិនមែនទាក់ទងជាមួយអាយុកាន់តែចាស់តែមួយមុខនោះទេ ហើយយើងក៏អាចដោះស្រាយជំងឺនេះតាមវីធីវេជ្ជសាស្ត្របានដូចគ្នា។
៥- តើអ្នកណាខ្លះដែលប្រឈមមុខខ្លាំងជាមួយជំងឺអាងត្រគាក?
មនុស្សស្រីដែលធ្លាប់សម្រាលកូនរ គឺប្រឈមមុខខ្ពស់ជាមួយជំងឺអាងត្រគាក ហើយអត្រាមានបញ្ហាក៏កាន់តែខ្ពស់ទៅតាមចំនួនដងដែលស្រីៗធ្លាប់សម្រាលកូន។ ប្រសិនបើយើងធ្លាប់វះកាត់ត្រង់អាងត្រគាក ឬប្រើកាំរស្មីព្យាបាលជំងឺអាងត្រគាក យើងអាចនឹងជួបបញ្ហាជំងឺអាងត្រគាក ដោយសារតែជាលិកានៅក្នុងអាងត្រគាកអាចត្រូវបានបំផ្លាញក្នុងអំឡុងពេលទទួលការព្យាបាល។ មួយទៀតរបៀបរបបនៃការរស់នៅ និងកត្តាហ្សែនក៏ជាផ្នែកមួយក្នុងចំណោមមូលហេតុជាច្រើនផ្សេងទៀត។
៦- តើការព្យាបាលបញ្ហាបាតអាងត្រគាកមានអ្វីខ្លះ?
ការព្យាបាលដោយមិនចាំបាច់វះកាត់មានដូចជា៖
- ហ្វឹកហាត់សាច់ដុំអាងត្រគាក ដើម្បីគ្រប់គ្រងសាច់ដុំត្រង់អាងត្រគាកឡើងវិញ
- ប្រើថ្នាំចាក់ព្យាបាលបញ្ហាប្លោកនោម
- ថ្នាំពេទ្យសម្រាប់គ្រប់គ្រងប្លោកនោម ឬដើម្បីព្យាបាលបញ្ហារាក និងគ្រប់គ្រងការបង់ជើងធំ
- ដាក់សន្ទះស៊កចូលក្នុងទ្វារមាស ដើម្បីព្យាបាលស្រុតសរីរាង្គក្នុងអាងត្រគាក និងជួយសរីរាង្គទាំងអស់នោះកុំឲ្យស្រុតចូលក្នុងទ្វារមាសម្ដងទៀត
ប្រសិនបើវិធីមិនវះកាត់ មិនអាចជួយយើងបាន គ្រូពេទ្យអាចណែនាំឲ្យទទួលយកការវះកាត់ ជាពិសេសគឺបញ្ហាស្រុតសរីរាង្គក្នុងអាងត្រគាក ដើម្បីជួសជុលសាច់ដុំអាងត្រគាកឡើងវិញ។ ការវះកាត់គឺមានសារៈប្រយោជន៍ច្រើនសម្រាប់អ្នកដែលមានបញ្ហាមិនអាចគ្រប់គ្រងប្លោកនោម និងពោះវៀនធំបាន។ ប៉ុន្តែការវះកាត់ក្នុងអាងត្រគាកអាចប៉ះពាល់ដល់ការចង់បានកូនដែរ។ ដូចនេះយើងគួរទៅពិគ្រោះជាមួយគ្រូពេទ្យ និងថ្លឹងថ្លែងឲ្យបានច្បាស់លាស់អំពីគុណសម្បត្តិ និងគុណវិបត្ដិដែលសមស្របជាមួយស្ថានភាពរបស់យើង។