backup og meta

​ទម្លាប់​ទាំង​នេះ​ ធ្វើ​ឲ្យ​ស្ទះ​រន្ធ​ញើស​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទម្លាប់​ទាំង​នេះ​ ធ្វើ​ឲ្យ​ស្ទះ​រន្ធ​ញើស​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ពិត​ណាស់​ នៅ​ពេល​ដែល​យើង​មាន​រន្ធ​ញើស​​មិន​ស្អាត ​ដែល​ពោរពេញ​ដោយ​ធូលី​ដី​ កម្ទេចកំទី​ និង​​គ្រឿង​សម្អាង​នៅ​​សេស​សល់​ វា​នឹង​​នាំ​ឲ្យ​យើង​កើត​មុន​។​ ការ​តម​អាហារ​មាន​ជាតិ​ខ្លាញ់​ ដោយ​​ញ៉ាំ​តែ​​របប​អាហារ​ដែល​សំបូរ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ជាមួយ​នឹង​ការ​ធ្វើ​លំហាត់​ប្រាណ​ជា​​ប្រចាំ ​នឹង​ធ្វើ​ឲ្យ​ស្បែក​របស់​យើង​មាន​សុខភាព​ល្អ​។ យ៉ាង​ណា​មិញ ស្រីៗ​យើង​គប្បី​​​កម្ចាត់​ចោល​ទម្លាប់​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​រន្ធ​ញើស​របស់​យើង​កក​ស្ទះ ដើម្បី​ជៀសវាង​ការ​កើត​មុន​​ផ្សេង​ៗ។

១. ​​ផាត់​មុខ​ពេលទៅហាត់​ប្រាណ​

ទោះ​បី​ជា​ស្រីៗ​យើង​ចង់​​​ទទួល​បាន​ភាព​ស្រស់​ស្អាត​នៅ​គ្រប់​ពេលវេលា​ក៏​ដោយ​ ប៉ុន្តែ​​​យើង​មិន​ត្រូវ​ផាត់​មុខ​នៅ​ពេល​ហាត់​ប្រាណ​ឡើយ​ ប្រសិនបើ​​​យើង​​មិន​ចង់​ឲ្យ​ស្ទះ​រន្ធ​ញើស​​។​ ​វា​មាន​សារសំខាន់​​ណាស់​​ក្នុង​ការ​ទុក​ឲ្យ​​ស្បែក​អាច​ដក​ដង្ហើម​ ជា​ពិសេស​នៅ​អំឡុង​ពេល​ហាត់​ប្រាណ​។​ ប្រសិនបើ​យើងតុបតែង​​មុខ​នៅ​ពេល​នេះ​ ញើស​ ក៏​ដូចជា​​បាក់តេរី​នឹង​ចូល​ជ្រៅ​ទៅ​ក្នុង​រន្ធ​ញើស​ ដែល​ធ្វើ​ឲ្យ​​រន្ធ​ញើស​កក​ស្ទះ​។​ ដូច្នេះ​ហើយ​ ចូរ​ជៀសវាង​ផាត់​មុខ​នៅ​​​ពេលទៅ​ហាត់​ប្រាណ​ ប្រសិនបើ​យើង​​មិន​ចង់​ជួប​បញ្ហា​​មុន​នៅ​ព្រឹក​បន្ទាប់​ទេ​នោះ​។

២. មិន​ជម្រុះ​កោសិកា​ងាប់​

ទម្លាប់​ថែទាំ​ស្បែក​ដោយ​ការ​លាង​សម្អាត​ ប្រើ​ទឹក​ជូត​ និង​ក្រែម​ផ្ដល់​សំណើម​ មាន​សារសំខាន់​​ណាស់​ ដើម្បី​ជួយ​​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ​។​ ​យ៉ាង​ណា​មិញ​ ​ការ​ជម្រុះ​កោសិកា​ដែល​ងាប់​ចំនួន​ម្ដង​​ ឬ​២​ដង​ក្នុង​មួយ​សប្ដាហ៍​ ក៏​ចាំបាច់​ដូច​គ្នា ប្រសិនបើ​បើ​យើង​​ជួប​ប្រទះ​ការ​​ស្ទះ​រន្ធ​ញើស​។​ ជាក់​ស្ដែង​ ការ​ជម្រុះ​កោសិកា​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​រន្ធ​ញើស​ស្អាត​នោះ​ទេ​ វា​ក៏​អាច​កម្ចាត់​ចោល​រាល់​បញ្ហា​ស្បែក​ងាប់​ ក៏​ដូចជា​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​​ថែម​ទៀត​ផង​។

​​​​៣. ប្រើ​ទូរសព្ទ​ដៃ​​មិន​ស្អាត​

​​​​​​​គ្នា​យើង​ភាគ​ច្រើន​តែងតែ​ទុក​ទូរសព្ទ​នៅ​ក្នុង​កាបូប​ ដែល​ជា​កន្លែង​​ប្រមូល​ម្ដុំ​​​មេរោគ​ និង​បាក់តេរី​មិន​ល្អ​។​ ​​បាក់តេរី​​ និង​មេរោគ​ទាំង​នោះ​អាច​តោង​ជាប់​នៅ​ទូរសព្ទ​របស់​យើង​ ​ព្រម​ទាំង​ប៉ះពាល់​​ថ្ពាល់​ ដែល​បណ្ដាល​ទៅ​ជា​ការ​កក​ស្ទះ​រន្ធ​ញើស​។​ ​ហេតុ​នេះ​ហើយ​ គ្នា​យើង​គប្បី​​ជូត​សម្អាត​ទូរស័ព្ទ​​ មុន​ពេល​ប្រើប្រាស់​។

រន្ធញើស៤

​៤. មិន​សម្អាត​​​កម្រាល​ពូក​ ភួយ​ និង​ខ្នើយ​

​ពេល​ខ្លះ​ ស្រី​ៗ​យើង​អាច​មាន​អារម្មណ៍​ខ្ជិល​ក្នុង​ការ​ផ្លាស់ប្ដូរ​កម្រាល​​ពូក​ ភួយ​ ឬ​ខ្នើយ​ ប៉ុន្តែ​​​​វា​អាច​ធ្វើ​ឲ្យ​ស្បែក​​មុខ​របស់​យើង​ប្រឈម​នឹង​បញ្ហា​ផ្សេង​ៗ។​ កំណាត់​​ផ្ទុក​បាក់តេរី​​​​ និង​មេរោគ​​ផ្សេង​ៗ​ដែល​អាច​បញ្ជូន​ទៅ​ស្បែក​បាន​យ៉ាង​ងាយ​ស្រួល​ នៅ​ពេល​ដែល​យើង​គេង​​ ​ដែល​ជា​លទ្ធផល​​ វា​នឹង​បង្ក​ជា​ការ​ស្ទះ​រន្ធ​ញើស​ ព្រម​ទាំង​​បណ្ដាល​ឲ្យ​កើត​​មុន​​ថែម​ទៀត​ផង​។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.bebeautiful.in/all-things-skin/everyday/5-acne-myths-and-facts

https://www.femina.in/beauty/skin/5-habits-that-are-clogging-your-pores-37526-3.html

https://www.emedihealth.com/clogged-skin-pores.html

កំណែ​ប្រែបច្ចុប្បន្ន

07/06/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ធុញនឹងរន្ធញើសធំៗលើមុខ សាកល្បងធ្វើតាមក្បួនធម្មជាតិទាំងនេះ!

ធ្វើរឿង ៨ យ៉ាងនេះ អាចធ្វើឲ្យស្បែកមុខរលាក និងរន្ធញើសកាន់តែរីកធំ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 07, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម