backup og meta

អ័រម៉ូន​ធ្វើឲ្យឡើង​មុនច្រើន ពិតអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chorn Sophearom · កែ Nov 15, 2019

    អ័រម៉ូន​ធ្វើឲ្យឡើង​មុនច្រើន ពិតអត់?

    គ្នា​យើង​ច្បាស់​ជា​ធ្លាប់​ឮពេទ្យ​ប្រាប់ អ័រម៉ូន ជាកត្តាចម្បង​មួយ​នាំ​ឲ្យ​ឡើង​មុន គ្រាន់​តែ​គ្នា​យើង​ភាគ​ច្រើន បាន​ឮ តែ​មិនដឹង​ច្បាស់ ហេតុអី​បាន​អ័រ​ម៉ូនក្នុង​ខ្លួន​ធ្វើ​ឲ្យ​មុន​ទប់​មិន​ឈ្នះ​បែប​នេះ? សម្រាប់​ចម្លើយ “Hello គ្រូពេទ្យ’ នឹង​លម្អិត​ឲ្យ​គ្នា​យើង​បាន​ដឹង​ក្នុង​អត្ថបទ​នេះ​តែ​ម្តង។

    ១- បម្រែបម្រួលអ័រម៉ូនក្នុងពេលមករដូវ

    ជាការពិតណាស់ មុន​មាន​ច្រើនប្រភេទ​ ​មុន​ដែល​ទាក់​ទង​នឹង​អ័រម៉ូន​ ជា​មុន​មួយ​ប្រភេទ​សម្បូរ​កើត​មាន​​ជាង​គេ។​ បម្រែ​បម្រួល​អ័រម៉ូន​ ច្រើន​កើត​នៅ​ពេលយើង​ទើប​​ពេញ​វ័យ​ មាន​ផ្ទៃពោះ​ និង​បណ្តាល​មក​ពី​ការ​ប្រើ​ប្រាស់​ថ្នាំ​ ឬ​ជំងឺ​ផ្សេង​ៗ​។

    មូលហេតុ​ចម្បងធ្វើ​ឲ្យ​ឡើង​មុន​អ័រម៉ូន​ គឺ​ដោយ​សារ​ការ​ឡើង​នូវ​អ័រម៉ូន​ អង់​ដ្រូហ្សែន (អ័រម៉ូនផ្លូវភេទ​របស់ប្រុសៗ)​ នៅ​ក្នុង​ឈាម ប៉ុន្តែ​អ័រម៉ូន​ប្រភេទ​នេះ គេ​ក៏​ឃើញ​មាន​​ក្នុង​ខ្លួន​ស្រីៗ​ដូច​គ្នា គ្រាន់​តែ​ក្នុង​ខ្លួន​ប្រុសៗ​មាន​ច្រើន​ជាង​ប៉ុណ្ណោះ។ អ័រម៉ូន​នេះ​ កើន​ឡើងនៅ​ពេលយើង​ពេញ​វ័យ​ ឬ​ពេល​មាន​ផ្ទៃ​ពោះ​ ​ធ្វើ​ឲ្យ​ក្រពេញ​ខ្លាញ់​បញ្ចេញ​ខ្លាញ់​មក​ក្រៅកាន់​តែ​ច្រើន​ ដែល​​ខ្លាញ់​ទាំង​នេះ នឹង​​ជួយ​ការពារ​​ស្បែក​ ធ្វើ​ឲ្យ​ស្បែក​ទន់ មាន​សំណើម​ ប៉ុន្តែ​បើ​មាន​ជាតិ​ខ្លាញ់​ច្រើន​ពេក នឹង​អាច​ស្អិត​ជាមួយ​កោសិកា​ស្បែក​ដែលងាប់​ បង្ក​ឲ្យ​ស្ទះ​​រន្ធ​រោម​ ជា​ហេតុ​នាំ​ឲ្យ​​មុន​នឹង​កើត​ឡើងតែ​ម្តង។ លើស​ពី​នេះ ខ្លាញ់​ទាំងនោះ ក៏​ជា​ប្រភព​សារធាតុ​ចិញ្ចឹមសម្រាប់ពួក​បាក់តេរី P.Acnes​ ​ជា​ពពួក​បាក់តេរី​បង្ក​មុន។​

    អត្ថបទ​ពាក់ព័ន្ធ៖

    • ថែស្បែកមុខយ៉ាង​ម៉េច កុំ​ឲ្យ​ឡើង​មុន? 
    • ន៎ុះ! មុនមិន​មែន​ចេះ​តែ​កើត​ទេ តែបើកើតអាចមាន​បញ្ហា​ទាំង​នេះ

    ២- វិធី​ព្យាបាលមុនអ័រម៉ូន

    ពេល​ខ្លះ អ្នក​ឯកទេស​ស្បែក ​នឹង​ប្រាប់​ឲ្យ​យើង​​ប្រើ​ប្រាស់​ការ​ព្យាបាល​ដោយ​អ័រ​ម៉ូន ​សម្រាប់​បញ្ហា​មុន​ ក្នុង​នោះ​ថ្នាំ​គ្រាប់​​ពន្យារកំណើត​ អាច​បន្ថយ​ការ​កើន​ឡើង​អ័រម៉ូន​អង់ដ្រូហ្សែនក្នុង​ឈាម មាន​ន័យ​ថា​ រាងកាយ​មាន​កម្រិត​អ័រ​ម៉ូន​បង្ក​ឲ្យ​​​ឡើង​​មុន​តិចតួច​ប៉ុណ្ណោះ។ គ្នា​យើង ​ក៏​អាច​ប្រើ​ថ្នាំ​គ្រាប់​ពន្យារកំណើត​តែ​ឯង​ ឬ​ប្រើ​ជាមួយ​ថ្នាំ​បញ្ចុះទឹក​នោមឈ្មោះ Spironolactone ប៉ុន្តែ​ទោះបី​ប្រើ​ថ្នាំ​នេះ​មាន​សុវត្ថិភាពចំពោះ​មនុស្ស​ទូទៅ យើង​ក៏​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ប្រសិន​ជាមាន​បញ្ហា​សុខភាព​មួយចំនួន​ដូច​ជា​៖

    – មាន​បញ្ហា​បេះ​ដូង​ ដូច​ជា ​ជំងឺ​គាំង​បេះ​ដូង​ ឬ​ជំងឺ​ដាច់​សសៃ​ឈាម​ខួរ​ក្បាល

    – ធ្លាប់​មាន​ប្រវិត្តកើត​ជំងឺ​មហារីក​​ដោះ

    – ធ្លាប់​មានបទពិសោធ​លើស​ឈាម ធ្ងន់ធ្ងរមិន​អាច​គ្រប់​គ្រង​បាន​

    – ​មាន​រដូវ​មិន​ប្រក្រតី។​

    គួរ​តែ​ពិគ្រោះ​ជាមួយ​អ្នក​ឯកទេស​ស្បែក​ពី​បញ្ហា​មុន​ ក៏​ដូច​ជា​ស្ថានភាព​ជំងឺ​ មុន​ពេល​ប្រើ​ប្រាស់​ការ​ព្យាបាល​ដោយ​អ័រម៉ូន​នេះ។

    ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello​​ Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Chorn Sophearom · កែ Nov 15, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម