សម្រស់គឺជារឿងដ៏សំខាន់មួយ ប៉ុន្តែបើស្បែកមុខមានបញ្ហាផ្សេងៗដូចជាមុន ស្នាមអាចម៍រុយ ឬស្នាមជាំ វានឹងធ្វើឲ្យយើងគ្មានទំនុកចិត្តលើខ្លួនឯង មានអារម្មណ៍តានតឹង ហើយមិនហ៊ានសូម្បីតែសម្លឹងមុខខ្លួនឯងក្នុងកញ្ចក់។ ពិតណាស់ មុនគឺជាបញ្ហាស្បែកទូទៅដែលគ្នាស្រីៗភាគច្រើនតែងតែជួបប្រទះ។ យ៉ាងណាមិញ ដើម្បីកម្ចាត់មុនប្រកបដោយប្រសិទ្ធភាព គ្នាយើងគប្បីយល់ដឹងពីមូលហេតុបង្កឲ្យបានច្បាស់លាស់ និងវិធីថែទាំនៅពេលឡើងមុន។