តាមការសិក្សាបានឱ្យដឹងថា របបអាហារទាំង ៤ ខាងក្រោមអាចប្រឆាំងនឹងរោគមុនបាន។
១. អាហារមានសន្ទស្សន៍ជាតិស្ករទាប
សន្ទស្សន៍ជាតិស្ករក្នុងអាហារគឺជាលេខបញ្ជាក់ពីល្បឿនដែលរាងកាយយើងបំប្លែងជាតិកាបូអ៊ីដ្រាតនៅក្នុងអាហារទៅជាជាតិស្ករក្នុងឈាម។ អាហារមានសន្ទស្សន៍ជាតិស្ករទាបមានន័យថា ល្បឿននៃការបំប្លែងជាតិកាបូអ៊ីដ្រាតពីក្នុងអាហារទៅជាជាតិស្ករក្នុងឈាមយឺត ហើយក៏ជាអាហារដែលមានជាតិស្ករទាបដែរ។
តាមការសិក្សាបានឱ្យដឹងថា អ្នកដែលញុំាអាហារមានសន្ទស្សន៍ជាតិស្ករទាបអាចកាត់បន្ថយការឡើងមុនបាន។ អាហារមានសន្ទស្សន៍ជាតិស្ករទាបមានដូចជា គ្រាប់ធញ្ញាជាតិ បន្លែបៃតង សណ្តែក គ្រាប់ផ្លែឈើ ត្រី សាច់។
២. អាហារផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់
សារធាតុប្រឆាំងអុកស៊ីតកម្ម គឺជាវីតាមីន និងសារធាតុរ៉ែដែលការពារ និងកាត់បន្ថយរាងកាយពីការរលាកដោយការពារសារធាតុគីមីពុល ពីការកកើតក្នុងរាងកាយយើង។ ដោយសារមុនជាជំងឺបង្កឡើងដោយការរលាក ការកាត់បន្ថយការរលាកអាចជួយកាត់បន្ថយរោគមុនបាន។
លើសពីនេះទៀត តាមការសិក្សាបានឱ្យដឹងថា អ្នកដែលកើតមុនមានទំនោរខ្វះសារធាតុប្រឆាំងអុកស៊ីតកម្មមួយចំនួនដូចជា វីតាមីន A, វីតាមីន E, និង selenium នៅក្នុងខ្លួន។